ពីនេះ ពីនោះ
«​ផ្សាំ​» និង​«​សាំ​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
14, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ផ្សាំ​»​សំដៅលើ​ការដាំ​បណ្តុះ​អាសន្ន ឬ​ដាំ​ជា​បណ្តើរ​សិន គឺ​ដាំ​មែកឈើ​ដែល​សាក​ដុះ​ឫស ហើយ​កាត់​យកមក​កប់​ក្នុង​ដី​សើម​ផ្សាំ​ឲ្យ​ចាប់​ឫស​ស៊ប់​ហើយ បញ្ចេញ​ត្រួយ​លាស់​ស្លឹក ស្រួល​ហើយ ទើប​យកទៅ​ដាំ​មែនទែន​ជា​ស្ថាពរ​តទៅ​។ ផ្សាំ​មែក​ល្មុត ផ្សាំ​កូនដើម​ក្រូចពោធិ៍សាត់ ជាដើម​។



​សម្រាប់​ពាក្យ​«​សាំំ​»​សំដៅលើ​ភាព​ផ្ទួន ឬ​ថែម​ដដែលៗ​,​ដែល​ដូចគ្នា ដដែលៗ​។ និយាយ​សាំ​,​សម្តី​សាំ​។ នេះ​បើតាម​វចនានុក្រម សម្តេច ជួន ណាត​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com