ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
និស្សិតខ្មែរជំនាញអគ្គិសនី ទទួលបានមេដាយមាសនៅម៉ាកាវ
15, Oct 2019 ,
11:54 am
រូបភាព
×
ដោយ:
ថ្មីៗ
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩៖ និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យ ន័រតុន ដែលតំណាង ឱ្យប្រទេសកម្ពុជា បានចូលរួមប្រកួតស្នាដៃជាលក្ខណៈអន្តរជាតិ នៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានជោគជ័យដែលនឹកស្មានមិនដល់ ក្នុងការយកមេដាយ និងពានរង្វាន់ជាច្រើន ពីកម្មវិធីអន្តរជាតិ ឈ្មោះថា «គំនិតច្នៃប្រឌិត និងការបង្កើតថ្មី ជាលក្ខណៈអន្តរជាតិនៅទីក្រុងម៉ាកាវ ឆ្នាំ២០១៩» ។
ក្នុងការចូលរូមប្រកួតនេះ ដឹកនាំដោយ លោកសាស្ត្រាចារ្យ ចាន់ មិថុនា ជាប្រធានផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច, លោកសាស្ត្រាចារ្យ អ៊ុល ដារ៉ា និងនិស្សិត ២ រូបទៀតគឺ និស្សិត ហាច ផានុង និង ដាន ចន្ទតារា។ ក្នុងនោះសាកលវិទ្យាល័យ ន័រតុន បានយកនូវស្នាដៃចំនួន ៣ ដើម្បីចូលរួមប្រកួតរួមមាន៖
១. ឧបករណ៍ប្រកាសអាសន្ន ឆ្លាតវៃក្នុងការស្វែងរកទីតាំងទទួលបាន៖
- មេដាយមាសចំនួន១ពីកម្មវិធីនេះ
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃសាកលវិទ្យាល័យប្រទេសកូរ៉េ
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃទីក្រុងសៀងហៃ
- ជាពិសេសនោះគឺទទួលបានពានរង្វាន់ពិសេសលំដាប់ខ្ពស់ពី សមាគមន៍ពិភពលោក នៃគំនិតច្នៃប្រឌិត និងការបង្កើតថ្មីពីកោះតៃវ៉ាន់ចំនួន១
២. ឧបករណ៍ផ្ដល់ដំណឹងអំពីទឹកជំនន់ និងភ្លើងឆេះព្រៃទទួលបាន៖
- មេដាយមាសចំនួន១ពីកម្មវិធីនេះ
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតនូវសមិទ្ធផលថ្មីៗនៃ កោះតៃវ៉ាន់
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមជំនួញសហភាពអឺរ៉ុប ហ៊ែលល័រ (Euro Business Haller)
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតនៃការច្នៃប្រឌិត និងការបង្កើតថ្មីនៃនិស្សិតអន្តជាតិនៅទីក្រុងហុងកុង
៣. ឧបករណ៍ពិសោធន៍ដាំទឹក សម្រាប់សិស្សអនុវិទ្យាល័យទទួលបាន៖
- មេដាយប្រាក់ចំនួន១ពីកម្មវិធីនេះ
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃទីក្រុង តៃណាន
- ពានរង្វាន់ពិសេសចំនួន១ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតនូវសមិទ្ធិផលថ្មីៗនៃ កោះតៃវ៉ាន់
ចំពោះលោកសាស្ត្រាចារ្យ ចាន់ មិថុនា ទទួលបាន៖
- ពានរង្វាន់ភាពជាអ្នកដឹកនាំគំរូ ពីសមាគមគំនិតច្នៃប្រឌិតការបង្កើតថ្មី នៃសាកលវិទ្យាល័យប្រទេសកូរ៉េ
- ពានរង្វាន់ជាអ្នករៀបចំ និងដឹកនាំដ៏ល្អក្នុងការចូលរួមកម្មវិធីអន្តរជាតិនេះ
- ពានរង្វាន់ជាគណកម្មការអន្តរជាតិ ក្នុងការវាយតម្លៃស្នាដៃក្នុងកម្មវិធីនេះ
- ពានមិត្តភាពពីសាលាអនុវិទ្យាល័យ Salesians of Don Bosco Ng Siu Mui (S.D.B. Ng Siu Mui Secondary School)។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានប្រទេសជាង ២០ ចូលរួម សរុបប្រមាណ ៣៦ សមាគម ហើយមានស្នាដៃប្រហែលជាង ៣៣០ ស្នាដៃ។ តាមរយៈលទ្ធផលនេះបញ្ជាក់ឲ្យឃើញថា និស្សិតខ្មែររបស់យើងក៏មានសមត្ថភាព មិនអន់ដែរ។ នេះជាមោទកភាពមួយ ដែលទង់ជាតិខ្មែរបានបង្ហាញលើឆាកអន្តរជាតិ ជាមួយជោគជ័យ និងបទពិសោធន៍គួរឱ្យចងចាំ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម