កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជា ប៉ះម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត វិញ្ញសាបាល់ទាត់បុរស រូបភាព FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល A ត្រូវតទល់ជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម SEA Game ឆ្នាំ២០១៩ ។ វិញ្ញាសាបាល់ទាត់បុរសនេះដែរក្នុងពូល B ដែលមាន៦ក្រុមពោពេញដោយក្រុមខ្លាំង មានដូចជា ថៃ ឥណ្ឌូណេស៊ី វៀតណាម ឡាវ សិង្ហបុរី និងព្រុយណេ។
ហ្វីពីននឹងដឹកនាំធ្វើម្ចាស់ផ្ទះកីឡាប្រចាំតំបន់អាស៊ានលើកទី៣០ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់១១ ធ្នូ ឆ្នាំ២០១៩។ ក្រោយការចាប់ឆ្នោតរើសពូលសម្រាប់វិញ្ញាសាបាល់ទាត់ នៅថ្ងៃទី១៥ ខែតុលានេះ កម្ពុជាបានគេចផុតពីពូលមរណៈដែលសុទ្ធសឹងជាក្រុមខ្លាំងដែលរួមមាន ថៃ ឥណ្ឌូណេស៊ី និងវៀតណាមជាដើមនោះ។
ក្នុងចំណោមប្រទេសទាំង១០នៅតំបន់អាស៊ាន ថៃជាក្រុមខ្លាំងជាងគេសម្រាប់វិញ្ជាសាកីឡាបាល់ទាត់បុរសនេះ ក្នុងនោះទទួលបានមេដាយមាសដល់ទៅ១៦លើក ប្រាក់៤ និងសំរិទ្ធ៥។ ម៉ាឡេស៊ីនៅលេខរៀងទី២ ធ្លាប់ទទួលបានមេដាយមាស ៦លើក ប្រាក់៦ និងសំរិទ្ធ៧ តាមពីក្រោយដោយមីយ៉ាន់ម៉ាដែលឈ្នះមេដាយមាស៥ ប្រាក់៤ និងសំរិទ្ធ៤។ ឥណ្ឌូណេស៊ីនៅចំណាត់ថ្នាក់ទី៤ ឈ្នះមេដាយមាស២ ប្រាក់៤ និងសំរិទ្ធ៤។ វៀតណាមឈ្នះមេដាយមាស១លើក តែឈ្នះប្រាក់លើសគេដល់ទទៅ៧ដង និងសំរិទ្ធ៥លើក។ សិង្ហបុរីមិនធ្លាប់ឈ្នះមេដាយមាសឡើយ តែឈ្នះប្រាក់៣ដង និងសំរិទ្ធ៦លើក ខណៈដែលឡាវធ្លាប់ឈ្នះសំរិទ្ធិម្តងគត់។
វិញ្ញាសាកីឡាបាល់ទាត់បុរស តម្រូវឲ្យប្រើប្រាស់កីឡាករដែលមានអាយុក្រោម២២ឆ្នាំ (U-22) និងអនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន២នាក់ចូលរួមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com