ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាការៈឈឺសរសៃមែនទេ? កុំរំលងអាហារទាំងនេះ
× អាការៈឈឺសរសៃបង្កផលប៉ះពាល់ដល់មនុស្សជាច្រើន។ អាការៈនេះអាចកើតឡើងដោយសារជំងឺសរសៃ sciatica ជំងឺទឹកនោមផ្អែម ឬបញ្ហាសុខភាពផ្សេងៗទៀតដែលបណ្ដាលឲ្យមានការខូចខាតដល់សរសៃប្រសាទ។ ប៉ុន្តែកុំបារម្ភ! អាការៈឈឺសរសៃអាចត្រូវបានទប់ស្កាត់ និងព្យាបាលបានយ៉ាងងាយតាមរយៈការរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ព្យាបាលអាការៈឈឺសរសៃ ៖
១. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C
ក្រៅពីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយហើយនោះ វីតាមីន C ក៏ជួយបំបាត់អាការៈឈឺសរសៃ និងជួសជុលសរសៃប្រសាទដែលខូចខាតឡើងវិញផងដែរ។
២. ស្ត្របឺរី
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កបញ្ហាសុខភាពផ្សេងៗ រួមទាំងអាការៈឈឺសរសៃ។ អាហារដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយពង្រឹងសរសៃប្រសាទកាត់បន្ថយអាការៈឈឺចាប់បានយ៉ាងប្រសើរ។
៣. អាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣
ត្រីសម្បូរខ្លាញ់ និងគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាពទប់ស្កាត់ការរលាកក្នុងរាងកាយ រួមទាំងសរសៃប្រសាទ។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយអាការៈឈឺសរសៃដោយទប់ស្កាត់ការបំផ្លាញលើសរសៃប្រសាទផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៤. ស៊ុត
មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន និងវីតាមីន B12 ដែលជួយជួសជុលជាលិកាដែលខូចខាតជាពិសេសនៅពេលដែលអ្នកលើកអ្វីធ្ងន់ៗ។ វីតាមីន B12 ក៏ជួយក្នុងការពង្រឹងសរសៃប្រសាទ និងផ្ដល់ភាពធូរស្បើយដល់អាការៈឈឺសរសៃផងដែរ។
៥. ទឹក
ការទទួលទានទឹកអោយបានគ្រប់គ្រាន់មិនតិចជាង ២ លីត្រក្នុងមួយថ្ងៃជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងទប់ស្កាត់ដោះស្រាយបញ្ហាសុខភាពផ្សេងៗ រួមទាំងអាការៈឈឺសរសៃបានយ៉ាងប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com