អត្ថបទពាណិជ្ជកម្ម
ទីបំផុត​! បំណុល​ធនាគារ​ត្រូវបាន​សង​រួចហើយ ក្រោយ​ត្រូវ​៤០​លាន​រៀល​ពី​ស្រា​បៀ​កម្ពុជា​
14, Oct 2019 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រុក​ទ្រាំង ខេត្តតាកែវ​ម្នាក់ លោក គឹម វណ្ណ​ដេ​ត អាច​ដោះបំណុល​ធនាគារ​បាន​យ៉ាង​ស្រួល ព្រោះតែ​ស្រា​បៀ​កម្ពុជា ដែល​លោក​ទិញ​មក​ពិសា​ជួបជុំ​បងប្អូន កាលពី​អំឡុង​ថ្ងៃ​ភ្ជុំបិណ្ឌ​កន្លងទៅ ផ្ដល់​សំណាង​ធំ​ជូន​លោក​រហូតដល់ ៤០​លាន​រៀល​ឯណោះ​។​

​លោក វណ្ណ​ដេ​ត រៀបរាប់​ដូច្នេះ​ថា​៖ «​ថ្ងៃ​ឈ្នះ​រង្វាន់​ហ្នឹង គឺ​ប្អូនធម៌​ខ្ញុំ​មក​យក​ម៉ូតូ​នៅផ្ទះ​ខ្ញុំ  ហើយ​ខ្ញុំ​ក៏​ឃាត់​ពួកគេ​ឲ្យ​មក​ហូបចុក​ជាមួយគ្នា​សិន​ចាំ​ទៅវិញ​។ ខ្ញុំ​ក៏​គាស់​ស្រា​បៀ​កម្ពុជា​ហូប​មុនគេ ស្រាប់តែ​ឃើញ​៤០​លាន​រៀល​។ លុយ​៤០​លាន​នេះ មានន័យ​ណាស់​សម្រាប់​ជីវិត​ខ្ញុំ​។  លុយ​នេះ ជួយ​ខ្ញុំ​ដោះបំណុល​ធនាគារ ដែល​ខ្ញុំ​បាន​ខ្ចី​ទិញ​រ៉ឺម៉ក​។ តែ​ប៉ុណ្ណេះ ខ្ញុំ​លែង​ដេក​យកដៃ​គង​ថ្ងាស​ព្រួយ​រឿង​សង​គេ​ទៀតហើយ​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com