ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កាហ្វេ​អ៊ី​ន អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ក្នុង​រយៈពេល​ខ្លី​
14, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាហ្វេ​អ៊ី​ន អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​វា​មិនបាន​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់​ខ្លាំង​នោះទេ​។ ពុំទាន់​មាន​មូលហេតុ​ច្បាស់លាស់​ណាមួយ ដែល​បញ្ចាក់​ថា​ពី​ការកើនឡើង​សម្ពាធ​ឈាម​នោះឡើយ​។​



​អ្នកស្រាវជ្រាវ​ខ្លះ​បាន​ជឿថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​នឹង​រារាំង​អ័រម៉ូន​ដែល​អាចជួយ​រក្សា​ការរីក​នៃ​សរសៃឈាម​អាកទែ​។ អ្នក​ផ្សេងទៀត បាន​គិតថា​ជាតិ​កាហ្វេ​អ៊ី​ន​បណ្តាល​ឲ្យ​ក្រពេញ​លើ​តម្រងនោម​បញ្ចេញ adrenaline បន្ថែមទៀត ដែលជា​ហេតុ​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​កើនឡើង​។​

 ចំពោះ​អ្នក​ដែល​ផឹក​កាហ្វេ​ជា​ទៀងទាត់ មាន​សម្ពាធ​ឈាម​ខ្ពស់ជាង​អ្នក​ដែល​មិន​ផឹក​សោះ ហើយ​អ្នក​ដែល​ផឹក​កាហ្វេ​ជា​ទៀងទាត់ អាច​នឹងមាន​ភាពស៊ាំ​ជាមួយ​កាហ្វេ​បាន​ច្រើនជាង​។ ដូច្នោះ កាហ្វេ​អ៊ី​ន​មិន​បានធ្វើ​ឲ្យ​កើតមាន​ផលប៉ះពាល់​រយៈពេល​វែង​ទៅលើ​សម្ពាធ​ឈាម​នោះទេ ប៉ុន្តែ​វា​អាច​នឹង​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​កើន​ខ្លាំង ចំពោះ​បុរស​ដែលមាន​អាយុ​ច្រើនជាង ៧០ ឆ្នាំ ឬ​អ្នក​ដែល​លើស​ទម្ងន់​។​

​ប្រសិនបើ​អ្នកមាន​សម្ពាធ​ឈាម​កើន​ខ្ពស់ ចូរ​អ្នក​សាកសួរ​គ្រូពេទ្យ​ថា​តើ​អ្នក​គួរតែ​កាត់បន្ថយ ឬ​បញ្ឈប់​ការផឹក​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរឬទេ​។ ប្រសិនបើ​អ្នកមាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​លើ​សម្ពាធ​ឈាម អ្នក​ត្រូវ​ព្យាយាម​កំណត់​ចំនួន​កាហ្វេ​អ៊ី​ន ដោយ​ទទួលទាន​ត្រឹមតែ ២០០ មី​លី​ក្រាម​ក្នុង​មួយ ដែល​ប្រហែលជា ៣៥៥ មី​លី​លីត្រ​។​

​អ្នក​ត្រូវ​ចងចាំ​ថា បរិមាណ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ និង​ភេសជ្ជៈ គឺ​ប្រែប្រួល​តៅ​តាម​ម៉ាក​របស់​វា​។ ដូចគ្នានេះ​ផងដែរ អ្នក​ត្រូវ​ជៀសវាង​ការផឹក​កាហ្វេ និង​ភេសជ្ជៈ​ដែលមាន​សារជាតិ​កាហ្វេ​អ៊ី​ន​មុន​ពេលធ្វើ​សកម្មភាព​មួយចំនួន​ដូចជា​ការធ្វើ​លំ​ហាត់ប្រាណ ការលើក​ទម្ងន់ ឬ​ការធ្វើ​ពលកម្ម​ខាង​រាងកាយ​ដែល​លំបាក​។​

​ដើម្បី​ដឹង​ពី​សារជាតិ​កាហ្វេ​អ៊ី​ន​ថា​អាច​បង្កើន​សម្ពាធ​ឈាម អ្នក​ត្រូវ​ពិនិត្យមើល​សម្ពាធ​ឈាម​ក្នុង​រយៈពេល ៣០ ទៅ ១២០ នាទី បន្ទាប់ពី​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ជាតិ​កាហ្វេ​អ៊ី​ន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com