អត្ថបទពាណិជ្ជកម្ម
ចុច​ស្តាប់​បន្តិច​មើល តើ​ពួកគាត់​និយាយ​ពីអ្វី​ហ្នឹង​?
14, Oct 2019 , 6:16 pm        
រូបភាព
ដោយ: ថ្មីៗ
​រង់ចាំ​យូរហើយ​មែន​ទេ​? លើក​នេះ OPPO មិន​ធ្វើ​ឲ្យ​កា​រង់ចាំ​របស់លោក​អ្នក ខាត​ពេល និង ឥតប្រយោជន៍​នោះទេ ព្រោះ OPPO នឹង​បង្ហាញជូន​នូវ​សមាសភាព​ពិត​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Reno2 និង​ស្មា​ត​ហ្វូ​ន​ធុន​កណ្តាល OPPO Reno2 F ច្បាស់​ទែង​ហើយ​! ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO នៅ​កម្ពុជា​បាន​ពញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈ​ការផ្តល់​នូវ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី OPPO Reno2 F ចំនួន 10 គ្រឿង សម្រាប់​អតិថិជន​ដែល​បានធ្វើការ Blind Order លើ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ ចាប់ពី​ថ្ងៃទី 07 ដល់ 16 តុលា 2019 ដែល​កៀក​នឹង​ថ្ងៃ​សម្ពោធ​ផលិតផល​ថ្មី​របស់ខ្លួន​តែម្តង​។ ភាព​ច្នៃប្រឌិត និង សមត្ថភាព​ដ៏​អស្ចារ្យ​នៃ​បច្ចេកវិទ្យា​ឈាន​មុន ដែល​នឹង​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ OPPO រហូត​ធ្វើ​ឲ្យ​តារា​ប្រុស​ស្រី   ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា ដូចជា​អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េ​តស៊ូ​ហ្សា​ណា លោក Step និង លោក RavenBlaze ជាដើម​នាំគ្នា​បង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួន ក្នុងការ​ទាក់ទាញ Fan របស់​ពួកគេ​ឲ្យ​រង់ចាំ​ទស្សនា នូវ​អ្វីដែល​ថ្មី ដែល​ពួកគេ​តែងតែមាន​ចំងល់​ជុំវិញ Reno2 series នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ OPPO នៅ​កម្ពុជា​។ 

​បើ​ចង់​ជ្រាប​ច្បាស់​ថា​នឹងមាន​អ្វី​អស្ចារ្យ​អំពី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2F និង Reno 2  សូម​អញ្ជើញ​ទស្សនា​នូវ​វីដេអូ​ខាងក្រោម​នេះ​៖ https://youtu.be/P35A1JQ32Co និង https://youtu.be/ddiI3FKJg8k





​គួររំលឹកថា OPPO Reno2 គឺជា​កំពូល​ស្មា​ត​ហ្វូ​ន ដែល​កើតចេញពី​កំណែរ​ទម្រង់​នៃ​ទូរស័ព្ទ Reno ស៊េរី​មុន ដោយ​បំពាក់​មក​នូវ​ការ​រចនា បែប​កាលី​ប​ទាន់សម័យ​ជាង​មុន ជាមួយនឹង​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ ដែលមាន​អេក្រង់ AMOLED លាត​ពេញ និង​កញ្ចក់ E3​ការពារ​ចំណាំង​ពន្លឺ កាន់តែ​ភ្លឺ កាន់តែច្បាស់​។ ផ្នែក​ខាងក្រោយ​វិញ​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត​រលើបរលោង​ដោយ​កញ្ចក់​ស្វិត CGG5 មាន​ភាព​ស៊ីមេទ្រី​នៅ​ចំណុចកណ្តាល មិនតែប៉ុណ្ណោះ​ការ​រចនា O-Dot ជួយ​ការពារ​ភាព​សឹក​ឡេ​ន​នៃ​កាមេរ៉ា ដោយ​បំពាក់​សេ​រ៉ា​មិច ងាយស្រួល​ក្នុង​ចាប់​កាន់​ប្រើ និង មើលទៅ​កាន់តែ​ថ្លៃថ្នូរ​។ OPPO Reno 2 មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ អាច​ថត​វីដេអូ គ្មាន​រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ថតរូប​ជិត​បែប​ម៉ាក្រូ និង ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ​មិនចាំបាច់​ដើរ​ថយក្រោយ ថតរូប​Zoom បាយ​ឆ្ងាយ និង ថតរូប​បែ​បស​ខ្មៅ​ល្អ​ឥត​ចន្លោះ​។ ជាពិសេស លោកអ្នក​អាច​រីករាយ​ជាមួយនឹង​មុខងារ​ថត​វីដេអូ​ព្រាល​នៅ​ផ្ទៃ​ខាងក្រោយ ទាំង​កាមេរ៉ា​មុខក្រោយ ឬ ហៅថា Video Bokeh និង​មាន​បំពាក់​កម្មវិធី Video Edit ដំបូង​គេ​បង្អស់ របស់ OPPO  នេះ​បើ​យោងតាម វេ​ប​សាយ OPPO Global​។



​បើ​ក្រលេកមើល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO Reno 2F ជា​ស្មា​ត​ហ្វូ​ន​កូនកាត់ ដែល​កើតចេញពី ការច្របាច់បញ្ចូលគ្នារ​វាង F Series  និង Reno Series នឹង​ផ្តល់នូវ​បទពិសោធន៍​ថ្មីស្រឡាង​ដល់​អ្នកប្រើប្រាស់ និង​ពញាក់​អារ​មុ្ម​ណ៍ដ​ល់ អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅ​គ្រប់​ទីកន្លែង​។ ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ មាន រចនាបថ កាលី​ប នឹង​បំពាក់​មក​នូវ​កាមេរ៉ា​ក្រោយ​៤ មាន​ផ្ទៃ​រាបស្មើ​មិន​ងាយ​សឹក​ឡេ​ន​ដូចគ្នា ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន OPPO Reno 2​។ 

​ការរៀបរាប់​ខាងលើ គឺ​ពុំទាន់​អស់​សេចក្តី​នៃ​លក្ខណៈពិសេសៗ របស់ OPPO Reno 2 និង Reno 2F អាស្រ័យ​ហេតុ​សូមកុំ​ភ្លេច​រងចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី​ទាំងពីរ​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ OPPO កម្ពុជា
https://www.facebook.com/OPPOCAMBODIA/



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com