ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
យុវជនមួយក្រុមនឹងយកកីឡាស៊ីហ្គេមឆ្នាំ២០២៣ ទៅផ្សព្វផ្សាយក្នុងកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន
17, Oct 2019 ,
8:39 pm
រូបភាព
×
ដោយ:
យុវជនមួយក្រុម នឹងចេញទៅផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជា ដល់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងអាស៊ាន។ ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងអំឡុងពេលពួកគេចូលរួមកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន ដែលមានយុវជនជាង៣០០នាក់ចូលរួម។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រាប់ឲ្យបណ្តាប្រទេសទាំងនោះបានដឹងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូចជាទាក់ទាញពួកគេជាដើម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផ្តាំឲ្យក្រុមនាវាយុវជនកម្ពុជាជួយផ្សព្វផ្សាយពីកីឡាស៊ីហ្គេមរបស់កម្ពុជាដល់យុវជនមកពីប្រទេសផ្សេងៗ ក្នុងអំឡុងពេលពួកគេចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន។ ការជំរុញបែបនេះធ្វើឡើងពេល លោក ជួបសំណេះសំណាលជាមួយយុវជនទាំងនេះកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នាទីស្នាក់ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
«ខ្ញុំចង់ឲ្យយុវជនយើងជួយផ្សព្វផ្សាយឲ្យបានជ្រួតជ្រាបពីវិស័យកីឡានៅកម្ពុជា ពិសេស ការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដល់យុវជនមកពីបណ្តាប្រទេសក្នុងអាស៊ាន និងប្រទេសជប៉ុន ក្នុងឱកាសចូលរួមបង្ហាញ និងផ្សព្វផ្សាយវិស័យវប្បធម៌ទេសចរណ៍ និងកីឡានាពេលខាងមុខនេះ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះបញ្ជាក់ថា ការផ្សព្វផ្សាយនេះ គឺដើម្បីទាក់ទាញយុវជនមកពីបណ្តាប្រទេសទាំងនោះឲ្យមកទស្សនាការប្រកួត និងធ្វើជាយុវជនស្ម័គ្រចិត្តជួយរៀបចំព្រឹត្តិការណ៍នេះជាដើម។ លោកបន្ថែមថា៖«កម្ពុជាជាប្រទេសស្ថាបនិកក្នុងចំណោម៦ប្រទេស តែកម្ពុជាមិនធ្លាប់ធ្វើម្ចាស់ផ្ទះការប្រកួតនេះទេ។ ដូច្នេះការផ្សព្វផ្សាយនេះ គឺដើម្បីបង្ហាញគេឲ្យដឹងថា យើងរួចរាល់ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមជាលើកដំបូង ដើម្បីបង្ហាញភាពស្មើមុខស្មើមាត់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ីជាដើម»។
បើតាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះអាចមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាករិនីជាង១ម៉ឺននាក់ចូលរួម និងរំពឹងអាចទាក់ទាញភ្ញៀវទេសចរ ចន្លោះពី១០ទៅ២០ម៉ឺននាក់ចូលរួមទស្សនាការប្រកួតមួយនេះ។ សម្រាប់អគ្គលេខាធិការ NOCC រូបនេះ ព្រឹត្តិការណ៍ស៊ីហ្គេម មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ តែវាជួយចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស លាងសម្អាតរាល់ភាពអសកម្មក្នុងសង្គមទៀតផង។
ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានយកព្រឹត្តិការណ៍នេះធ្វើជាឧបករណ៍ ដើម្បីផ្លាស់ប្តូរ និងកែប្រែទម្លាប់រស់នៅមិនល្អរបស់ប្រជាពលរដ្ឋពួកគេ។ ជាក់ស្តែងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានកែប្រែទម្លាប់របស់ប្រជាជនមីយ៉ាន់ម៉ា មិនឲ្យមានការហូបម្លូស្លា និងខាកស្តោះទឹកមាត់នៅសាធារណៈ និងកែប្រែឲ្យប្រជាជនឡាវ ឲ្យតុបតែងភ្លើងនៅតាមផ្ទះជាដើម។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ដែលរំពឹងថា ស៊ីហ្គេមឆ្នាំ២០២៣ នឹងជួយឲ្យកម្ពុជាក្របដណ្តប់ដោយបរិស្ថានបៃតង គ្មានគ្រោះថ្នាក់ចរាចរណ៍និងគ្មានការប្រើប្រាស់គ្រឿងញៀនជាដើម។
សម្រាប់កម្មវិធីនាវាយុវជនអាស៊ាន-ជប៉ុន កម្ពុជានឹងបញ្ជូនយុវជនចំនួន២៩រូបឲ្យចូលរួម ដោយពួកគេមកពីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា។ កម្មវិធីនេះរៀបចំដោយប្រទេសជប៉ុនចាប់ពីថ្ងៃទី២៤ តុលា ដល់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាពរវាងយុវជនជប៉ុននិងយុវជនអាស៊ានឲ្យកាន់តែមានភាពស្និទ្ធស្នាល ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសនីមួយជាដើម។
ជាក់ស្តែងក្រុមនាវាយុវជនកម្ពុជាបាននាំយករបាំ និងក្បាច់គុន ដែលជាកេរតំណែលវប្បធម៌បុព្វបុរសខ្មែរទៅសម្តែង និងបង្ហាញដល់យុវជនមកពីបណ្តាប្រទេសផ្សេងៗក្នុងកម្មវិធីនេះផងដែរ។ របាំនិងកីឡាទាំងនោះរួមមានរបាំគោះអង្រែ របាំក្ងោកពោធិ៍សាត់ ឆាំយ៉ាំ របាំនារីជាជួរ និងក្បាច់គុនយុទ្ធក្រមខម។ ក្រៅពីនេះ ក៏មានកម្មវិធីពិភាក្សាជាក្រុមលើប្រធានបទចំនួន៩ និងការជជែកគ្នាលើប្រធានបទការធ្វើការងារជាក្រុមផងដែរ។
នេះជាលើកទី២០ហើយ ដែលកម្ពុជាបានចូលរួមក្នុងកម្មវិធិ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៧៤មួយនេះ។ កម្មវិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈឆ្នាំនេះមានយុវជនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអាស៊ានជាង៣០០នាក់ចូលរួម ដោយពួកគេនឹងធ្វើដំណើរតាមកប៉ាល់ពីប្រទេសជប៉ុនទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន៤រួមមានវៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
SEA Games 2023
នាវាយុវជនអាស៊ាន-ជប៉ុន
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម