ក្រសួង​សង្គមកិច្ច និង​អង្គការ​១៣ ចុះ​MOU ក្នុង​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ លើ​វិស័យ​សុ​ខុ​មា​ភាព​កុមារ​
ជាតិ
ក្រសួង​សង្គមកិច្ច និង​អង្គការ​១៣ ចុះ​MOU ក្នុង​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ លើ​វិស័យ​សុ​ខុ​មា​ភាព​កុមារ​
15, Oct 2019 , 8:19 pm        
រូបភាព
រូបភាពពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រូបភាពពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ចព្រមព្រៀង (MoU) ជាមួយ​អង្គការ​ចំនួន​១៣ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១៤​លាន​ដុល្លារ ប្រើប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ ដើម្បី​ជួយ​លើ​វិស័យ​សុខុមាលភាព​កុមារ​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​សង្គមកិច្ច ថ្ងៃទី​១៤​តុលា ឆ្នាំ​២០១៩​។



​លោក តូច ចាន់នី អគ្គនាយកដ្ឋាន​បច្ចេក​ទេស​ក្រសួង​សង្គមកិច្ច ស្នើ​ឲ្យ​ក្រុមការងារ​ក្រសួង​និង​អង្គការ សហការ​ដោះស្រាយ​បញ្ហា និង​លើកកម្ពស់​វិស័យ​សង្គមកិច្ច​នៅ​កម្ពុជា​។ បើតាម​លោក ចាន់នី រាល់​អង្គការ​ដៃគូ​ទាំងអស់ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង ត្រូវ​ប្រតិបត្តិ​ទៅតាម​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ​។ «​ក្រសួង​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ភ្លាម ប្រសិនបើ​អង្គការ​ណាមួយ​ប្រតិបត្តិ​ខុសពី​លក្ខខណ្ឌ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​នាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សង្គមកិច្ច​។​

​អង្គការ​ទាំង​១៣ ដែល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា មាន​អង្គការ​សកលវិទ្យា​ល័យ​អន្តរជាតិ​សម្រាប់​ប្រជាជាតិ​, អង្គការ​មិត្តសំឡាញ់​, អង្គការ​ថែរក្សា និង​អប់រំ​មនុស្ស​សំរាប់​កម្ពុជា​, អង្គការ អភិវឌ្ឍន៍​ចំរូត​នៃ​ជាតិខ្មែរ​, អង្គការ Friend International, អង្គការ ហូល​ថ៍​អន្តរជាតិ​, អង្គការ សង្គ្រោះ និង​អភិវឌ្ឍន៍​កុមារកំព្រា ស្ត្រី​មេម៉ាយ​, អង្គការ ជំរក​គ្មាន​ទីពឹង​, អង្គការ កុមារ​កូន​កសិករ​, អង្គការ មូលនិធិ​អ៊ឺរ៉ុប​សម្រាប់​កុមារ​កម្ពុជា​, អង្គការ ជំរុំ​កុមារ​ដែល​ម៉ុ​ន​កម្ពុជា​, អង្គការ Safe Place Mission និង​អង្គការ Cambodia Neighbor៕


Tag:
 សុ​ខុ​មា​ភាព​
  កុមារ​
  អង្គការ​
  ក្រសួង​សង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com