ជាតិ
សុខភាព
​កម្ពុជា​រៀបចំ​ទិវា​ស្បៀងអាហារ​ពិភពលោក នៅ​ពោធិ៍សាត់ នា​ថ្ងៃទី​១៩ ខែតុលា​
14, Oct 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នឹង​រៀបចំ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩ នៅ​វត្ត​ទួល​ម្កាក់ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ នា​ថ្ងៃទី​១៩ ខែតុលា ខាងមុខ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​។



​ក្រសួងកសិកម្ម សហការ​ជាមួយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) និង កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា (WFP) ដើម្បី​រៀបចំ​ប្រារព្ធ​ខួប​ទី​៣៩ នៃ​ទិវា​ស្បៀងអាហារ​ពិភពលោក​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​រួមគ្នា​លើកកម្ពស់​អាហារ​សុវត្ថិភាព និង​អាហារូបត្ថម្ភ ដើម្បី​កាត់បន្ថយ​ភាពអត់ឃ្លាន​ឲ្យ​ដល់​កំរិត​សូន្យ​សម្រាប់​អនាគត​របស់​យើង​»​។​

​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​បំផុសស្មារតី​ឲ្យ​យល់ដឹង​ពី​វិស័យ​កសិកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារ​សុវត្ថិភាព និង​អាហារូបត្ថម្ភ ដើម្បី​ឲ្យ​ប្រជាជន​ទូទាំង​សាកលលោក​មាន​សុខុមាលភាព​និង​សុវត្ថិភាព​ស្បៀង សំដៅ​ឈានទៅរក​ការបញ្ចប់​ភាពអត់ឃ្លាន​នៅពេល​អនាគត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​កម្ម​ពិធី​នេះ នឹងមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្មលោក ​វេ​ង សាខុន, អង្គទូត, ភ្ញៀវ​ជាតិ, អន្តរជាតិ, មន្ត្រីរាជការ និងតំណាង​កសិករ​ជាង​៥០០​នាក់​៕

Tag:
 សុខភាព​
  ទិវា​ស្បៀងអាហារ​
 ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com