ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺបំពង់ក ត្រូវ​ចៀស​ឲ្យ​ផុតពី​អាហារ​ទាំងនេះ​
15, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដឹង​ទេ​ថា​អ្នក​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​នៅពេល​ជួបប្រទះ​បញ្ហា​ឈឺបំពង់ក​?  ក៏​ព្រោះ​​តែ​អាហារ​មួយចំនួន​អាច​បណ្ដាល​អា​ការៈឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​នោះ​ការដឹង​ពីអ្វី​ដែល​គួរ ឬ​មិនគួរ​ទទួលទាន​គឺ​ចាំបាច់​ណាស់​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​គួរ​ចៀសវាង​កំឡុងពេល​ឈឺបំពង់ក ៖

១. ផ្លែឈើ​រសជាតិ​ជូរ​

​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​រសជាតិ​ជូរ ពិសេស​ផ្លែ​ម្នាស់ ស្ត្រ​បឺ​រី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមាន​ផ្ទុក​​ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​នឹងធ្វើ​ឲ្យ​បំពង់ក​រមាស់​ឈឺ​កាន់តែខ្លាំង​។​

២. ប៉េងប៉ោះ​

​ប៉េង​បោះ​ក៏មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​មិនល្អ​សម្រាប់​បំពង់ក កំពុង​ឈឺ​ផងដែរ​។​

៣. អាហារ​ហឹរ​

​ការទទួល​ទាន​អាហារ​ហឹរ​កំឡុងពេល​ឈឺបំពង់ក​នឹងធ្វើ​ឲ្យ​អា​ការៈឈឺចាប់​កាន់តែ​ខ្លាំងក្លា​ឡើង​។​ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​អាហារ​ប្រភេទ​នេះ​មួយរយៈ​សិន​។​

៤. អាហារ​រឹង​

​អាហារ​រឹង ឬ​ស្រួយ​អាចធ្វើ​ឲ្យ​ការឈឺចាប់​កាន់តែ​កើនឡើង​ខណៈដែល​វា​បង្ក​ការ​កកិត​ខ្លាំង​នឹង​បំពង់ក​។​ការទទួល​ទាន​អាហារ​ប្រភេទ​នេះ​ក៏​ធ្វើអោយ​អា​ការៈឈឺ​បំពង់ក​យូរ​ជាសះស្បើយ​ផងដែរ​។​

៥. កាហ្វេ​និង​គ្រឿង​ស្រវឹង​

​ភេសជ្ជៈ​ទាំងពីរ​នេះ​មិន​ត្រឹមតែ​អាច​បង្ក​ការ​រលាក​បន្ថែម​លើ​បំពង់ក ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ដែល​នឹងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន​មួយ​
​រយៈ​សិន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com