បទយកការណ៍ / បទសម្ភាសន៍
ស្នាម​ដែលមាន​រាង​ដូច​គូទ​ខ្ចៅ​នៅ​ម្រាមដៃ ជា​និយមន័យរ​បស់ពាក្យ​«​ខ្ចៅដៃ​» មិនមែន​«​ក្រយៅដៃ​»​ឡើយ​!
17, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​កន្លងមក​ពលរដ្ឋ​ខ្មែរ​ជាច្រើន​និយម​និយាយ និង​ហៅថា​«​ក្រយៅដៃ​»​។ ទោះបី​វចនានុក្រម​ខ្មែរ​មាន​ពាក្យ «​ក្រយៅ​»​ក៏ពិតមែន តែ​ពាក្យ​«​ក្រយៅ​»​មិនអាច​ប្រើ​ជា​ភាសា​ក្រយៅដៃ​បានឡើយ ព្រោះ​វា​មាន​ពាក្យពិត​ប្រាកដ​របស់​វា​រួចជាស្រេច​ហើយ គឺ​ប្រើ​ជា​«​ខ្ចៅដៃ​»​ទើប​ត្រឹមត្រូវ​។​



​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ជួន ណាត បានបញ្ជាក់​ពាក្យ​«​ក្រយៅ​»​ន័យ​ថា កន្លែង​ដែលមាន​សក់ ឬ​រោម​ដុះ​វិល​ជុំវិញ នៅលើ​ក្បាល​,​នៅ​ខ្លួន ឬ​អវយវៈ​ឯទៀត របស់​មនុស្ស ឬ​សត្វ​។ ដូច្នេះ កាលណា​គេ​ប្រើ​ជា​«​ក្រយៅដៃ​»​នោះ​មានន័យថា ដៃ​ដែលមាន​សក់ ឬ​រោម​ដុះ​ពីលើ​ទៅវិញ​។​

​ពាក្យពិត​គឺ​«​ខ្ចៅដៃ​»​ឯណេះ​ទេ​ទើបត្រូវ ដែល​មានន័យថា​ស្នាម​ដែល​វិលវង់​ដូច​គូទ​ខ្ចៅ នៅ​ម្រាមដៃ ឬ​ម្រាមជើង​។ «​ខ្ចៅ​»​មានន័យ​ច្រើនបែប​ទៀត ដែល​សំដៅលើ​ឈ្មោះ​សត្វ​តូច​សន្តាន​នឹង​ខ្យង​ផង ឬ​ដែក​មាន​ទង​សណ្ឋាន​ដូច​គូ​ច​ខ្ចៅ​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com