អត្ថបទពាណិជ្ជកម្ម
លោក ខេមរៈ សិរីមន្ត ក្លាយជា​ទូត​សុ​ឆន្ទៈ​ថ្មី​របស់​ក្រុមហ៊ុន Mazda
18, Oct 2019 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន អេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី បានរៀបចំ​កម្មវិធី​ចុះហត្ថលេខា ជាមួយ​ទូត​សុ​ឆន្ទៈ​ថ្មី​ប្រចាំ Mazda ប្រទេស​កម្ពុជា ដែល​តារាចម្រៀង​ដ៏​ល្បី គឺ​លោក ខេមរៈ សិរីមន្ត​។ ពិធី​ចុះហត្ថលេខា​របស់​ក្រុមហ៊ុន អេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី ជាមួយ​ទូត​សុ​ឆន្ទៈ​ថ្មី​ផ្លូវការ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រព្រឹត្តឡើង​នៅ Mazda Showroom សាខា​មុនី​វង្ស ដែលមាន​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ ដើម្បី​អរ​សារ​ទរ​កម្មវិធី​ដ៏​ឱឡារិក​នេះ​។​

ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន អេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី លោកស្រី អ៊ុន កញ្ញា បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន Mazda តែងតែបាន​ផ្តល់ជូន​នូវ​រថយន្ត​ដែលមាន​ទំនុកចិត្ត គុណភាព​ខ្ពស់ សុវត្ថិភាព ផាសុកភាព ភាពស្រស់ស្អាត​ដល់​អតិ​ថិ​ជន​។ ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន អេ​ច ជី ប៊ី អូ តូ ខូ​អិ​ល​ធី​ឌី រូបនេះ​ក៏​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ដែរ​ថា ក្រុមហ៊ុន អេ​ច ជី ប៊ី អូ​តូ នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ ពី​សំណាក់​អតិថិជន និង​អ្នកគាំទ្រ​របស់លោក​«​ខេមរៈ សិរីមន្ត​»​។



​ក្នុងឱកាស​ដ៏​មានតម្លៃ​នេះ លោកស្រី ក៏​ឆ្លៀត​ជម្រាប​អតិថិជន​របស់ខ្លួន​ទាំងអស់ អំពី​កម្មវិធី​ប្រូ​ម៉ូ​សិន ចែក​មាស​សុទ្ធ​របស់​ក្រុមហ៊ុន​ផងដែរ​។  លោកស្រី អ៊ុន កញ្ញា បញ្ជាក់ថា​ដូច្នេះ​ថា​៖«​ខ្ញុំ​សូមជម្រាបថា  កម្មវិធី​ប្រូ​ម៉ូ​សិន ចែក​មាស​សុ​ទ្ឋ​សរុប ១២ គីឡូ​របស់​យើង ការលក់ និង​បាន​កក់​រថយន្ត Mazda គឺមាន​ចំនួន​ច្រើន​លើសលុប រហូតដល់​ទៅជិត ២,០០០​គ្រឿង​ហើយ ត្រឹម​រយៈពេល​ជាង​ពីរ​ខែ​ប៉ុណ្ណោះ​។ ដូច្នេះហើយ សម្រាប់​អតិថិជន​ដែល​មិនទាន់បាន​ជាវ និង​កក់​សូមមេត្តា​រួសរាន់​ឡើង​។ អ្វីដែល​ពិសេស​មួយទៀត​នោះ​គឺ Mazda និង​នាំ​រថយន្ត​ដែលជា​ម៉ូ​ដែល​ថ្មីៗ និង​ជា​ប្រភេទ​រថយន្ត​ជំនា​ន់ទី​៧​របស់​យើង នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះហើយ​»​។​

លោក ខេមរៈ សិរីមន្ត ដែលជា​ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Mazda  ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះដែរ​។ លោក ខេមរៈ សិរីមន្ត ថ្លែងថា​៖«​ថ្ងៃនេះ ជា​ថ្ងៃ​ចាប់ផ្តើម​មួយ​របស់ខ្ញុំ​ជាមួយ Mazda ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង និង​មាន​មោទនភាព ដែល​បាន​ធ្វើជា ទូត​សុ​ឆន្ទៈ​របស់​ក្រុមហ៊ុន Mazda  ប្រចាំ​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង ដល់​ក្រុមហ៊ុន Mazda ដែល​បាន​ទុកចិត្ត និង ជឿជាក់ លើ​រូបខ្ញុំ​។ ខ្ញុំ​ក៏មាន​ភាព​រីករាយ​យ៉ាងខ្លាំង ដែល​ក្រុមហ៊ុន​បាន​ជូន​កាដូ​រថយន្ត Mazda CX-9 ដ៏​ថ្មី​សន្លាង​ដល់​ខ្ញុំ​»​។​



​ក្រៅពី​ពិធី​ចុះហត្ថលេខា រវាង ក្រុមហ៊ុន អេ​ច ជី ប៊ី អូ​តូ ខូ​អិ​ល​ធី​ឌី  ជាមួយ​ទូត​សុ​ឆន្ទៈ​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ដែល​តារាចម្រៀង លោក ខេមរៈ សិរីមន្ត ហើយ នៅ​ចុងបញ្ចប់​នៃ​កម្មវិធី ក៏មាន​ការថតរូប​ក​ម្សា​ន្ត ជាមួយ​កំពូល​តារាចម្រៀង​រូបនេះ​។ លើសពីនេះ ក៏មាន​កម្មវិធី​ចាប់​រង្វាន់ ដើម្បី​មានឱកាស​ចូលរួម​ញុំ​ា​អាហារ​ពេល​ល្ងាច ជាមួយ​លោក «​លោក ខេមរៈ សិរីមន្ត​» ផងដែរ​។​

គួរ​បញ្ជាក់ថា រថយន្ត Mazda ជា​រថយន្ត​ដែលមាន​គុណភាព​ខ្ពស់ និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​សកលលោក​ជា​យូរ​មកហើយ​។ ជាពិសេស​រថយន្ត Mazda មាន​ច្រើន​ម៉ូ​ដែល ច្រើន​ជម្រើស ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ នឹងធ្វើ​ឲ្យ​លោកអ្នក ពោរពេញ​ទៅដោយ​ភាព​រីករាយ ជាមួយ​ក្រុមគ្រួសារ ក៏ដូចជា​មិត្តភក្តិ​៕



​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​៖
Mazda Cambodia (​សាខា ព្រះមុនីវង្ស​)
# 757-​មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ - កម្ពុជា​
​ទូរស័ព្ទ​: (+855) 95 999 599
​ទូរស័ព្ទ​: (+855) 23 988 881/977 771
ទូរសារ​: (+855) 23 999 678
Mazda Cambodia (​សាខា ពោធិ៍ចិនតុង​)
# 379, មហាវិថី​សហព័ន្ធ​រុស្សី​, សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - កម្ពុជា​
​ទូរស័ព្ទ​: (+855) 95 999 699
​ទូរស័ព្ទ​: (+855) 023 92 5555/995 678
​ទូរសារ​: (+855) 23 999 678

















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com