អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA បរិច្ចាគ​ប្រាក់​ចំនួន ៣០០,០០០ ដុល្លារ ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
15, Oct 2019 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ឈាន​មុនគេ​នៅ​កម្ពុជា និង​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា បាន​នាំយក​ថវិកា​ចំនួន ៣០០,០០០ ដុល្លារ ដើម្បី​ចូលរួម​បរិច្ចាគ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ថវិកា​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​កុមារ ដែល​មក​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ចំនួន​ប្រាំ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​ក្នុងអំឡុងពេល​ប្រគល់​ថវិកា​ជូន​លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​មានប្រសាសន៍ថា «​យើងខ្ញុំ​នៅ​ធនាគារ ABA សូម​គាំទ្រ​រាជរដ្ឋាភិបាល​យ៉ាង​ពេញទំហឹង ក្នុងការ​អភិវឌ្ឍ​ផ្នែក​គាំពារ​និង​ព្យាបាល​កុមារ ដែលជា​អនាគត​នៃ​ប្រទេសជាតិ និង​ជា​សសរស្ដម្ភ​សម្រាប់​វឌ្ឍនភាព និង​វិបុលភាព​សង្គម​»​។​



«​ការគាំទ្រ​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​នេះ បាន​ឆ្លុះបញ្ចាំង​ដោយផ្ទាល់​នូវ ចក្ខុវិស័យ បេសកកម្ម និង​គុណ​តម្លៃ​សាជីវកម្ម​របស់​យើងខ្ញុំ ដែលមាន​គោលបំណង​រួមចំណែក​ផ្ដល់​វិភាគទាន​ជា​វិជ្ជមាន​ដល់​សង្គម និង​ប្រកាន់​ភ្ជាប់​ការយកចិត្តទុកដាក់​ចំពោះ​អនាគត​ប្រជាពលរដ្ឋ និង​សង្គមជាតិ​កម្ពុជា​»​។ នេះ​ជាការ​បន្ថែម​របស់លោក Askhat Azhikhanov ។​

​ដើម្បី​គាំទ្រ​ការចូលរួម​បរិច្ចាគ​ពី​សំណាក់​អតិថិជន ធនាគារ ABA ក៏បាន​ដាក់បញ្ចូល​មុខងារ​បរិច្ចាគ​ប្រាក់​ទៅកាន់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅក្នុង ABA Mobile ផងដែរ ដើម្បី​ឲ្យ​អតិថិជន​អាច​ចូលរួម​បរិច្ចាគ​ប្រាក់​បាន​យ៉ាង​ងាយស្រួល និង​ដោយ​មិន​គិតថ្លៃ​សេវា​។ ដំណើរការ​នៃ​ការចូលរួម​បរិច្ចាគ​មាន​ភាពងាយស្រួល និង​លឿន​បំផុត ដោយ​គ្រាន់តែ​៖



1.​    ​បើក​ដំណើរការ​កម្មវិធី ABA Mobile ហើយ​ចុច​យក​ប៊ូ​តុង «​ទូទាត់​ប្រាក់​»
2.​    ​ជ្រើសរើស​យកពាក្យ «​សប្បុរសធម៌ & ការបរិច្ចាគ​»
3.​    ​ជ្រើស​រើសយក «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»
4.​    ​ជ្រើសរើស គណនី ABA ហើយ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់លោក​អ្នក និង​ចំនួន​ទឹកប្រាក់​
5.​    ​ចុច​យកពាក្យ «​បង់​ឥឡូវ​» រួច​បញ្ជាក់​ការទូទាត់​ដោយ​បញ្ចូល​លេខ​សម្ងាត់ ABA Mobile របស់លោក​អ្នក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​សាកសួរ​ព័ត៌មាន​ពី​ការបរិច្ចាគ​នៅក្នុង ABA Mobile សូម​ទាក់ទង​មកកាន់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​លេខ 061 701 111 ឬ​ទាក់ទង​មកកាន់​ធនាគារ ABA តាមរយៈ 023 225 333​។​





(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com