ជាតិ
សេដ្ឋកិច្ច
វៀតណាម​ទិញ​«​ចេក​» ពី​កម្ពុជា ច្រើនជាង​ចិន ក្នុង​រយៈពេល​៩​ខែ ឆ្នាំនេះ​
14, Oct 2019 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖  រយៈពេល​៩​ខែ ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំចេញ​ផ្លែ​«​ចេក​ស្រស់​» ជិត​១០៥​ម៉ឺន​តោន ទៅកាន់​ទីផ្សារ​ក្នុងប្រទេស​ចិន វៀតណាម និង​ជប៉ុន​។  ក្នុងចំណោម​នៃ​បរិមាណ​នាំចេញ​ចេក​របស់​កម្ពុជា​នេះ វៀតណាម គឺ​ប្រទេស​នាំចូល​ច្រើនជាងគេ​។ នេះ​បើ​យោងតាម​របាយការណ៍​នៃ​ការនាំចេញ​បរិមាណ​ផ្លែ​ចេក​ស្រស់​។​



​របាយការណ៍​ដែល​សារព័ត៌មាន ThmeyThmey ទទួលបាន​ពី​លោក កែ មុ​ន្ធី​វុ​ធ ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ  អនាម័យ  និង​ភូតគាម​អនាម័យ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​១៤​តុលា​នេះ បាន​បញ្ជាក់ថា ផ្លែ​ចេក​ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​ក្នុងប្រទេស​ទាំងនោះ គឺជា​ប្រភេទ​ចេក «​អំបូង​លឿង​»​។ ក្នុង​ចំនួន​សរុប​នៃ​ការនាំចេញ​ផ្លែ​ចេក​នេះ កម្ពុជា​បាន​នាំទៅ​ប្រទេស​វៀតណាម​ចំនួន​៩៤,២៩២​តោន ខណៈដែល​ប្រទេស​ចិន​បាន​នាំចូល​ចេក​ពី​កម្ពុជា​ក្នុង​ចំនួន​៩,៨៩២​តោន​។ ដោយឡែក​ប្រទេស​ជប៉ុន នាំចូល​ផ្លែ​ចេក​ពី​កម្ពុជា បាន​ត្រឹម​ជាង​១៥​តោន ប៉ុណ្ណោះ​។

​កាលពី​ថ្ងៃទី​២​ខែតុលា​នេះ កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​នេះ ទៅកាន់​ទីផ្សារ​ក្នុងប្រទេស​ខាងលើ​មាន​ចំនួន​២,២០២.២០​តោន​។ នេះ​បើតាម​របាយការណ៍​ដដែល​។

អត្ថបទទាក់ទង

សូមជម្រាបថា ក្នុង​រយៈពេល​៩​ខែ​ដំបូង ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំចេញ​កសិផល ជាង​៣​លាន​តោន រួមទាំង​អង្ករ​នាំចេញ​ក្រៅផ្លូវការ ជាង​១,៦​លាន​តោន​។ ផលិតផល​កសិកម្ម​ទាំងនោះ ក្រៅពី​ចេក និង អង្ករ មាន​ផ្លែស្វាយ​, បន្លែ​, គ្រាប់ស្វាយចន្ទី​, គ្រាប់ពោត និង​សណ្តែកសៀង​ជាដើម​៕

Tag:
 កសិកម្ម​
  ចេក​
© រក្សាសិទ្ធិដោយ thmeythmey.com