ជាតិ
ពីនេះ ពីនោះ
«​ស្រដី​»​ប្រើ​ជា​កិរិយាសព្ទ ចំណែក​«​សម្តី​»​ប្រើ​ជា​នាមសព្ទ​
19, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្តេច​សង្ឃ ជួន ណាត បានបញ្ជាក់​ពាក្យ​«​ស្រដី​»​ជា​កិរិយាសព្ទ និង​«​សម្តី​»​ជា​នាមសព្ទ​។ ពាក្យ​ទាំងពីរ​នេះ​សំដៅលើ​ការនិយាយស្តី​ដូចគ្នា​។



​ខឹង​កុំ​ស្រដី នៅ​ឲ្យ​ស្ងៀម​ធ្វើ​វ្ហី ត្រជាក់ត្រជំ​ចិត្តថ្លើម​។ ត្រង់​ឃ្លា​ដែលមាន​ពាក្យ​«​ស្រដី​» នេះ​បញ្ចា​ក់ថា​ពាក្យ​«​ស្រដី​»​ជា​កិរិយាសព្ទ មានន័យថា ស្តី​,​និយាយ​,​ថា​។
​កាលណា​គេ​ប្រើពាក្យ​«​សម្តី​»​ឬ​សរសេរ​ជា​«​សំដី​»​ចង់​បញ្ជាក់ថា​វា​ជា​នាមសព្ទ ដែល​មានន័យថា ពាក្យ​ដែល​ស្តី​,​ដែល​និយាយ​,​ភាសា​។ ឧទាហរណ៍​៖ សម្តីពីរោះ​,​សម្តីទន់​,​ចេះ​សម្តី​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com