ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រៅពីក្លិនក្រអូបឈ្ងុយ “បាយអង្ករផ្កាម្លិះ” ផ្ដល់ប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាព
× មិនត្រឹមតែឈ្មោះពិរោះប៉ុណ្ណោះទេ ប៉ុន្តែអង្ករផ្កាម្លិះក៏មានក្លិនឈ្ងុយនៅពេលយកទៅចម្អិន ហើយអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពផងដែរ។ ថាតើអង្ករផ្កាម្លិះល្អយ៉ាងណាខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃអង្ករផ្កាម្លិះ ៖
១. មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន
ប្រូតេអ៊ីនចាំបាច់ណាស់សម្រាប់រក្សាសុខភាពសាច់ដុំ ជួយឲ្យស្រកទម្ងន់ រួមទាំងក្នុងដំណើរការសំយោគអ័រម៉ូននិងអង់ស៊ីមមួយចំនួន។ ហើយប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីន គឺបាយអង្ករផ្កាម្លិះ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបាយអង្ករផ្កាម្លិះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
២. ពង្រឹងសុខភាពឆ្អឹង
អង្ករផ្កាម្លិះក៏មានផ្ទុកសម្បូរទៅដោយកាល់ស្យូម ម៉ាញ៉េស្យូម និងផូស្វ័រផងដែរ។ ហើយនេះមានន័យថាការទទួលទានបាយអង្ករផ្កាម្លិះជាប្រចាំអាចជួយពង្រឹងសុខភាពឆ្អឹង និងទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងគួរឲ្យកត់សម្គាល់។
៣. ទប់ស្កាត់បញ្ហាទល់លាមក
នោះក៏ព្រោះតែអង្ករផ្កាម្លិះមានផ្ទុកជាតិសរសៃខ្ពស់ដែលមានន័យថាការរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងប្រសើរ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
អាហារមានជាតិសរសៃខ្ពស់ដូចជាបាយអង្ករផ្កាម្លិះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំដោយកម្ចាត់នូវរាល់ជាតិពុលផ្សេងៗដែលអាចបង្កជាកោសិកាមហារីកចេញពីក្នុងពោះវៀន។
៥. ជាប្រភពដ៏ប្រសើរនៃវីតាមីន B
ការទទួលទានបាយអង្ករផ្កាម្លិះអាចជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយបានយ៉ាងឆាប់រហ័សក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន B ដែលជាសារធាតុចិញ្ចឹមជួយបំលែងអាហារឲ្យកោសិកាអាចប្រើប្រាស់បាន។
ប្រយ័ត្ន! ក៏ព្រោះតែបរិមាណជាតិម្សៅខ្ពស់នោះអ្នកជំងឺទឹកនោមផ្អែមនិងអ្នកចង់ស្រកទម្ងន់មិនគួរទទួលទានបាយអង្ករផ្កាម្លិះច្រើនពេកឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com