អន្តរជាតិ
មនុស្ស​បីនាក់​ស្លាប់​ក្នុងការ​រ​ញ្ជូ​យ​ដី​កម្រិត​៦,៤​រ៉ិ​ច​ទ័​រ​នៅ​ហ្វីលីពីន​
17, Oct 2019 , 4:22 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​ហេតុការណ៍រ​ញ្ជូ​យ​ដី​នៅ​ហ្វីលីពីន​កម្រិត​៦,៤​រ៉ិ​ច​ទ័​រ​នៅ​ថ្ងៃទី​១៦​ខែតុលា បាន​បណ្តាល​ឲ្យ​មនុស្ស​បីនាក់​ស្លាប់ ខណៈដែល​ផ្ទះមួយ​ចំនួន​បាន​ដួលរលំ ចរន្តអគ្គិសនី ត្រូវបាន​កាត់ផ្ដាច់​និង​មាន​ករណី​ឆេះ​ផ្សារ​។ នេះ​បើតាម​មន្ត្រី​ហ្វីលីពីន​។


 
​អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​និង​សំណង់​អគារ​នៅក្នុង​តំបន់ Mindanao រួច​ទាំង​ផ្សារ​ដែល​រង​ការឆាបឆេះ​នៅក្នុង​ទីក្រុង General Santos បន្ទាប់ពី​រង​ការវាយប្រហារ​ពី​ការ​រ​ញ្ជូ​យ​ដី​នៅ​ល្ងាច​ថ្ងៃទី​១៦​នេះ​។​
 
​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នេះ ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ស្លាប់​ខណៈដែល​ផ្ទះ​ដែល​គេ​រស់​នៅបាន​ដួលរលំ​ក្នុង​ទីក្រុង Datu Paglas​។ ទន្ទឹមនឹង​នោះដែរ ពលរដ្ឋ​បួន​នាក់​ផ្សេងទៀត​ដែល​នៅ​ជិត​ទីក្រុង Tulunan បាន​រងរបួស​។ ដោយសារ​ការរញ្ជួយ​បី​នេះ អគារ​ចំនួន​១៥​បាន​បាក់​រលំ បូករួម​ទាំង​ផ្សារ និង​សាលារៀន​ផង​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលក្រុង Tulunan លោក​Reuel Limbungan ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក​Limbungan បាន​និយាយថា ក្មេងស្រី​នេះ​បាន​ត្រូវ​ផ្ទះ​បាក់​សង្កត់ពីលើ និង​ត្រូវបាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​។ ក្រុម​អាជ្ញាធរ​បាន​ប្រាប់​បន្ថែមថា​មនុស្ស​ពីរ​នាក់​ទៀត​បាន​ស្លាប់​ក្នុង​ទីប្រជុំជន Magsaysay ផងដែរ ។ មន្ត្រី​អ្នក​ជួយសង្គ្រោះ​លោក Anthony Allada បាន​ប្រាស់​ទូរទស្សន៍​ក្នុង​តំបន់​ថា មនុស្ស​២០​នាក់​បាន​រងរបួស​និង​ក្នុង​សំរាក​ព្យាបាល​ក្នុ​មន្ទីរពេទ្យ​នៅ​ទីប្រជុំជន Magsaysay​។​
 
​អភិបាល​ប្រចាំ​តំបន់ Mindanao លោកស្រី​Sara Duterte កូនស្រី​របស់​ប្រធានាធិបតី​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​បាន​និយាយថា នេះ​គឺជា​ការរញ្ជួយ​ដី​ខ្លាំង​បំផុត​ដែល​បានកើត​មាន​។​
​ទន្ទឹមនឹង​ការរញ្ជួយ​ដី​នេះ ផ្សារ storey Gaisano ត្រូវបាន​ឆាបឆេះ​ដោយសារ​ភ្លើង​ផងដែរ​។ បើទោះបី​ជាមាន​ការជួយ​ពន្លត់​ពី​អ្នក​ពន្លត់​អគ្គិភ័យ​ជាង​១០០​នាក់​ក្តី ក៏​ភ្លើង​នេះ​បន្ត​ឆាបឆេះ​ជាង​៣​ម៉ោង​ឯណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com