ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ចង់ដឹងតម្លៃពិតរបស់ OPPO Reno2 & Reno2 F ថា តើគួរលក់ចេញក្នុងតម្លៃប៉ុន្មានទើបសម?
16, Oct 2019 ,
2:36 pm
រូបភាព
×
ដោយ:
ថ្មីៗ
ថ្ងៃស្អែកនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំប្រទេសនៅកម្ពុជានឹងទម្លាយនូវអាថ៌កំបាំងដែល Fan គ្រប់គ្នាចង់ដឹងនូវរូបរាងពិត សមត្ថភាពពិត និង តម្លៃពិត របស់កំពូលស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូឌែលព្រមៗគ្នាតែម្តង ពីសណ្ឋាគារដ៏ទំនើបមួយ នៅក្បែរវិមានឈ្នះៗនៃទីក្រុងភ្នំពេញ។
អ្វីដែលគ្រប់គ្នា ចង់ដឹងខ្លាំងបំផុតនោះ គឺ តម្លៃនៃស្មាតហ្វូនស៊េរីថ្មី OPPO Reno 2 និង Reno 2F បន្ទាប់ពីពួកគេ បានធ្វើការកក់ទុកមុនដោយមិនដឹងតម្លៃពិតប្រាកដ (Blind Order)។ ការជជែកវែកញែកដេញដោលគ្នា និង ការជជីកសួរតាមរយៈបណ្តាញសង្គមឥតឈប់ឈរ និងសួរអំពីតម្លៃពិត “(How much)” ឬ តម្លៃប៉ុន្មាន? ទាំងនៅលើ Facebook ផ្លូវការរបស់ OPPO ហាក់ឡើងកម្តៅខ្លាំងឡើងៗ ។ដូច្នេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO នៅកម្ពុជា ប្រហែលជាអាចឈឺក្បាលមិនស្ទើរទេ ក្នុងការសម្រេចចិត្តដាក់តម្លៃចុងក្រោយឲ្យត្រូវចិត្តអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន។ ដើម្បីប៉ាន់ស្មានតម្លៃពិត ដំបូងគេត្រូវផ្អែកលើលក្ខណៈពិសេសៗ នៃទូរស័ព្ទស៊េរីថ្មី OPPO Reno2 F និង Reno 2 ជាមុនសិន ។
ខាងក្រោមនេះជាសមត្ថភាព និងគុណសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីនេះ៖
ចុះប្រសិនបើ OPPO Reno2 ជាស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែទម្រង់នៃ Reno ស៊េរីមុន ដោយបំពាក់មកនូវការរចនា បែប High Show និងកាលីបទាន់សម័យជាងមុន ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED លាតពេញទំហំ 6.5” បំពាក់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rheinland ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី។
OPPO Reno2 មានកាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ថតរូបស្អាត ធន់ក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលឹបចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងមែននោះ តើវាអាចមានតម្លៃលើស Reno10X ឬ ក្រោម Reno10X ? ទាំងដែលផ្នែកខាងក្រោយរបស់វាត្រូវបានរចនាដោយកញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dot ការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ។ OPPO Reno 2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ។ ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបស-ខ្មៅទំហំ 2MP។ ជាពិសេសវាភ្ជាប់មកជាមួយនឹងមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ ទាំងកាមេរ៉ាមុខក្រោយ (Video Bokeh) និងកម្មវិធី Video Edit ដំបូងគេបង្អស់។ OPPO Reno 2 មានថាមពលថ្មទំហំ 4000mAh កំដរលោកអ្នកលេងហ្គេមដាច់យប់ ទស្សនាខ្សែភាពយន្តយ៉ាងសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C)។
ចូលក្រឡេកមើល ស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត OPPO Reno 2F ប្រសិនបើវាជាស្មាតហ្វូនកូនកាត់ ដែលកើតចេញពី ការច្របាច់បញ្ចូលគ្នារវាង F Series និង Reno Series និងមានការរចនារលើបរលោង ជាមួយនឹងការបំពាក់កាមេរ៉ាក្រោយ4 មានផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេន និងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2 ដែរនោះ តែវាអាចមានតម្លៃទ្វេគុណ ឬ យ៉ាងណា? ស្របពេលដែលវាមានកាមេរ៉ាមេទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។
កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញរាងខ្ពស់ស្លីមស្អាត ថតរូបភាពជួបជុំគ្រួសារ ឬការជួបជុំគ្នានៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលត្រូវដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង ។ មិនតែប៉ុណ្ណោះកាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបស-ខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនខ្ចៅដៃ (ក្រយៅ)លើអេក្រង់ជំនាន់ទី 3.0 កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និង ដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។
ប្រសិនជាចង់ដឹងចម្លើយពិត សូមកុំភ្លេចតាមដានការផ្សាយផ្ទាល់អំពីកម្មវិធីសម្ពោធ OPPO Reno Series ជាផ្លូវការនៅវេលាល្ងាច ថ្ងៃទី 17 តុលា 2019 ទាំងអស់គ្នា! ជាពិសេសលើកនេះ តើ OPPO លេងក្បាច់បាក់ចង្កេះដូចជំនាន់ A9-2020 ទៀតអត់? អ៊ីចឹងមានតែចាំអ៊ុតមើលទាំងអស់គ្នា! បើ Admin វិញលួច Crush OPPO Reno2 រួចហើយ ឲ្យតែចេញតម្លៃភ្លាម ខលកក់វឹងតែម្តង ហេហេហេ ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម