ជាតិ
សង្គមជាតិ
វៀតណាម​នឹង​បញ្ជូន​គ្រូ​មក​បណ្តុះបណ្តាល​ផ្នែក​អធិការកិច្ច​នៅ​កម្ពុជា​
16, Oct 2019 , 9:39 pm        
រូបភាព
​ក្នុង​ជំនួប​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​១៥ ខែ​តុលា​ រវាង​លោក​ស្រី ម៉ែន សំអន និងភាគី​វៀតណាម
​ក្នុង​ជំនួប​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​១៥ ខែ​តុលា​ រវាង​លោក​ស្រី ម៉ែន សំអន និងភាគី​វៀតណាម
ដោយ:
​ភ្នំពេញ​៖ ភាគី​វៀតណាម​នឹង​បញ្ជូន​គ្រូ​ជំនាញ​សម្រាប់​បណ្តុះបណ្តាល​ផ្នែក​អធិការកិច្ច​នៅ​កម្ពុជា​។ គម្រោង​បញ្ជូន​គ្រូ​មក​កម្ពុជា​នេះ ធ្វើឡើង​បន្ទាប់ពី​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានស្នើ​ទៅ​លោក ឡេ មិញ​ខាយ អគ្គ​អធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អធិការកិច្ច​វៀតណាម នៅក្នុង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១៥ តុលា​។



​មុននឹង​សម្រេច​សំណើ​ឲ្យ​វៀតណាម​បញ្ជូន​គ្រូ​មក​បង្រៀន​ផ្នែក​អធិការកិច្ច​នៅ​កម្ពុជា​ក្នុង​រយៈពេល​ខ្ចី​នេះ ភាគី​ទាំងពីរ​ក៏​ធ្លាប់បាន​ចុះហត្ថលេខា​រួមគ្នា​កាលពី​ឆ្នាំ​២០០៥​រួចមកហើយ ដែល​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អធិការកិច្ច​។ ក្នុងនោះ​ភាគី​វៀតណាម ក៏​សន្យាថា​នឹង​ជួយ​ពង្រឹង​ផ្នែក​ស្រាវជ្រាវ និង​បោះពុម្ពផ្សាយ​ខ្លឹមសារ ដល់​ការងារ​អធិការកិច្ច​នៅ​កម្ពុជា​។

​លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក៏បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ប្រតិភូ​វៀតណាម​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​អធិការកិច្ច​រវាង​ភាគី​ទាំងពីរ​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ និង​ភាព​អសកម្ម​នានា​៕

Tag:
 វៀតណាម​
 ​គ្រូ​
 ​អធិការកិច្ច​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com