អន្តរជាតិ
អតីត​អ្នកជំនួយការ​គោលនយោបាយ​ការបរទេស​របស់លោក​ត្រាំ​ផ្ត​ល់ស​ង្ខី​កម្ម​នៅក្នុង​ការស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង​
15, Oct 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អតីត​អ្នកជំនួយការ​កំពូល​ខាង​គោលនយោបាយ​ការបរទេស​ស្តីពី​រុស្ស៊ី និង​អឺរ៉ុប​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បានផ្តល់​ស​ង្ខី​កម្ម​សម្ងាត់​នៅក្នុង​ការស៊ើបអង្កេត​ប្តឹង​ទម្លាក់​ប្រធានាធិបតី​ចេញពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ ដែល​អាចជួយ​ពន្យល់​ពី​គោលបំណង​របស់​ប្រធានាធិបតី​ត្រាំ​ដែល​បាន​បណ្តេញ​លោកស្រី Marie Yovanovitch ចេញពី​តំណែង​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែឧសភា​។​

 
​រហូតមកទល់​ខែកក្កដា នៅពេលដែល​លោកស្រី បាន​ចាក​ចេញពី​សេត​វិមាន លោកស្រី Fiona Hill ជា​នាយក​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អឺរ៉ុប និង​ប្រទេស​រុស្ស៊ី​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​ត្រាំ ដែល​បានដឹង​ពី​ព័ត៌មាន​នៃ​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក​។ លោក Lee Wolosky មេធាវី​របស់លោក​ស្រី បាន​និយាយថា លោកស្រី​បាន​ត្រូវ​កោះហៅ​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ភា​តំណាងរាស្ត្រ​ហើយ​មាន​គម្រោង​ឆ្លើយ​សំណួរ​របស់​សមាជិកសភា​។​
 
​កាលពី​សប្តាហ៍​មុន លោកស្រី Marie Yovanovitch ជា​អ្នកការទូត​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​ប្រាប់​សមាជិកសភា​ថា លោក​ប្រធានាធិបតី​ត្រាំ បាន​បណ្តេញ​លោកស្រី​ចេញពី​តំណែង​ដោយ​ផ្អែកលើ​ការអះអាង​គ្មាន​ហេតុផល​និង​មិន​ពិត បន្ទាប់ពី​លោក Rudy Giuliani អតីត​អភិបាលក្រុង​ញូវយ៉ក និង​ជា​មេធាវី​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​ត្រាំ បាន​រិះគន់​ការបំពេញ​ការងារ​រប​ស់លោក​ស្រី​នៅក្នុង​រដ្ឋធានី​គាវ​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​។​
 
​លោក Giuliani បាន​ស្វះស្វែង​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លោក Joe Biden អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​និង​ជា​គូប្រជែង​ខាង​នយោបាយ​របស់​ប្រធានាធិបតី​ត្រាំ ហើយ​និង​តួនាទី​ដែល​លោក​Biden​មាន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​នៅក្នុង​ការបណ្តេញ​រដ្ឋអាជ្ញា​អ៊ុយ​ក្រែ​ន​ហើយ​និង​ការជាប់​ទាក់ទិន​ណាមួយ​ដែល​អាចមាន​ទៅនឹង​លោក Hunter Biden ដែលជា​កូនប្រុស​របស់លោក Biden នៅក្នុង​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ប្រេង Burisma របស់​អ៊ុយ​ក្រែ​ន​។ ទាំង​លោក Biden និង​កូនប្រុស​របស់លោក បាន​បដិសេធថា ពួក​អស់លោក មិនបាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​កូនប្រុស​របស់លោក Biden បាន​ចាក​ចេញពី​សមាជិក​ក្រុមប្រឹក្សាភិបាល​អស់​ជាច្រើន​ខែ​មកហើយ​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com