ជាតិ
សង្គមជាតិ
ជនជាតិ​ចិន​១៨​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក ត្រូវបាន​បណ្ដេញ​ចេញពី​កម្ពុជា
15, Oct 2019 , 9:59 pm        
រូបភាព
រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
​ភ្នំពេញ​៖ ជនជាតិ​ចិន​១៨​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​ក្លែងបន្លំ ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ប្រទេស​ចិន តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី ១៤ តុលា ឆ្នាំ​២០១៩​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​



​ម​ន្រី្ត​នគរបាល​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ជនជាតិ​ចិន​ទាំង​១៨​នាក់​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបាន កាលពី​ថ្ងៃទី​៨ កញ្ញា ឆ្នាំ​២០១៩ មុននឹង​បន្ត​នីតិវិធី​បណ្តេញ​ចេញពី​កម្ពុជា​។ បើតាម​មន្ត្រីនគរបាល​ដដែល ជនល្មើស​ច្បាប់​ទាំង​១៨​នាក់​នេះ ត្រូវបាន​ហាម​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា រយៈពេល​៣​ឆ្នាំ​។

​ការបញ្ជូន​ជនជាតិ​ចិន​នេះ ធ្វើឡើង​តាម​ជើងហោះហើរ​ពិសេស​លេខ CZ5246 ដោយមាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ដើម្បី​យកទៅអនុវត្ត​តាមច្បាប់​នៅ​ប្រទេស​ចិន​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​៕

រូបភាពពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍


Tag:
 ជនជាតិ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com