អត្ថបទពាណិជ្ជកម្ម
វី​ង​ចូលរួម​ជំរុញ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​
18, Oct 2019 , 2:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៧ តុលា ២០១៩៖ ប្រទេស​កម្ពុជា មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ប្រមាណ ៧% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​អ្នក​ចូលរួមចំណែក​យ៉ាងសំខាន់​ដែរ ទៅលើ​ភាពរឹងមាំ និង​ស្ថិរភាព​សេដ្ឋកិច្ច​នេះ​។​

​យោងតាម​របាយការណ៍​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC) 61% នៃ​ពាណិជ្ជកម្ម​ដែល​ចូលរួមចំណែក​ចំពោះ​សេដ្ឋកិច្ច​ប្រទេស ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ត្រី ដែល​នេះ​ជា​តួលេខ​មួយ​ខ្ពស់ជាង​ប្រទេស​ដទៃទៀត នៅក្នុង​តំបន់​អាស៊ាន​។ របាយកាណ៍​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា 90% នៃ​ស្ត្រី​ដែល​ដឹង​នាំ​សហគ្រាស​ធុន​តូច និង​មធ្យម ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​នៅ​ឆ្នាំ 2018 ។ ដែល​នេះ កាន់តែ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាពចាំបាច់ ក្នុងការ​ដោះស្រាយ​ឧបសគ្គ​យេនឌ័រ ដែល​បាន​រារាំង​ស្ត្រី មិន​ឲ្យ​ទទួលបាន​នូវ​ឱកាស​ស្មើគ្នា ក្នុងការ​ប្រកប​អាជីវកម្ម​។​



​នៅពេលដែល​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ទៅ​សម័យ​ឌីជីថល​នោះ បរិបទ​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម កំពុង​ប្រតិបត្តិការ ក៏មាន​ការផ្លាស់ប្តូរ​ជា​អនេក​ផងដែរ​។ នេះ​ទាមទារ​ឱ្យមាន​វិធីសាស្ត្រ​ដ៏​សកម្ម ពី​សំណាក់​រាជរដ្ឋាភិបាល និង​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​បដិវត្ត​ឌីជីថល​នៅក្នុង​ប្រទេស ដើម្បី​ផ្តល់​អំណាច​ដល់​សហគ្រិន​ស្ត្រី តាមរយៈ​ការបង្កើត​ឱកាស និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​ជាមួយនឹង​គោលបំណង​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត សហការ​ជាមួយ Women’s World Banking ព្រមទាំង​នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​អូស្ត្រាលី បានរៀបចំ​ព្រឹត្តិការណ៍​ភាពជា​អ្នកដឹកនាំ នៅ​ថ្ងៃទី ១៧ ខែតុលា​ឆ្នាំ ២០១៩​។​



Women’s World Banking គឺជា​បណ្តាញ​សកល​ដែល​រៀបចំឡើង និង​វិនិយោគ​ក្នុង​ការរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​កាន់​តែមាន​ភាពងាយស្រួល តាមរយៈ​ការពង្រឹង​ស្ថាប័ន និង​បរិយាកាស​គោលនយោបាយ ក្នុងការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច ដើម្បី​បង្កើត​សេដ្ឋកិច្ច និង​វិបុលភាព កាន់តែ​ប្រសើរឡើង​សម្រាប់​ស្ត្រី ក្រុមគ្រួសារ​របស់​ពួកគាត់ ព្រមទាំង​សហគមន៍​។​
​អូស្ត្រាលី គឺជា​អ្នកផ្តល់ជំនួយ​ទ្វេភាគី​ឈានមុខ​គេ ដល់​ប្រទេស​កម្ពុជា ហើយ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​នាំមុខគេ ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​ក្មេងស្រី​នៅក្នុង​ប្រទេស​។ នាយកដ្ឋាន​កិច្ចការ​ការបរទេស និង​ពាណិជ្ជកម្ម​របស់ខ្លួន (DFAT) មានកម្ម​វិធី​កំពុង​បន្ត​ជាច្រើន ផ្តោតលើ​ការបង្កើន​ភាពរុងរឿង និង​ស្ថិរភាព​ជាមួយនឹង​ចំណុច​ស្នូល​នៃ​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ឲ្យ​បាន​កាន់តែច្រើន​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង បាន​មានប្រសាសន៍ថា​៖«​ដើម្បី​ផ្តល់​អំណាច​ដល់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា យើង​កំពុងធ្វើការ​ឥតឈប់ឈរ លើ​ការច្នៃប្រឌិត​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន ហើយ​ក៏បាន​មើលឃើញ​ពី​វិសាលភាព​ធំធេង ក្នុងការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​និង​ដៃគូ​ដទៃទៀត​នៅក្នុង​ឧស្សាហ​កម្មនេះ ដើម្បី​បង្កើន​ការផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល​កាន់តែច្រើន​។ ទោះយ៉ាងណា ជា​ជំហាន​ដំបូង យើង​ត្រូវ​ផ្តួច  ផ្តើម​កិច្ចពិភាក្សា​ស្តីពី​ការរួមបញ្ចូល​គ្នា និង​ជម្នះ​ឧបសគ្គ ទាក់ទង​នឹង​យេនឌ័រ ដែល​ស្ត្រី​ត្រូវ​ប្រឈម​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​»​។​



​ព្រឹត្តិការណ៍​នេះ បានផ្តល់​ជា​វេទិកា​អន្តរ​កម្ម​នៅក្នុង​ទម្រង់ នៃ​ការពិភាក្សា​ជា​ក្រុម​ស្តីពី​«​ហេតុអ្វី​បានជា​ភាព​ចម្រុះ​យេនឌ័រ មាន​សារៈសំខាន់​»? ដោយមាន​ការចូលរួម​ពី​វាគ្មិន​ដែល​ទទួលបាន​ជោគជ័យ នៅក្នុង​កិច្ច​ជាច្រើន​ដូចជា លោកស្រី កែវ មុំ ដែលជា​សហគ្រិន​, លោកស្រី កុយ សូ​ដា​នី មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោកស្រី Nicky Enriquez មកពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក ស្រ៊ុន ឈាង​ស្រេង មកពី​ធនាគារ​ឯកទេស​វី​ង​។ គោលបំណង នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ជា​ស្ត្រី និង​ផ្តល់ឱ្យ​ពួកគាត់ នូវ​មធ្យោបាយ​ដើម្បី​អភិវឌ្ឍន៍​ចក្ខុវិស័យ នៃ​ភាពជា​អ្នកដឹកនាំ និង​ផែនការ​សកម្មភាព​មួយ ដើម្បី​ធ្វើឱ្យ​ចក្ខុ  វិស័យនេះ​ក្លាយជា​ការពិត​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com