ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​ទាំងនេះ​
18, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​រលាក​ក្នុង​រាងកាយ​អាចជា​រឿង​ល្អ​និង​អាក្រក់​ផងដែរ​។ ការ​រលាក​ធម្មតា គឺជា​ប្រតិកម្ម​របស់​អ្នក​ប្រព័ន្ធ​ភាពស៊ាំ​តប​ទៅនឹង​របួស ឬ​ការឆ្លង​មេរោគ​ដែល​ជួយ​ព​ន្លឿ​ន​ការ​រ​ព្យាបាល​។ ប៉ុន្តែ​ចំពោះ​ការ​រលាក​រ៉ាំរ៉ៃ​វិញ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ និង​កើន​ទម្ងន់​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! អ្នក​អាច​ជៀស​ផុតពី​ការ​រលាក​ក្នុង​រាងកាយ ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មួយចំនួន​។



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែលមាន​ប្រសិទ្ធភាព​ប្រយុទ្ធប្រឆាំង​ការ​រលាក ៖

១. គ្រាប់​អាល់​ម៉ុ​ន​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់ monounsaturated ព្រមទាំង polyunsaturated ដែល​ស្រដៀង​ទៅនឹង​ប្រេង​អូ​លីវ ម៉​ង់​កា​ណែ​ស និង​វីតាមីន E មាន​ឥទ្ធិពល​ប្រយុទ្ធប្រឆាំង​ការ​រលាក​។ គ្រាប់​អាល់​ម៉ុ​ន ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​ម៉ាញ៉េ​ស្យូ​ម​ផងដែរ​។ លើសពីនេះទៅទៀត​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​អាល់​ម៉ុ​ន​ត្រឹម​មួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន​យ៉ាង​ប្រសើរ​។​

២. ផ្លែ​ប៉ោម​ក្រហម​
​ប៉ោម​ក្រហម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ anthocyanins និង​សារធាតុ quercetin ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ការ​រលាក​គួរ​ឲ្យ​កត់សម្គាល់​។​

៣. ផ្លែ​បឺ​រ​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ monounsaturated និង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​សរសៃ​វីតាមីន A វីតាមីន C វីតាមីន E វីតាមីន B ម៉ាញ៉េ​ស្យូ​ម ព្រមទាំង​ប៉ូ​តា​ស្យូ​ម​ដែល​ប្រសើរ​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល ហើយ​ប្រឆាំង​ការ​រលាក​។ ផ្លែ​បឺ​រ ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ polyphenols ដែល​ជួយ​ប្រឆាំង​ការ​រលា​កបាន​យ៉ាង​ប្រសើរ​។​

៤. ត្រី​សម្បូរ​ខ្លាញ់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែលមាន​ឥទ្ធិពល​ជួយ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ ព្រមទាំង​បង្កើន​សុខភាព​ខួរក្បាល និង​បេះដូង​ផងដែរ​។ ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B ដែល​ចាំបាច់​ក្នុង​ការជួយ​រាងកាយ​បំ​លែង​អាហារ​ទៅជា​ថាមពល និង​ជួសជុល DNA របស់​អ្នក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ឲ្យ​បាន​យ៉ាងហោចណាស់ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​

៥. រមៀត​

​អ្នកជំនាញ​ជាច្រើន​និយាយថា​រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ លើសពីនេះទៅទៀត​រមៀត​ក៏មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ការ​ហើម​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

៦. ខ្ញី​
​ជា​ប្រភព​នៃ​សារ​ប្រឆាំង​អុក​ស៊ិ​កម្ម​ដ៏​ឥទ្ធិពល​ប្រឆាំង​ការ​រលា​កដោយ​បញ្ឈប់​រាងកាយ​ពី​ការផលិត​ប្រូតេអ៊ីន cytokines ដែល​បង្ក​ការ​រលាក​រ៉ាំរ៉ៃ​។​

៧. ផ្លែក្រូច​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​សុខភាព​ឆ្អឹងខ្ចី និង​ទប់ស្កាត់​ការ​រលាក​សន្លាក់ឆ្អឹង ក៏ដូចជា​ជំងឺ​ពុក​ឆ្អឹង​។  ប្រសិនបើ​រាងកាយ​ខ្វះ​នូវ​ជាតិ​វីតាមីន C នោះ​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការលូតលាស់​នៃ​ឆ្អឹង​, ឆ្អឹងខ្ចី និង​ធ្មេញ​។ លើសពីនេះទៅទៀត ក្រូច ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម កាល់ស្យូម ជាតិ​សរសៃ និង​សារធាតុ folate ដែល​ជួយ​រក្សា​សុខភាព​បេះដូង ជាលិកា​ភ្ជាប់ ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​សុខភាព​សរសៃឈាម​ផងដែរ​។​

៨. ម្ទេសផ្លោក​
​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ គឺ​សុទ្ធតែ​ផ្សារភ្ជាប់​នឹង​បញ្ហា​សុខភាព​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូចជា​ជំងឺ​ធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង ជំងឺ​រលាក​សន្លាក់ ជំងឺ​ពុក​ឆ្អឹង និង​ជំងឺមហារីក​។ ម្ទេស​ប្លោក​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ហៅថា capsaicin ដែល​ជួយ​គ្រប់គ្រង ឬ​ទប់ស្កាត់​ការ​រលាក​ក្នុង​រាងកាយ ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​ដែល​ទាក់ទង​ជាមួយ​ការ​រលាក​នឹង​ត្រូវបាន​កាត់បន្ថយ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com