ជាតិ
ក្រោយ​មកពី​អឺរ៉ុប សម្តេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​ពិធី​ស្បថ​កាន់តំណែង​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​
18, Oct 2019 , 7:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន
រូបភាពពីទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន នឹងចូលរួម​ក្នុង​កម្មវិធី​ស្បថ​កាន់តំណែង​របស់លោក ចូ​កូ វី​ដូ​ដូ (JoKo Widodo) ប្រធានាធិបតី និង​លោក ម៉ា​រូ​ហ្វ អា​ម៊ី​ន (Ma’ruf Amin) ជា​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ដែល​ប្រារព្ធ​ឡើង​ថ្ងៃទី​២០​តុលា ឆ្នាំ​២០១៩ នៅ​ក្រុង​ហ្សា​ការ​តា​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ​។​



​សម្ដេច ហ៊ុន សែន នឹង​ជួប លោក ចូ​កូ វី​ដូ​ដូ (JoKo Widodo) ដោយឡែក ដើម្បី​ផ្លាស់ប្ដូរ​យោបល់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី រួមទាំង​បញ្ហា​នានា​ទៀតផង​។

​លោក ប្រាក់ សុខុន រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ និង​លោក អូស្មាន ហាស្សាន់ ទេស​រដ្ឋ​ម​ន្រី្ត​ទទួលបន្ទុក​បេសកកម្ម​ពិសេស នឹង​អមដំណើរ​សម្ដេច ហ៊ុន សែន ចូលរួម​កម្មវិធី​នេះ​។ ជាមួយគ្នា​ដែរ​ប្រមុខ​រដ្ឋាភិបាល និង​តំណាង​ប្រទេស​សមាជិក​អាសា​ន នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​ស្បថ​កាន់តំណែង​របស់​ប្រធានាធិបតី​ប្រទេស​ឥណ្ឌូណេស៊ី​។

​សូមបញ្ជាក់ថា លោក ចូ​កូ វី​ដូ​ដូ (JoKo Widodo) ជាប់ឆ្នោត​ជា​ប្រធាន​ធិបតី​អាណត្តិ​ទី​២ នៅក្នុង​ការបោះឆ្នោត​សាកល កាលពី​ថ្ងៃទី​១៧​មេសា ឆ្នាំ​២០១៩ សម្រាប់​អាណត្តិ​២០១៩ ដល់​២០២៤៕

Tag:
 ឥណ្ឌូណេស៊ី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com