ជាតិ
សេដ្ឋកិច្ច
លោក តែ តាំង​ប៉​៖ ពួក​ខ្ញុំ​SME លើក​បញ្ហា​ទៅ រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​
12, Oct 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩​ខែតុលា វិស័យ​ឯកជន​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ម្ដងទៀត​អំពី​បញ្ហា​ប្រឈម​សហគ្រាស​ធុន​តូច និង​មធ្យម​(SME) មុននឹង​លើកសំណើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ បញ្ហា​ប្រឈម​សំខាន់​ដែល SME ចង់​ឲ្យ​កែលម្អ​នោះ​គឺ​ជុំវិញ​ការ​នាំចូល​ទំនិញ​។ ការប្រកួតប្រជែង​មិន​ស្មោះត្រង់​ដែល​កើតចេញពី​ការនាំ​ចូល​ទំនិញ​ពី​ក្រៅ​ស្រុក ដូចជា​ការ​គេចវេស​បង់ពន្ធ និង​នាំ​ទំនិញ​ខុស​ស្ដង់ដារ​ជាដើម​។ លោក តែ តាំង​ប៉ ក្នុងនាម​តំណាង​ឲ្យ​ផ្នែក​ឯកជន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្វីដែល​វិស័យ​ឯកជន​ចង់បាន គឺ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ពោលគឺ​ជំរុញ​ការកែច្នៃ​ក្នុងស្រុក ចៀសវាង​នាំចេញ​ផលិតផល​វត្ថុធាតុដើម និង​កាត់បន្ថយ​នាំចូល​ផលិតផល​សម្រេច​ទាំងឡាយណា​ដែល​ប៉ះពាល់​ផលិតផល​ក្នុងស្រុក​។​



​គួរ​បញ្ជាក់ថា លោក តែ តាំង​ប៉ គឺជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ​ផ្នែក​កម្មន្តសាល សហគ្រាស​ធុន​តូច និង​មធ្យម និង​សេវា នៃ​វេទិកា​រដ្ឋាភិបាល -​ឯកជន ។​

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក តែ តាំង​ប៉ ដូចតទៅ​នេះ​៖




​តាមរយៈ​បទ​សម្ភាស​នេះ លោក តែ តាំង​ប៉ ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រោះថា SME ទាំងនេះ​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​។ លោក​បានស្នើ​ទៅ​រដ្ឋាភិបាល​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​SME លើក​បញ្ហា​ប្រឈម​ទៅ រដ្ឋាភិបាល​គួរតែ​ត្រូវ​នាំគ្នា​យកចិត្តទុកដាក់ បើ​គ្នា​(SME)​ពិបាក​ហើយ បាន​គ្នា​លើកសំណើ​ទៅ​រដ្ឋាភិបាល​»៕







Tag:
 SME
  តែ តាំង​ប៉
© រក្សាសិទ្ធិដោយ thmeythmey.com