ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
រៀនតាម YouTube លោក ភារម្យ ចេះចិញ្ចឹមចង្រិត លក់ចំណេញយ៉ាងតិច១ពាន់ដុល្លារ ក្នុង១ខែ
12, Oct 2019 ,
2:16 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ លោក ញឿក ភារម្យ អាចទទួលប្រាក់ចំណេញបានយ៉ាងហោចណាស់១,០០០ដុល្លារ ក្នុងមួយខែ តាមរយៈការចិញ្ចឹមសត្វចង្រិតលក់។ ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតរូបនេះ អះអាងថា បច្ចេកទេសនៃការចិញ្ចឹមសត្វចង្រិតទាំងនេះ គឺលោកបានរៀននិងស្រាវជ្រាវតែតាមYouTube ប៉ុណ្ណោះ។
លោក ភារម្យ ដែលមានកសិដ្ឋានចិញ្ចឹមចង្រិតក្នុងស្រុកដូនកែវ ខេត្តតាកែវ អះអាងថា ការសិក្សាស្រាវជ្រាវតាម YouTube មិនត្រឹមតែឱ្យលោកចេះបច្ចេកទេសចិញ្ចឹមសត្វចង្រិតមានស្តង់ដារនិងគុណភាព ដែលអាចទទួលបានទិន្នផលខ្ពស់នោះទេ គឺថែមទាំងដឹងប្រយោជន៍ជាច្រើនពីសត្វប្រភេទនេះផងដែរ។ មានបទពិសោធន៍ និងការស្រាវជ្រាវចិញ្ចឹមសត្វចង្រិកអស់រយៈពេលជាង៨ឆ្នាំមកនេះ លោក ញឿក ភារម្យ ប្រាប់សារព័ត៌មាន ThmeyThmey ដូច្នេះថា៖«សត្វចង្រិតក្រៅពីស្រួលចិញ្ចឹម ចំណាយដើមទុនតិច មានរយៈពេលខ្លីក្នុងការទទួលផល មានតម្លៃល្អនៅទីផ្សារ ព្រមទាំងទទួលបានប្រាក់ចំណេញខ្ពស់នោះ គឺសត្វចង្រិតមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ជាងសាច់គោរហូតដល់៦ដង និងអាចកែច្នៃអាហារសម្រាប់សុខភាពមនុស្សបានផងដែរ»។
តាមរយៈការស្រាវជ្រាវតាម Youtube និងបទពិសោធន៍ចិញ្ចឹមចង្រិតជាច្រើនឆ្នាំកន្លងមកនេះ លោក ភារម្យ បានពង្រីកកសិដ្ឋានចិញ្ចឹមចង្រិត រហូតទៅដល់ជាង៤០០អាង។ អាងនីមួយៗមានទំហំទទឹង២ម៉ែត្រ បណ្តាយ៨ម៉ែត្រ និងកម្ពស់កន្លះម៉ែត្រ ដែលធ្វើពីឥដ្ឋ និងស៊ីម៉ងត៍។ មុខរបរនេះ ពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅតាមជនបទ មានដើមទុនត្រឹម១០០-២០០ដុល្លារ ក៏អាចបើកកន្លែងចិញ្ចឹមចង្រិតបាន សម្រាប់រកចំណូលបន្ថែមបានផងដែរ។ នេះជាការលើកឡើងរបស់លោក ភារម្យ។
ក្នុងមួយថ្ងៃៗ ម្ចាស់កសិដា្ឋនចិញ្ចឹមចង្រិតវ័យ៣០រូបនេះ អាចផ្គត់ផ្គង់សត្វចង្រិតនៅលើទីផ្សារបានមួយតោន ជាមួយតម្លៃទាបបំផុត១៣,០០០រៀលក្នុងមួយគីឡូក្រាម។ បរិមាណនៃការផ្គត់ផ្គង់សត្វចង្រិតប្រចាំថ្ងៃនេះ លោក ញឿក ភារម្យ មិនទាន់អាចបំពេញគ្រប់តាមតម្រូវការរបស់អតិថិជនឡើយ ទោះបីជាលោក ប្រមូលទិញចង្រិតបន្ថែម ពីអ្នកចិញ្ចឹមចង្រិក នៅតាមកន្លែងនានាក៏ដោយ។ ទីផ្សារដែលលោក ផ្គត់ផ្គង់ជាប្រចាំ មានរាជធានីភ្នំពេញ ព្រៃវែង តាកែវ កណ្តាល កំពង់ឆ្នាំង ព្រះសីហនុ និងផ្គត់ផ្គង់ទៅឱ្យអតិថិជនជនជាតិវៀតណាមផងដែរ។
បច្ចុប្បន្ន លោក ញឿក ភារម្យ ក្រៅពីមុខរបរចិញ្ចឹមសត្វចង្រិតសត្វ លោកក៏ជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ លោកបានអះអាងដូច្នេះ៖«ការចិញ្ចឹមចង្រិតនេះគឺវាមិនបានប៉ះពាល់ដល់ការងារប្រចាំថ្ងៃរបស់យើងឡើយ ដោយយើងគ្រាន់តែចំណាយពេល១ឬ២ម៉ោងសម្រាប់ឱ្យចំណីសត្វចង្រិកទាំងនោះប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ យើងអាចទទួលបានប្រភពប្រាក់ចំណូលល្អប្រសើរមួយបន្ថែម លើការងារប្រចាំថ្ងៃយើងផងដែរ»។ បើតាមលោក ភារម្យ ប្រភពចំណីដែលឱ្យសត្វចង្រិតស៊ី មានបន្លែ ផ្លែឈើ និងចំណីសម្រាប់សត្វមួយចំនួន។
សព្វថៃ្ងម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតរូបនេះ ក៏មានសេវាកម្មផ្តល់ពូជចង្រិតរួមជាមួយនឹងបច្ចេកទេសចិញ្ចឹមចង្រិតផងដែរ។ ទន្ទឹមនឹងគ្នានេះ លោកក៏មានគម្រោងកែច្នៃចង្រិតធ្វើជាម្សៅសម្រាប់នាំចេញ ទៅប្រទេសកាណាដា និងអង់គ្លេស នាពេលឆាប់ៗនេះ។ លោកបានបញ្ជាក់ថា ទីផ្សារនៃប្រទេសទាំងនោះ គេចាំតែទទួលចង្រិតពីកម្ពុជា ប៉ុន្តែការផ្គត់ផ្គង់សត្វចង្រិតដែលមានគុណភាព និងចង្រិតសរីរាង្គ នៅខ្វះនៅឡើយ ដោយទាមទារការពង្រីកការចិញ្ចឹមសត្វចង្រិត ដែលមានជំនាញត្រឹមត្រូវ និងច្បាស់លាស់បន្ថែមទៀត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចង្រិត
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
15 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម