ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កីឡាករ ស៊ឹម រុន ហ្វឹកហាត់​កីឡា​ឡើង​ភ្នំ ព្រោះ​ចង់​ឲ្យ​គេ​ស្គាល់​កីឡា​ប្រភេទ​នេះ​
18, Oct 2019 , 9:43 am        
រូបភាព
​កីឡាករ ស៊ឹម រុន បាន​ចូល​ហ្វឹកហាត់​កីឡា​ឡើង​ភ្នំ​តាំងពី​ឆ្នាំ​២០០៦​។ ការផ្សព្វផ្សាយ និង​ទាក់ទាញ​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ស្គាល់ និង​ចូល​លេង​កីឡា ដែល​គេ​មិនសូវ​ស្គាល់​មួយ​នេះ គឺជា​មូល​ហេតុដែល​នាំ​ឲ្យ លោក រុន ចូល​ហ្វឹកហាត់​កីឡា​ឡើង​ភ្នំ​។ ទោះបី​ប​ច្ចប្ប​ន្ន​មិនសូវមាន​សកម្មភាព តែ លោក រំពឹងថា កីឡា​ប្រភេទ​នេះ នឹង​អាច​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ការខ្វះ​សម្ភារ​ហ្វឹកហាត់ និង​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ជា​កត្តា​រាំងស្ទះ​ក្នុងការ​អភិវឌ្ឍន៍​កីឡា​នេះ ហើយ​វា​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ខ្សត់​ធនធាន​កីឡាករ​ផងដែរ​។ ចំណែក​កីឡាករ គឹម ស្រ៊ុន បាន​និយាយថា កីឡា​ឡើង​ភ្នំ​មិនមែនជា​ប្រភេទ​កីឡា​ដែល​គ្រោះថ្នាក់​នោះទេ​។ ការអះអាង​បែបនេះ ព្រោះ​រាល់​ការប្រកួត​កីឡាករ​ភ្ជាប់​ជាមួយ​ឧបករណ៍​ការពារ​តាមរយៈ​ការ​ចងខ្សែ​ជាប់​ខ្លួន​ដោយមាន​ដៃគូ​ជា​អ្នក​ទាញ និង​មាន​កម្រាល​សុវត្ថិ​ក្រាល​ការពារ​ជាដើម​។ កីឡា​នេះ​អាច​ប្រកួត​លើ​ភ្នំ​ធម្មជាតិ និង​សិប្បនិម្មិត​៕  


សូមស្ដាប់នាយយ៉ាន ដូចតទៅនេះ៖










Tag:
 កីឡា​ឡើង​ភ្នំ​
  ស៊ឹម រុន​
  គឹម ស្រ៊ុ​យ
© រក្សាសិទ្ធិដោយ thmeythmey.com