ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីនឹងកើតឡើងចំពោះរាងកាយ ប្រសិនបើញ៉ាំលម៉ើ ៣ ផ្លែក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេលមួយសប្តាហ៍?
× ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់បានទទួលទានផ្លែលម៉ើទុំ ឬដំណាំលម៉ើហើយ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ល្អៗមិនគួរឲ្យជឿរបស់វាចំពោះសុខភាពរាងកាយឡើយ។ តាមពិតទៅលម៉ើមិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភេទនៃផ្លែឈើមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ វីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយព្យាបាលប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាសុខភាពផ្សេងៗបានផងដែរ។
ខាងក្រោមនេះយើង នឹងធ្វើការបង្ហាញអោយដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានផ្លែលម៉ើចំពោះសុខភាពរាងកាយ ៖
១. គ្រប់គ្រងសម្ពាធឈាម
លម៉ើ ក៏មានផ្ទុកនូវជាតិរ៉ែ និងសារធាតុអុកស៊ីតកម្មប៉ុន្មានប្រភេទដូចជាប៉ូតាស្យូមដែលល្អសម្រាប់សម្ពាធឈាម។ ប្រសិនបើអ្នកទទួលទានលម៉ើចំនួន ៣ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំនោះបញ្ហាផ្សេងៗដែលពាក់ព័ន្ធជាមួយសម្ពាធឈាមនឹងគ្មានថ្ងៃកើតឡើងចំពោះអ្នកឡើយ។ ជាតិម៉ាញ៉េស្យូមនិងប៉ូតាស្យូមជួយគ្រប់គ្រងជាតិសូដ្យូម និងសម្រួលសរសៃឈាម ហើយថែមទាំងធ្វើឲ្យកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរឡើងផងដែរ។
២. បំបាត់និងទប់ស្កាត់បញ្ហាទល់លាមក
តើអ្នកធ្លាប់ដឹងទេថាគ្រាន់តែទទួលទានលម៉ើចំនួនតែ ៣ ផ្លែក្នុងមួយថ្ងៃជាប្រចាំនោះបញ្ហានៃការទល់លាមកគ្រប់ប្រភេទនិងសូម្បីតែទល់លាមករ៉ាំរ៉ៃក៏អាចត្រូវបានកាត់បន្ថយផងដែរ? នេះក៏ព្រោះតែផ្លែលម៉ើមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជួយធ្វើឲ្យពោះវៀនដំណើរការបានស្រួល ហើយសកម្មជាងមុនប្រយុទ្ធប្រឆាំងបញ្ហាទល់លាមក និងថែមទាំងអាចកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ ក៏ដូចជាធ្វើឲ្យក្រពះមានសុខភាពល្អប្រសើរទៀតផង។
៣. ពង្រឹងសុខភាពឆ្អឹង
លម៉ើជាប្រភពនៃជាតិសេលេញ៉ូម ទង់ដែង ម៉ាញ៉េស្យូម និងវីតាមីន K ព្រមទាំងសារធាតុផ្សេងៗទៀតដែលល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតជំងឺពុកឆ្អឹង។
៤. ទប់ទល់បញ្ហាស្ត្រេសនិងធ្លាក់ទឹកចិត្ត (Depression)
លម៉ើជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B6 ដែលជួយរាងកាយបង្កើតអ័រម៉ូនសេរ៉ូតូនីន និង norepinephrine ធ្វើអោយខួរក្បាលមានលក្ខណៈកាន់តែប្រសើរឡើង។ សេរ៉ូតូនីនគ្រប់គ្រងអារម្មណ៍ ខណៈដែល norepinephrine ទប់ទល់ស្ត្រេស។ វីតាមីន B6 ទាបពេកក្នុងរាងកាយក៏ផ្សារភ្ជាប់ផងដែរនឹងជំងឺធ្លាក់ទឹកចិត្ត។
៥. បង្កើនថាមពលរាងកាយ
លម៉ើមានផ្ទុកសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសជាតិស្ករធម្មជាតិ fructose និង glucose ដែលធ្វើឲ្យវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុតដើម្បីបង្កើនថាមពលរាងកាយឆាប់រហ័ស។
៦. ទប់ស្កាត់ជំងឺបេះដូង
លម៉ើជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសរសៃដែលចាំបាច់សម្រាប់សុខភាពបេះដូង រួមទាំងសរសៃឈាមបេះដូងដោយវាជួយសម្អាតនិងបើកសរសៃឈាមដែលកកស្ទះ។ លម៉ើថែមទាំងមានផ្ទុកសមាសធាតុ isoflavones ដែលមានប្រយោជន៍បំផុតជួយក្នុងការព្យាបាលទប់ស្កាត់បញ្ហានៃជំងឺបេះដូង និងរក្សាសុខភាពល្អប្រសើរនៃបេះដូង។
៧. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
ការទទួលទានលម៉ើមិនលើស ៣ ផ្លែក្នុងមួយថ្ងៃអាចជួយបង្កើនការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀនដែលជួយការពារទប់ស្កាត់កោសិកាមហារីកក្នុងពោះវៀនធំ។
៨. ជួយឲ្យស្រកទម្ងន់
ផ្លែលម៉ើក៏អាចជួយឲ្យស្រកទម្ងន់ផងដែរ។ នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែតនិងឆ្អែតបានយូរ ហើយទប់ស្កាត់ការកើនឡើងនូវជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ល្មើជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា anthocyanins phenolics និង carotenoids ដែលជួយកម្ចាត់ជាតិពុលក្នុងរាងកាយ បង្កើនការរំលាយអាហារ និងការដុតរំលាយអាហារក្នុងរាងកាយជួយឲ្យស្រកទម្ងន់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com