ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ឧកញ៉ា គួចម៉េងលី ៖ «ភាសាជាតិគឺជាភាសាដែលត្រូវឲ្យក្មេងៗរៀនមុនគេបង្អស់»
16, Oct 2019 ,
4:47 pm
រូបភាព
×
ដោយ:
ថ្មីៗ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្ពោធសាខាថ្មីនៅជ្រោយចង្វារ នៅថ្ងៃទី១៦ តុលានេះ ដោយចូលរួមដោយផ្ទាល់ពីសំណាក់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ រួមទាំងថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
អគារសិក្សាថ្មី សាខាជ្រោយចង្វារនេះមានកម្ពស់ ៨ជាន់ សាងសង់នៅលើផ្ទៃដី ៤៤៤,១៦ ម៉ែត្រ
ការ៉េ ដែលស្ថិតនៅអគារលេខ158JKLM ផ្លូវជាតិលេខ6A ហើយមានបរិវេណធំទូលាយសម្រាប់សិស្សានុសិស្ស ។ ជាពិសេសបំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មាន ផាសុកភាព អនាម័យ និងខ្យល់បរិសុទ្ធចេញចូល គ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ។
ថ្លែងក្នុងឱកាសបើកសម្ពោធអាគារសិក្សាថ្មីនៅសាខាជ្រោយចង្វារនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្ដល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានថា ៖ « ឪពុកម្ដាយភាគច្រើនគាត់យល់ច្រលំថា ភាគច្រើននៃសាលាអន្តរទ្វីបគឺតម្រូវឲ្យក្មេងៗជាសិស្សានុសិស្សទាំងអស់ទាមទាឲ្យចេះភាសាអង់គ្លេស ហេតុនេះពួកគាត់បានបញ្ចូនកូនៗទៅរៀនភាសាអង់គ្លេសមុន ភាសាជាតិទៅទៀត។ ប៉ុន្តែនេះជាការគិតខុសប៉ុណ្ណោះ។ ពិតណាស់យើងបានជំរុញឲ្យសិស្សានុសិស្ស សិក្សាអំពីចំណេះដឹងភាសាខ្មែរទូទៅច្រើន ព្រោះវាជាភាពចាំបាច់សម្រាប់ក្មេងៗ ដែលជាសិស្សានុសិស្សអាចដឹងឮអំពីវប្បធម៌ ភាសាជាតិរបស់យើងកាន់តែច្រើន។ យើងបានបែងចែកការសិក្សាជាពីដាច់ដោយឡែកពីគ្នា ដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្រាប់បណ្ដុះលើជំនាញភាសា អង់គ្លេស ថៃ និង ចិន ។សាលារៀន អន្តរទ្វីប អាមេរិកាំងសម្រាប់បណ្ដុះបណ្ដាលលើចំណេះដឹងទូទៅពីថ្នាក់ក្រោមមតេ្តយ្យសិក្សា ដល់ ថ្នាក់ទី១២ ដែលប្រព័ន្ធអប់រំស្របតាមក្រសួងអប់រំ យុវជន និង កីឡា រួមទាំងកម្មវិធីសិក្សាបន្ថែមដូចជា៖ កម្មវិធីគិតលេខរហ័ស (IAMA Cambodia)កីឡា (អប់រំកាយ) បាល់បោះ បាល់ទាត់ បាល់ទះ ការ៉ាតេ-ដូ ហែលទឹក វាយកូនបាល់ វាយកូនឃ្លីលើតុ និងមុខវិជ្ជាជំនាញកុំព្យូទ័រ តន្ត្រី របាំ គេហកិច្ច»។
លោក គួច ម៉េងលី បានបន្ថែមថា៖«ក្រៅពីនេះផងដែរ មជ្ឈមណ្ឌល និងសាលារៀន ក៏មានផ្តល់ជូននៅសេវាកម្មប្រឹក្សាយោបល់ និងបំពេញបែបបទទៅសិក្សានៅបរទេសដូចជា ប្រទេសអាមេរិក កាណាដា អូស្ត្រាលី ជាដើម។ លើសពីនេះទៅទៀត ដើម្បីផ្តល់នូវឱកាសសម្រាប់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលល្អ និងទទួលបាននូវបទពិសោធសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ មជ្ឈមណ្ឌល និងសាលារៀន មានមជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារធ្វើ (Career Planning and Placement Center) និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម មហាវិទ្យាល័យដែលត្រូវការបទពិសោធ និងប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា»។
លោកឧកញ៉ាក៏បានប្រាប់ពីមូលហេតុដែលសម្រេចចិត្តបើកដំណើរការអគារសិក្សាថ្មីនេះថា ៖ «ដោយសាតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក ព្រមទាំងដើម្បីរួមចំណែកក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាសំណូមពរជាច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម»។
លោកបន្តថា ៖ «ជ្រោយចង្វារគឺជាទីតាំងយុទ្ធសាស្ត្រមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ និងសាខាផ្សារថ្មី។ នៅតំបន់ជ្រោយចង្វារនេះ គឺកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើនប្រជាជន និងសំណង់បុរី ក៏ដូចជាសំណង់ក្រុមហ៊ុនផ្សេងៗជាច្រើនកំពុងមានភាពជឿនលឿនជាខ្លាំង»។
គួរំលឹកថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន៦ ទីតាំង ដោយសាខាចំនួន ៣ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ នេះ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦ ទីតាំងរួមមាន៖
សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង
សាខាទួលគោកស្ថិតនៅផ្លូវលេខ289 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)
សាខាចាក់អង្រែស្ថិតនៅ អគារលេខ824 ផ្លូវជាតិលេខ2 សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល)
សាខាចោមចៅ អគារលេខ222 ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ2
ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សាខាផ្សារថ្មី រាជធានីភ្នំពេញ អគារលេខ1C និង13D ផ្លូវ53 កែង154 សង្កាត់ផ្សារថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ
សាខាជ្រោយចង្វារអគារលេខ158JKLM ផ្លូវជាតិលេខ6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ចុះឈ្មោះសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖
កម្មវិធីសិក្សាភាសាអង់គ្លេស (ESL Program)
៥០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
កម្មវិធីសិក្សាភាសាចិន (CSL Program)
៥០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
កម្មវិធីសិក្សាភាសាថៃ (TSL Program)
៥០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
ចុះឈ្មោះសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារទទួលបាន អាហារូបករណ៍ដូចខាងក្រោម៖
២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
១៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
១០% សម្រាប់សិស្សម្នាក់
*** សម្រាប់ការបង់ប្រាក់លើកដំបូងប៉ុណ្ណោះ។
កម្មវិធីបញ្ចុះតម្លៃសេវាកម្មរថយន្តសាលាសម្រាប់សាខាជ្រោយចង្វារ
២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
១៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
១០% សម្រាប់សិស្សម្នាក់
កម្មវិធីបញ្ចុះតម្លៃសេវាកម្មរថយន្តសាលាសម្រាប់សាខាចោមចៅ
៣៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៤នាក់ឡើងទៅ ក្នុងពេលតែមួយ
២៥% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ៣នាក់ ក្នុងពេលតែមួយ
២០% សម្រាប់សិស្សម្នាក់ៗ ពេលចុះឈ្មោះ២នាក់ ក្នុងពេលតែមួយ
១០% សម្រាប់សិស្សម្នាក់
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
7 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម