ជាតិ
សង្គមជាតិ
សៀមរាប​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​៩-១២ ខែវិច្ឆិកា
12, Oct 2019 , 5:59 pm        
រូបភាព
ពិធីប្រណាំងទូក​នៅតាម​បណ្តោយស្ទឹង​សៀមរាប ខេត្តសៀមរាប កាលពីឆ្នាំ​២០១៨
ពិធីប្រណាំងទូក​នៅតាម​បណ្តោយស្ទឹង​សៀមរាប ខេត្តសៀមរាប កាលពីឆ្នាំ​២០១៨
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ខេត្តកណ្តាល និង​ខេត្តបាត់ដំបង ចាប់ផ្តើម​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ជា​បណ្តើរៗ​ហើយ​។ ដោយឡែក​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ក៏​នឹង​ត្រៀម​រៀបចំ​ពិធី​ប្រណាំងទូក​ផងដែរ​។ ជាក់ស្តែង​រដ្ឋបាលខេត្ត​សៀមរាប នឹង​ប្រារព្ធ​ពិធី​ប្រណាំងទូក​នៅ​ថ្ងៃទី​៩-១២ ខែវិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ ទន្ទឹមគ្នា​នឹង​ការប្រណាំង​ទូក​ខ្នាត​អន្តរជាតិ នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​



​ដើម្បី​ចូលរួម​លើកកម្ពស់​វប្បធម៌​ជាតិ ទំនៀមទម្លាប់ និង​ប្រពៃណីជាតិ និង​ជា​ឱកាស​ឲ្យ​ពលរដ្ឋ​បាន​សប្បាយរីករាយ ក៏ដូចជា​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ រដ្ឋបាល​ខេត្តសៀមរាប នឹង​ប្រារព្ធ​ពិធី​ប្រណាំងទូក​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៩-១២ ខែវិច្ឆិកា​។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប ចាប់ពី​ស្ពាន​អតីត​មន្ទីរ​ទេសចរណ៍​ចាស់ រហូតដល់​ស្ពាន​វត្ត​ដំណាក់​។

​រយៈពេល​៤​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​នេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​ត្រៀម​រៀបចំ​ការតាំងពិព័រណ៍ ម្ហូបអាហារ អម​ទាំង​ការប្រគំ​ត​ន្រី ការសម្តែង​សិល្បៈ និង​កម្មវិធី​កម្សាន្ត​នានា​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​។

​ដើម្បី​ឲ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅដោយ​ភាព​អធិកអធម រដ្ឋបាល​ខេត្តសៀមរាប ស្នើ​ឲ្យ​ពលរដ្ឋ​ទាំង​ទីជិត និង​ទី​ឆ្ងាយ ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​៕

អត្ថបទទាក់ទង




Tag:
 អុំទូក​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com