ជាតិ
សេដ្ឋកិច្ច
លក់ដូរ​ជាង​១០​ឆ្នាំ​លើទឹក អ្នកស្រី សូ​នី ៖ ការលក់ដូរ​ដោយ​ក្រមសីលធម៌ ទើប​អាច​រក្សា​ភ្ញៀវ​បាន​
16, Oct 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ រយៈពេល​១៥​ឆ្នាំ​ហើយ ដែល​អ្នកស្រី សូ​នី បាន​ប្រក​បរបរ​តូចតាច​នៅលើ​ផ្ទៃ​ទឹក សម្រាប់​ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត នៅក្នុង​សហគម​កំពង់​ភ្លុក ក្នុងស្រុក​បាគង ខេត្តសៀមរាប​។ ការលក់ដូរ​ដោយ​ក្រមសីលធម៌ និង​ប្រុងប្រយ័ត្ន​លើ​ការប្រើប្រាស់​ពាក្យសម្តី​លើ​ភ្ញៀវ គឺជា​សកម្មភាព​របស់​អ្នកស្រី សូ​នី អនុវត្ត​ជាង​១០​ឆ្នាំនេះ​។​



​នៅក្នុង​ទូក​មួយ ដែលមាន​ផ្លែឈើ នំ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​នោះ គឺជា​ទំនិញ​បន្តិចបន្តួច ដែល​អ្នកស្រី សូ​នី ដឹក​លក់​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប សម្រាប់​ភ្ញៀវទេសចរ ។ អ្នកស្រី សូ​នី លក់ទំនិញ​ទាំងនោះ ក្នុងតម្លៃ​សមរម្យ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។​

«​យើង​លក់​ត្រូវ​ប្រយ័ត្ន​ខ្លួន​យើង ដូច​ថាបើ​យើង​មាន​បញ្ហា យើង​នឹង​ប្រឈមមុខ​ជាមួយ​ភ្ញៀវ អ៊ីចឹង​លក់​ត្រូវ​ប្រយ័ត្ន ព្រោះ​ខ្លាច​ភ្ញៀវ​មិន​ពេញចិត្ត យើង​មិនត្រូវ​ការលក់​ទេ ប៉ុន្តែ​បើ​គាត់​ពេញ​ចិត្តនឹង​តម្លៃ​ដែល​យើង​លក់ ចាំ​យើង​លក់​ឱ្យ​គាត់ ព្រោះ​ជាធម្មតា យើង​ត្រូវការ​(​ភ្ញៀវ​)​យូរ​…»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សូ​នី​។​

​សូម​ទស្សនា​វីដេអូ​សម្ភាស​ខាងក្រោម​នេះ​៖



​បើតាម​ស្ត្រី​លក់ដូរ​លើ​ទូក​រូបនេះ ការលក់ដូរ​លើទឹក​ក្នុង​សហគម ក៏មាន​ការបែងចែក​វេន​គ្នា ជា​ពីរ​ក្រុម​ផងដែរ ដើម្បី​អាចឱ្យ​សមាជិក​នៅក្នុង​សហគម​ទាំងអស់ អា​ចរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។​

Tag:
 ​ទេសចរណ៍​
  កំពង់​ភ្លុក​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com