ពីនេះ ពីនោះ
«ចិត្ត» និង «មនោសញ្ចេតនា» មានន័យខុសគ្នាដូចម្តេច?
× «ចិត្ត»សំដៅលើវិញ្ញាណ សម្រាប់គិត។ ចំណែក«មនោសញ្ចេតនា»សំដៅលើការទទួលបាននូវអារម្មណ៍ដែលប៉ះទង្គិចដល់ចិត្ត។ នេះបើយោងតាមវចនានុក្រមសម្តេច ជួន ណាត។
ពាក្យ«ចិត្ត»មានន័យថា ធម្មជាតិសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណ។ ចិត្តត្រង់,ចិត្តវៀច,ចិត្តល្អ, ចិត្តអាក្រក់។ «ចិត្ត»ជាគុណសព្ទ មានន័យ ដែលគេវិចិត្តហើយ,ដែលគេធ្វើឲ្យផ្ចិតផ្ចង់រួចស្រេចហើយ។
«ចិត្ត» ភាគច្រើនប្រើជាគុណសព្ទសម្រាប់ផ្សំជាមួយនាមសព្ទដទៃ ដូចជា ចិត្តកម្ម រូបភាព រូបដែលគេគូរ ដែលគេឆ្លាក់, ចិត្តការ ឬចិត្រការ្យ ឬចិត្តករ ជាងគំនូរ ,ជាងលាបថ្នាំ, ចិត្តវិជ្ជា ឬចិត្តវិទ្យា គឺវិទ្យាខាងវិចិត្រ។
ចំណែក«មនោសញ្ចេតនា» មានន័យថា សេចក្តីរិះគិតក្នុងចិត្ត,ចំណុចរបស់ចិត្ត,ការទទួលដឹងនូវអារម្មណ៍ ដែលមកប៉ះដល់ចិត្ត អធ្យាស្រ័យប្រកបដោយករុណា៕
© រក្សាសិទ្ធិដោយ thmeythmey.com