ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលមានអ្វីខ្លះ?
× ជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតឡើងចំពោះគ្រប់គ្នាដោយមិនកំណត់វ័យនិងភេទឡើយ។ បញ្ហាគួរឲ្យព្រួយបារម្ភនៃស្ថានភាពនេះ គឺវាអាចកើតឡើងភ្លាមៗតែម្ដង។ ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថាតើខ្លួនឯងកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលឬយ៉ាងណា?
ដូច្នេះថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីកត្តាមួយចំនួនដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃខួរក្បាល ហើយអ្នកចាំបាច់គួរដឹង ៖
១. សម្ពាធឈាមឡើងខ្ពស់
មួយក្នុងចំណោមកត្តាផ្សេងទៀតនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺមានសម្ពាធឈាមខ្ពស់មិនអាចគ្រប់គ្រងបាន។ បញ្ហានោះ គឺការឡើងចុះនៃសម្ពាធឈាមជះឥទ្ធិពលលើសរសៃឈាមដែលធ្វើឲ្យងាយនឹងដាច់ ឬស្ទះ។ នេះហើយជាមូលហេតុមួយដែលវេជ្ជបណ្ឌិតជាច្រើនណែនាំឲ្យអ្នករក្សាបាននូវសម្ពាធឈាមប្រក្រតីគ្រប់ពេលដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។
២. ជំងឺបេះដូង
មានជំងឺបេះដូងច្រើនប្រភេទណាស់ដែលអាចជះផលប៉ះពាល់ដល់សរសៃឈាមបណ្ដាលឲ្យស្ទះ ហើយបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់ និងរក្សារបបអាហារសុខភាពល្អ។
៣. ការទទួលទានគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលគួរឲ្យព្រួយបារម្ភ។ ដូច្នេះចូរកម្រិតការទទួលទានរបស់អ្នកមិនលើសពី ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី។
៤. ការជក់បារី
បញ្ហានោះ គឺការជក់បារីបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយបែរជាបន្ថយកូឡេស្តេរ៉ូលល្អទៅវិញ។នៅពេលកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ពេក វានឹងបង្កការខូចខាតដល់ជញ្ជាំងសរសៃឈាមធ្វើឲ្យស្ទះ។ សរសៃឈាមស្ទះរារាំងលំហូរឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ក៏ដូចជាបេះដូងដែលគ្រោះថ្នាក់ណាស់ចំពោះសុខភាពទាំងមូល។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាល អ្នកគួរបញ្ឈប់ទម្លាប់ជក់បារី។
៥. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍
ស្ត្រេសអាចជះឥទ្ធិពលគួរឲ្យព្រួយបារម្ភណាស់លើសុខភាពរាងកាយទាំងមូល ក៏ដូចជាបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ នោះក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍អាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយភាពតានតឹងរបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com