ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
មេ FIFA ខកចិត្តដែលជំនួបបងប្អូនកូរ៉េ គ្មានអ្នកគាំទ្រ
16, Oct 2019 ,
3:53 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាងដើម្បីទស្សនាការប្រកួតរវាងកូរ៉េខាងជើង ជាមួយកូរ៉េខាងត្បូងក្នុងវគ្គជម្រុះតាមពូល នៃពានរង្វាន់ FIFA World Cup 2022។ លោក Infantino បង្ហាញការខកចិត្តយ៉ាងខ្លាំង ដ្បិតជំនួបកូរ៉េ Derby ដែលធ្វើឡើងនៅទឹកដីកូរ៉េលើកដំបូងក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ នេះគ្មានអ្នកគាំទ្រចូលទស្សនា។
អត្ថបទទាក់ទង
ថៃ បង្កើតប្រវត្តិសាស្ត្រថ្មីក្រោយឈ្នះអេមីរ៉ាតអារ៉ាប់រួម ២-១ ឯបារ៉ែនផ្តល់ការខកចិត្តឲ្យអ៊ីរ៉ង់
ក្នុងជំនួបពូល H នៃវគ្គជម្រុះជុំទី២តំបន់អាស៊ី នៅថ្ងៃទី១៥ ខែតុលា ក្រុមកីឡាបាល់ទាត់កូរ៉េទាំងពីរបានបញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា នៅឯកីឡដ្ឋាន Kim Il-Sung ដែលគ្មានអ្នកគាំទ្រសូម្បីម្នាក់។
នេះជាជំនួបដំបូងផងដែររវាងក្រុមបងប្អូនកូរ៉េទាំងពីរនៅលើទឹកដីកូរ៉េខាងជើងក្នុងរយៈពេល២៩ឆ្នាំចុងក្រោយ បន្ទាប់ពីជួបគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិនៅក្រុងព្យុងយ៉ាងតាំងពីឆ្នាំ១៩៩០មក។
ដោយសារតែជាការប៉ះគ្នាដំបូងរវាងកូរ៉េទាំងពីរ បានធ្វើឲ្យមានការរំពឹងទុកមុនថា នឹងទាក់ទាញអ្នកគាំទ្រចូលទស្សនាផ្ទាល់រហូត៤ម៉ឺននាក់។ ប៉ុន្តែអ្វីៗមិនដូចការគិតឡើយ កូរ៉េខាងជើងបានបើកការប្រកួតដោយបិទទ្វារកីឡដ្ឋាន ពោលគឺគ្មានអ្នកគាំទ្ររបស់កូរ៉េទាំងពីរឡើយ និងព្រមទាំងមិនមានការផ្សាយផ្ទាល់ផង។ កូរ៉េខាងជើងក៏មិនបានអនុញ្ញាតឲ្យអ្នកកាសែតផ្សេងៗរួមទាំងកូរ៉េខាងត្បូងផងចូលកីឡដ្ឋានដូចគ្នា។ ក្នុងជំនួបនោះ មានតែវត្តមានលោក Infantino រួមជាមួយមន្ត្រីកីឡាបាល់ទាត់ និងអ្នកការទូតបរទេសមួយចំនួនប៉ុណ្ណោះ។
«ខ្ញុំទន្ទឹងរង់ចាំមើលអ្នកគាំទ្រនៅពេញកីឡដ្ឋានសម្រាប់ការប្រកួតជាប្រវត្តិសាស្ត្របែបនេះ ប៉ុន្តែខ្ញុំទទួលបានត្រឹមខកចិត្តដែលមិនមានវត្តមានអ្នកគាំទ្រម្នាក់សោះ។ យើងពិតជាភ្ញាក់ផ្អើលចំពោះបញ្ហានេះ និងការផ្សាយផ្ទាល់ពីការប្រកួតនេះ រួមជាមួយបញ្ហាការរឹតត្បិតសម្រាប់អ្នកកាសែតបរទេសផង។ សម្រាប់យើងសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបញ្ចេញមតិពិតជាសំខាន់ណាស់ តែផ្ទុយទៅវិញនេះជារឿងដែលមិនសមហេតុផលឡើយ។ លោក Infantino រៀបរាប់ប្រាប់វេបសាយផ្លូវការ FIFA.com ដូច្នេះ។
លោក Gianni Infantion (កណ្តាល) អំឡុងពេលលោកធ្វើដំណើរទៅដល់ប្រយានយន្តហោះព្យុងយ៉ាងដើម្បីមើលការប្រកួតក្រុមកូរ៉េទាំងពីរ
មេដឹកនាំស្ថាប័នកីឡាបាល់ទាត់ពិភពលោកមួយនេះបន្ថែមថា លោកបានលើកជាសំណួរជុំវិញបញ្ហានេះ ជាមួយសហព័ន្ធកីឡាបាល់ទាត់ផ្សេងទៀត ដោយលោកនឹងបន្តជំរុញឲ្យវិស័យបាល់ទាត់អាចមានឥទ្ធិពលជាវិជ្ជមាននៅក្នុងប្រទេសកូរ៉េខាងជើង-ខាងត្បូង និងបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។
ក្រោយចប់ការប្រកួតដោយលទ្ធផល ០-០ កូរ៉េទាំងពីរទទួលបាន៧ពិន្ទុស្មើគ្នា ក្រោយការប្រកួត៣លើកកន្លងមក។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងនៅឈរកំពូលតារាងពូល G ដ្បិតស៊ីសងគ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងកូរ៉េខាងជើង។ លីបង់នៅលេខរៀងទី៣ មាន៦ពិន្ទុ តួកម៉េនីស្ថានមាន៣ពិន្ទុ ឈរចំណាត់ថ្នាក់ទី៤ ខណៈស្រីលង្កានៅបាតតារាងគ្មានពិន្ទុរាប់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
World Cup
FIFA
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
18 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម