ជាតិ
អ្នកនាំពាក្យ៖ គ្មានពលរដ្ឋខ្មែររងគ្រោះ ដោយសារខ្យល់ព្យុះ នៅជប៉ុនឡើយ
× ភ្នំពេញ៖ គ្មានពលរដ្ឋខ្មែរណាម្នាក់ រងគ្រោះដោយសារព្យុះទីហ្វុង នៅជប៉ុនឡើយ។ នេះជាការបញ្ជាក់របស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមបណ្ដាញសង្គមតេឡាក្រាម អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ដូច្នេះថា៖«រហូតមកដល់ថ្ងៃនេះ ពុំទាន់មានពត៌មានស្តីពីពលរដ្ឋខ្មែរ កម្មសិក្សាការី ឬនិសិត្សខ្មែរ រងគ្រោះដោយសារព្យុះទីហ្វុងទេ»។
គិតត្រឹមថ្ងៃ១៥ ខែតុលា ប្រជាជនជប៉ុន ៧៤នាក់ហើយ ដែលបានបាត់បង់ជីវិត ដោយសារករណីព្យុះHagibis ឬព្យុះទីហ្វុង នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈជប៉ុន NHK ។
គួរបញ្ជាក់ថា ព្យុះ Hagibis ដែលមានន័យថាល្បឿន បានវាយប្រហារមកលើប្រទេសជប៉ុន តាំងពីថ្ងៃ១២ ខែតុលា ដោយបានបង្កឲ្យមានខ្យល់បក់យ៉ាងខ្លាំង ទឹកជំនន់ ការបាក់ដី នៅតាមបណ្តាខេត្ត៣៦របស់ជប៉ុន។
Tag:
កេត សុផាន់
ខ្យល់ព្យុះ
អាកាសធាតុ
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com