ពីនេះ ពីនោះ
«​មា​ហិ​ច្ឆ​តា​»​និង​«​មហិច្ឆតា​» គួរ​សរសេរ​មួយណា​ទើបត្រូវ​?
19, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​មានតែ​ពាក្យ​«​មហិច្ឆតា​»​ដែល​អាន​ថា​(​មៈ​ហិច​-​ឆៈ​តា​) ជា​ពាក្យ​ផ្សំ​ពី បាលី មហា​+​ឥ​ច្ឆ​តា មានន័យថា សេចក្តីប្រាថ្នា​ធំ​,​ការចង់បាន​ច្រើន​,​សេចក្តី​លោភលន់​។



​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បាន​បញ្ជាក់ថា «​មហិច្ឆតា​» ជា​ពាក្យផ្ទុយ​នឹង​ពាក្យ អប្បិច្ឆតា ដែល​មានន័យថា បែបបទ​នៃ​អ្នក​ដែលមាន​សេចក្តីប្រាថ្នា​តិច​។ មនុស្ស​មាន​មហិច្ឆតា អាចធ្វើ​ឲ្យ​សម្រេច​គោលបំណង​របស់ខ្លួន​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com