អត្ថបទពាណិជ្ជកម្ម
អាល់​ប៊ុ​ម​ថ្មី​របស់ SmallWorld SmallBand ក្នុង​កម្មវិធី Pleng by Smart ឆ្លុះបញ្ចាំង​ពី​ការ​ធំ​ដឹងក្តី ក្តី​ស្រឡាញ់ និង​ជីវិត​
15, Oct 2019 , 11:35 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ - ក្រុម SmallWorld SmallBand  ឬ​ក្រុម​តូច​(SWSB) ជា​ក្រុម​តន្ត្រី​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុងការ​បង្កើត​ស្ទីល​ថ្មីៗ​នៃ​តន្ត្រី​ប៉ុប របស់​កម្ពុជា បានប្រកាស​ចេញ​អាល់​ប៊ុ​ម​ថ្មី​របស់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​នៅ Smart Shop សាខា​ព្រះមុនីវង្ស​។​

​អាល់​ប៊ុ​ម​ដែលមាន​ចំណងជើង​ថា SmallWorld SmallBand មាន​បទ​ចម្រៀង​ថ្មីៗ​ចំនួន ១២​បទ ហើយ​បទ​ចម្រៀង​ចំនួន ៦​បទ​ដំបូង អាច​ស្វែង​រកបាន​តាមរយៈ​កម្ម​វិធី Pleng by Smart ដែលជា​កម្មវិធី​តន្ត្រី​អន​ឡាញ​ឈានមុខ​គេ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​។  អ្នកគាំទ្រ​អាច​រីករាយ​នឹង​បទ​ចម្រៀង​ចំនួន ៦​បទ ផ្សេងទៀត​តាមរយៈ​ការសម្ដែង​ផ្ទាល់​នៃ​ការប្រគុំ​តន្ត្រី​របស់​ក្រុម​តូច (SWSB) នាពេល​ខាងមុខនេះ​។ បទ​ចម្រៀង​ក្នុង​អាល់​ប៊ុ​ម​ទាំងអស់​នឹង​ចេញ​នៅ​ខែមករា ឆ្នាំ ២០២០ ។​



​ក្រុម​តន្ត្រី​នេះ​ដឹកនាំ​ដោយ​លោក រៀម សុ​ភី​រម្យ  អ្នកលេង​ហ្គី​តា​បាស ដោយមាន​អ្នកចម្រៀង​នាំមុខ​កញ្ញា រិទ្ធី លម្អ​កេសរ  អ្នកលេង​ហ្គី​តា លោក ម៉ម ពេ​ជ្ជ​រិ​ទ្ធ និង អ្នកលេង​ស្គរ​លោក ដេ​វិដ សុ​ភី​រ៉ុង ដែល​បាន​ចំណាយពេល​បង្កើត​អាល់​ប៊ុ​ម​នេះ​អស់​រយៈពេល​១៥ ខែ​មកហើយ ដោយមាន លោក ពេ​ជ្ជ​រិ​ទ្ធ និង កញ្ញា កេសរ ជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​ស្វែងរក​វិធី ដើម្បី​បង្កើត​ស្ទីល​តន្ត្រី​ថ្មីៗ​។

​កញ្ញា កេសរ បាន​និយាយថា​៖ «​ការចេញ​អាល់​ប៊ុ​ម​នេះ​គឺជា​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​អាជីព​ជា​តន្ត្រីករ​របស់​ពួកយើង ដែល​យើង​បាន​រង់ចាំ​យូរ​មកហើយ ហើយ​យើង​ពិតជា​រំភើប​ដោយបាន​ចែករំលែក​អាល់​ប៊ុ​ម​មួយ​នេះ ជាមួយ​អ្នកគាំទ្រ​របស់​យើង​នៅ​ឆ្នាំនេះ​។ បំណងប្រាថ្នា​របស់​ពួកយើង​គឺ​នាំយក​ស្ទីល​តន្ត្រី​ថ្មីៗ​សម្រាប់​ទស្សនិកជន​ជាច្រើន នៅ​កម្ពុជា​។​យើង​នឹង​បន្ត​ព្យាយាម​សម្រេច​ក្តី​សុ​បិ​ន្ត​នេះ ហើយ​សង្ឃឹមថានឹង​នាំយក​តន្ត្រី​នេះ​ទៅកាន់​ទស្សនិកជន​អន្តរជាតិ​នាពេល​អនាគត​»​។​



​ក្រុម​តន្ត្រី SmallWorld SmallBand ល្បី​ក្នុង​ការនិពន្ធ​បទ​ចម្រៀង​ដែលមាន​ខ្លឹមសារ​និង​សាច់រឿង ព្រមទាំង​ផ្ដល់​អត្តសញ្ញាណ​ថ្មី​ដល់​តន្ត្រី​របស់​កម្ពុជា​។ ចាប់តាំងពី​ចេញ​បទ​ចម្រៀង​បុណ្យ​ភូមិ បទ​ចម្រៀង Love9 បទ​ចម្រៀង​កីឡា បទ​ចម្រៀង ទង់ជាតិ​ខ្មែរ និង អាល់​ប៊ុ​ម​ចម្រៀង​ដំបូងបង្អស់​របស់​ពួកគេ​ដែលមាន​ចំណងជើង​ថា ‘2x5’  ពួកគេ​បាន​បង្កើត​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នក​ស្រលាញ់ និង​អ្នកគាំទ្រ​តន្ត្រី​កម្ពុជា​។​

​លោក ពេ​ជ្ជ​រិ​ទ្ធ «​អាល់​ប៊ុ​ម​លើក​ទី ២ របស់​យើង​គឺមាន​ខ្លឹមសារ​ជ្រៅជ្រះ និង​និយាយ​អំពី​សាច់រឿង​របស់​ពួកយើង​។​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា​នឹងមាន​មនុស្ស​ដ៏ទៃទៀត​អាច​សារ​ភ្ជាប់​ទៅនឹង​សាច់រឿង​របស់​ពួកគេ​ជាមួយ​អាល់​ប៊ុ​ម​ចម្រៀង​នេះ​។ អាល​ប៊ុ​ម​នេះ​និយាយ​អំពី​ក្ដី​ស្រលាញ់ ជីវិត និង​ទំនួល​ខុសត្រូវ​។ និយាយ​ឲ្យ​ខ្លី អាល់​ប៊ុ​ម​នេះ​និយាយ​អំពី​ការ​ធំ​ដឹងក្ដី​។​»



​ដើម្បី​ក្លាយជា​មនុស្ស​ដំបូង​ស្តាប់​បទ​ចម្រៀង​ថ្មីៗ​របស់​ក្រុម​តន្ត្រី SWSB អ្នក​អាច​ទាញយក​កម្មវិធី Pleng by Smart ដែលមាន​នៅក្នុង Apple App Store និង Google Play Store​។​

​លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសា​ន៍​ថា​៖«​ក្រុមហ៊ុន Smart គឺជា​អ្នកគាំទ្រ​ដ៏​ធំ​បំផុត និង​អ្នក​កោតសរសើរ​បំផុត​ដល់​ក្រុម SWSB តាំងពី​ដំបូង​មក​ម្លេះ ហើយ​យើង​មាន​មោទនភាព​ដែល​បានឃើញ​ដំណើរ​ជោគជ័យ​របស់​ពួកគេ​។ យើង​តែងតែមាន​ភាព​រួចរាល់​ជានិច្ច​ក្នុងការ​គាំទ្រ​សិល្បករ​កម្ពុជា  ហើយ​យើង​ជឿជាក់ថា​ក្រុម SWSB មិន​ត្រឹមតែ​នឹង​អាច​ទទួលបាន​ជោគជ័យ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ឆាក​អន្តរជាតិ​ផងដែរ​។​»



​សម្រាប់​អ្នកប្រើប្រាស់ Pleng by Smart Pro អ្នក​អាច​ទទួលបាន​សំបុត្រ​ការប្រគំ​តន្ដ្រី​របស់ ក្រុម​តូច​មិន​គិតថ្លៃ ចំណែកឯ​អ្នក​ដែល​មិន​ប្រើប្រាស់​កម្មវិធី Pleng by Smart Pro អ្នក​អាច​ទិញ​សំបុត្រ​ដែលមាន​តម្លៃ ៣​ដុល្លារ​។ អ្នក​អាច​ទទួលយក​សំបុត្រ​បាន​នៅតាម​សាខា Smart Shop មួយចំនួន​ពីថ្ងៃ​ទី​១៩ ដែល​រួមមាន Smart Shop ព្រះមុនីវង្ស Smart Shop កោះ​ពេជ្រ Smart Shop អេ​អន ភ្នំពេញ Smart Shop អេ​អន សែខ សុខ និង Smart Shop ធី​ខេ អេ​វេ​ណូ​។​។

​កម្មវិធី Pleng by Smart ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៩ គឺជា​បណ្ណាល័យ​កម្សាន្ត​ឌីជីថល​ដ៏​ធំ​បំផុត​ក្នុងប្រទេស​កម្ពុជា ដោយមាន​បទ​ចម្រៀង​ខ្មែរ និង​អន្តរជាតិ​ច្រើនជាង ១ លាន​បទ ហើយ​ផ្ដល់​ភាព​ងាយ​ដល់​អ្នកប្រើប្រាស់​។​។

​លើសពីនេះ​ទៀត ការភ្ជាប់​ជាមួយ​កម្មវិធី Pleng by Smart Pro ផ្តល់ជូន​ការទាញយក​បទ​ចម្រៀង​ដោយ​គ្មាន​ដែន​កំណត់​សម្រាប់​ការ​ស្ដាប់​ក្រៅ​បណ្ដាញ​អន​ឡាញ ក៏ដូចជា​អាច​ស្ដាប់​បទ​ចម្រៀង​លំដាប់​ពិភពលោក​តាម​អន​ឡាញ​បាន​ដោយ​សេរី ឬក៏​អាច​ស្តាប់​ការផ្សាយ​ផ្ទាល់​កម្មវិធី​វិទ្យុ​ផងដែរ ដោយ​គ្មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​។ កម្មវិធី Pleng by Smart ត្រូវបានធ្វើ​ឲ្យ​ល្អប្រសើរ​ជាប្រចាំ​លើ​ចំណុច​ជាច្រើន​ដូចជា ផ្នែក​បច្ចេកទេស ធ្វើ​ឲ្យ​មាន​ល្បឿន​កាន់តែ​លឿន ឆ្លើយតប​កាន់តែ​រហ័ស និង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ បន្ទាប់ពី​ប្តូរ​ឈ្មោះ​ពី Smart Music ។​

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​កម្មវិធី Pleng by Smart, សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Pleng by Smart តាមរយៈ www.facebook.com/PlengBySmart  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com