អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ OPPO Reno 2 និង Reno 2F បង្ហាញខ្លួន​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្រោយ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជើបរំជួល​អស់​ជាច្រើន​សប្តាហ៍
18, Oct 2019 , 2:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយ​ការ​ពញ្ញាក់​អារម្មណ៍​អតិថិជន នឹង​អ្នកគាំទ្រ​របស់ខ្លួន​ភ្ញាក់ផ្អើល​អស់​ជាច្រើន​សប្តាហ៍​រួចមក  ស្មា​ត​ហ្វូ​ន OPPO Reno2 និង Reno2 F បានបង្ហាញ​ខ្លួ​ល​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​។ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បានដាក់​សម្ពោធ​ផលិតផល​ដ៏​ថ្មី​សន្លាង​របស់ខ្លួន​ជា​ផ្លូវការ កាលពី​រាត្រី​ថ្ងៃទី ១៧ តុលា នៅ​សណ្ឋាគារ Garden City ជាមួយនឹង​ការប្រកាស​ទទួល​ក​ម្ម៉​ង់​ទុក​មុន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ​។​

​កម្មវិធី​សម្ពោធ​ផលិតផល​ថ្មី OPPO Reno 2 series របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ចល័ត​មួយ​នេះ គឺមាន​សភាព​អ៊ូអរ អធិកអធម ជាង​លើក​ណាៗ​ទាំងអស់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ ក្រុមការងារ បុគ្គលិក​គ្រប់​ជាន់ថ្នាក់ តារា​កិ​តិ្ត​យស ឯកអគ្គរាជទូត​សុ​ឆន្ទៈ (Brand Ambassadors), ក្រុម​ម្ចាស់​ហាង​, មិត្ត​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​ក្រុម​អ្នកជំនាញ​ថតរូប ដែលជា​ដៃគូ​សហការ​ដ៏​ជិតស្និទ្ធ និង​យូរអង្វែង​របស់ OPPO គ្រប់​ខេត្ត​ក្រុង​សរុប​ជាង ១,០០០​នាក់​។



​អ្វីដែល​ធ្វើ​ឲ្យ​អ្នកចូលរួម​ផ្ទាល់ និង​អ្នកទស្សនា​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់ OPPO កាន់តែ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់​នោះ​គឺ OPPO បាន​ឆ្លុះបញ្ចាំង​នូវ​ភាពជោគជ័យ និង​ការវិវត្តន៍​ផ្នែក បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ​របស់ខ្លួន ប្រកបដោយ​គុណភាព​ខ្ពស់ នៃ​ស្មា​ត​ហ្វូ​ន​របស់ OPPO គ្រប់​ស៊េរី​។ ជាពិសេស ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល គឺ OPPO Reno2 និង Reno2 F នេះ​តែម្តង​។

​តាម​ការ​រយៈ​បទ​បង្ហាញ​នៅក្នុង​កម្មវិធី​នោះ ទូរ​សព្ទ OPPO Reno2 មានតម្លៃ​ត្រឹមតែ $599 និង​ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់ តំណាង​ឲ្យ​ការតស៊ូ និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​កើតចេញពី​កំណែទម្រង់​នៃ Reno ស៊េរី​មុន​។ OPPO Reno2 បំពាក់​មក​នូវ​ការ​រចនា បែប High Show និង​ទាន់​សម័យកាល​ជាង​មុន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាន​ភ្ជាប់​ជាមួយនឹង​ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មាន​អេក្រង់ AMOLED កញ្ចក់ E3 លាត​ពេញ​ទំហំ 6.5” ការពារ​ចំណាំង​ពន្លឺ បំពាក់​បច្ចេកវិទ្យា​ការ​ពារ​ភ្នែក ដែល​ទទួលស្គាល់​កម្រិត​សុវត្ថិភាព​ពី TÜV Rhineland ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អស់​កង្វល់​ជាមួយនឹង​បញ្ហា​ភ្នែក ទោះ​ស្ថិតក្នុង​លក្ខខណ្ឌ​ពន្លឺ​តិចក្តី​។ កាមេរ៉ា​មុខ បង្កប់ខ្លួន​បែប​បញ្ឆិត ទំហំ 16MP ភ្ជាប់​មុខងារ Beauty Mode ថតរូប​ស្អាត​បែប​ធម្មជាតិ ធន់​ក្នុងការ​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា​លិ​ប ចេញចូល​ស្វ័យប្រវត្តិ នៅពេល​បាត់បង់​លំនឹង​ម្តងៗ​។ ផ្នែក​ខាងក្រោយ​វិញ ត្រូវបាន​រចនា​ដោយ​កញ្ចក់​ស្វិត CGG5 មាន​ភាព​ស៊ីមេទ្រី រវាង Logo, កាមេរ៉ា និង O-Dot ការពារ​ភាព​សឹក​ឡេ​ន​កាមេរ៉ា ដោយ​សេ​រ៉ា​មិច ងាយស្រួល​ចាប់​កាន់​ប្រើ​។​



OPPO Reno2 មាន​កាមេរ៉ា​ក្រោយ 4​គ្រាប់ កាមេរ៉ា​មេ 48MP ភ្ជាប់​បច្ចេកវិទ្យា​ទប់​លំនឹង​មួយគូ (OIS + EIS) អាច​ថត​វីដេអូ រំ​ញ័រ​ស្ទើរ​ស្មើ “០” ថតរូប​ច្បាស់​ល្អ​ស្អាត នៅពេល​យប់ ឬ​ទី​ងងឹត ជាមួយនឹង​មុខងារ Ultra Dark Mode ដែលមាន​ជំនួយការ​ពិសេស​គឺ NPU ជំនួយ​លើ​បច្ចេកវិទ្យា AI ខ្លាំង​ជាង SD 712 ពីរដង​។ កាមេរ៉ា​ទី​2 ទំហំ 8MP ថតរូប​ជិត​បែប​ម៉ាក្រូ និង​ថតរូប​បែប​ទូលាយ​បាន​ច្បាស់​ល្អ មិនចាំបាច់​ដើរ​ថយក្រោយ​។ ចំណែក​កាមេរ៉ា​ទី​៣ ទំហំ 13MP ថតរូប​ឆ្ងាយ​បាន​ច្បាស់​ស្អាត​ល្អ ជាមួយនឹង​កម្រិត 5x Hybrid Zoom | 20x Digital Zoom និង​កាមេរ៉ា​ទី​4 ថតរូប​បែ​បស​ខ្មៅ​ទំហំ 2MP​។ Reno 2 មានមុខ​ងារ​ថត​វីដេអូ​ព្រាល នៅ​ផ្ទៃ​ខាងក្រោយ (Video Bokeh) ទាំង​កាមេរ៉ា​មុខក្រោយ  ជាមួយនឹង​កម្មវិធី Video Edit ដំបូង​គេ​បង្អស់ មក​ស្រាប់​មួយ​សេត​តែម្តង​។

​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ ប្រតិបត្តិការ​ដោយ ColorOS 6.1 ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 730G+Hyper Boost 2.0  ធ្វើ​ឲ្យ​ដំណើរ​កាន់តែ​លឿន​ជាង​មុន សម្រាប់​អ្នក​ចូលចិត្ត Download ឬ លេង​ហ្គេម Online (​មាន Dual WiFi) មាន RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB អាច​ផ្ទុក​រូបភាព​បាន​ជាង 80,000 ចម្រៀង​ជាង 50,000​បទ និង​ភាពយន្ត​ជាង 400 ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សំឡេង​ពីរោះ​រណ្តំ Dolby Atmos មាន​ថាមពល​ថ្ម​ទំហំ 4000mAh ដែល​អាច​កំដរ​លោក​អ្នកលេង​ហ្គេម​ដាច់​យប់ មិន​បារម្ភ​ខ្លាច​អស់​ថ្ម និង​អាច​ទស្សនា​ខ្សែភាពយន្ត​ម៉ា​សប្បាយ​ដៃ មិន​ភ័យ​រឿង​បញ្ហា​អស់​ថ្ម ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 (Type C)​។ 



​ចំណែកឯ OPPO Reno2 F វិញ​រឹតតែ​អស្ចារ្យ ដោយ​វា​មានតម្លៃ​ត្រឹមតែ $369 ប៉ុណ្ណោះ ជាមួយនឹង​ការ​រចនា​កាលី​ប នឹង​បំពាក់​កាមេរ៉ា​ក្រោយ​4 ផ្ទៃ​ម៉ាស៊ីន​រាបស្មើ មិន​ងាយ​សឹក​ឡេ​ន និង​ថាមពល​ថ្ម ស្រដៀង​គ្នា​នឹង​ស្មា​ត​ហ្វូ​ន OPPO Reno 2​ដែរ​។ កាមេរ៉ា​មេ​រប​ស់វា ទំហំ 48MP ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Ultra Night Mode 2.0 អាច​ថតរូប​ច្បាស់​គ្រប់ពេលវេលា​។ កាមេរ៉ា​ទី​2 មាន​ទំហំ 8MP ថត​បាន​មុំ​ធំ​ទូលាយ (Wide-angle) ដល់​1190 ថតរូប​មនុស្ស​ទូទៅ ឃើញ​ខ្ពស់​ស្លី​ម​ស្អាត ថតរូប​ជួបជុំ​គ្រួសារ ឬ​ការជួបជុំ​នៅ​តុ​អាហារ ដោយ​ពុំ​ចាំបាច់​ឈឺក្បាល​ដើរ​ថយក្រោយ ជាពិសេស​បំពាក់​នូវ​បច្ចេកវិទ្យា​10x Digital Zoom ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ កាមេរ៉ា​ទី​3  និង​ទី​4 មាន​ទំហំ 2MP​ដូចគ្នា អាច​ថតរូប​បែ​បស​ខ្មៅ និង​បែប​ភាពយន្ត ស្អាត​គ្រប់​ប្លង់​។ ចំណែកឯ កាមេរ៉ា​មុខ​វិញ​បង្កប់ខ្លួន​ចំ​កណ្តាល​មាន​ទំហំ 16MP ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា Beauty Mode និង ភ្លើង​ជំនួយ Panoramic Light Effect ថតរូប Selfie ស្អាត​កប់​សារី​។ ជាពិសេស វា​បាន​បំពាក់​មកជា​មួយ​នូវ Sensor ស្កេ​ន​ក្រយៅដៃ លើ​អេក្រង់​ជំនា​ន់ទី 3.0 កាន់តែ​សុវត្ថិភាព​ខ្ពស់ជាង​មុន ជាមួយនឹង Hardware និង កម្មវិធី AI ដែល​អាច​វិភាគ និង​សម្គាល់​ស្នាម​ម្រាមដៃ​កាន់តែ​លឿន និង​ដោះ​សោរ​ក្នុង​រយៈពេល​ត្រឹមតែ 0.3 វិនាទី​ប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​កូនកាត់​រូបនេះ ប្រតិបត្តិការ​ដោយ​ប្រតិបត្តិការ​ដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និង​មាន​កម្លាំង​ថាមពល​ថ្ម​ទំហំ​ធំ រហូតដល់​ទៅ 4000mAh អាច​មើល វីដេអូ​បាន 13​ម៉ោង ស្តាប់​តន្ត្រី​បាន 31​ម៉ោង និង​លេង​ហ្គេម​បាន 8​ម៉ោង គ្មាន​ការរអាក់រអួល ដោយសារ​បច្ចេកវិទ្យា Game Boost 2.0​។ OPPO Reno 2F មាន RAM ទំហំ​ធំ 8GB អង្គ​ផ្ទុក​ទិន្នន័យ​កាន់តែ​ធំ ROM 128GB អាច​ផ្ទុក​ភាពយន្ត​បាន​ចំនួន 210 (600MB/​រឿង​) និង 42000 រូបភាព (3MB/​សន្លឹក​)​។

​កម្មវិធី​ពិសេស​នេះ ត្រូវបាន​បញ្ចប់ទៅ​យ៉ាង​រលូន ក្រោម​កម្រង​រូបភាព​សាមគ្គីភាព​នៃ​គ្រួសារ OPPO និង​ការសម្តែង​សិល្បៈ ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ ប្រចាំ​ប្រទេស​កម្ពុជា និង​ឯកអគ្គរាជទូត ការបង្ហាញ​ម៉ូត​ទូរស័ព្ទ​ស៊េរី​ថ្មី OPPO Reno 2 series ការចាប់​រង្វាន់ ការថតរូប​ទុក​អនុស្សាវរីយ៍​ផងដែរ​៕ 































(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com