អត្ថបទពាណិជ្ជកម្ម
គេ​ថា​កូនកាត់​ស្អាត និង​ខ្លាំង​! ពិតជា​ត្រូវ​របស់គេ​មែន OPPO Reno2 និង Reno2 F ផ្អើល​យប់មិញ​
18, Oct 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យប់មិញ​នេះ OPPO លេង​ម៉ា​ក្ឌាំង ផ្អើល​ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា ទាំង​ការរៀបចំ​កម្មវិធី និង​បង្ហាញ​មុខមាត់​ថ្មី​របស់​ពួកគេ​នោះ គឺ​OPPO Reno2 និង Reno2 F​។ ក្រោយ​ពេលដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​មួយ ថា​ជា Brand ទូរស័ព្ទ​ដែលមាន​ការលក់​ចេញ​ច្រើនជាងគេ និង​មាន​អ្នកគាំទ្រ​ជាងគេ​នៅ​កម្ពុជា និង​ប្រទេស​៣​ផ្សេងទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ OPPO មិន​ធ្វើ​ឲ្យ​ក្រសែភ្នែក​អ្នកគាំទ្រ​ខកបំណង​ឡើយ ព្រោះ​ពួកគេ​មិន​ត្រឹមតែ​ជា​អ្នក​ច្នៃប្រឌិត​នៅលើ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ​។ សូម្បីតែ​ការ​បដិសណ្ឋារកិច្ច​អ្នក​ចូលរួម​ក៏​មិនធម្មតា​ដែរ ពីមួយ​កម្មវិធី​ទៅមួយ​កម្មវិធី តែងតែមាន​អ្វីដែល​ថ្មី និង​ប្លែក​ជានិច្ច រហូត​ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​ក្រៅ​ស្រុក លួច​សរសើរ​មិនបាន និង​កត់ចំណាំ​ជានិច្ច​។

​ស្ថិតក្នុង​បរិយាកាស​នៃ​កម្មវិធី​សម្ពោធ​ទូរស័ព្ទដៃ OPPO Reno2 និង Reno2 F នេះដែរ គឺមាន​អ្នកចូលរួម​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ជាង ១,០០០​នាក់​។ អ្វីដែល​កាន់តែ​ពិសេស​ទៅទៀត នោះ​គឺ​ពួកគេ​មាន​ទឹកមុខ​សប្បាយរីករាយ​ក្រោយពី​ក្រុមហ៊ុន OPPO បានប្រកាស​តម្លៃ​ផ្លូវការ​ចំពោះ Reno2F ត្រឹមតែ​តម្លៃ ៣៦៩ ដុល្លារ​។ ប៉ុណ្ណោះ ប៉ុន្តែ​គុណភាព​វិញ​ឡើង កប់​មិនបាច់​ថ្លែង​ទេ ព្រោះ​វា​ស្មា​ត​ហ្វូ​ន​កូនកាត់ រវាង​ទូរស័ព្ទ F11 Pro និង​ត្រកូល Reno​។ ដូច្នេះ អ្នក​ដែល​ធ្លាប់ប្រើ​ប្រាស់​ទូរស័ព្ទ F11 Pro (128GB) និង ប្រើ​ទូរស័ព្ទ Reno ពិតជា​ដឹង​ច្បាស់​ណាស់​អំពី​សមត្ថភាព​របស់​វា ចុះ​ទម្រាំ​តែ​វា​បូ​កប​ញ្ជូ​ល​គ្នា ចេញ​ជា OPPO Reno2F ដែលមាន​តម្លៃលើស​គ្នា​ត្រឹម​១០​ដុល្លារ​ប៉ុណ្ណោះ​។ លោកអ្នក​សាក​គិត​មើលទៅ តើ​គួរ​ចំណាយលុយ យក​របស់​ខ្លាំង និង​តម្លៃ​សមរម្យ​មួយ​នេះដែរ​ឬទេ​?



​ដោយសារ​ទូរស័ព្ទ OPPO Reno2 F កូនកាត់​រូបនេះ​មាន​២​ពណ៌​ដ៏​គួរ​ឲ្យ​ស្រលាញ់ គឺ​ពណ៌ Sky White, Lake Green មាន កាមេរ៉ា​ក្រោយ​4 គ្រាប់​! Camera​មេ ទំហំ 48MP, Camera​ទី​២​ទំហំ 8MP (​ថត​បែប​ទូលាយ​ពង្រីក​មុំ​ថត 119°) Camera ទី​៣ ទំហំ 2MP (​ថតរូប​បែប Portrait ស​ខ្មៅ​ជា Hardware Level Portrait ផ្ដាច់មុខ​របស់ OPPO) និង Camera​ទី​៤​ទំហំ 2MP ដូចគ្នា​(​សម្រាប់​ថតរូប​ភាព Portrait បែប​ភាពយន្ត ដោយ​មិនចាំបាច់​ខ្វល់ខ្វាយ​រឿង​Edit រូប ឡើយ​) ហើយ​មាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន​ទំហំ 16 MP ដូចគ្នា​បេះបិត​ទៅនឹង F11 Pro ដែល​អាច​លិ​ប​ចេញចូល​បាន​យ៉ាង​លឿន​។ វា​អាចធ្វើ​ឲ្យ​លោកអ្នក​កាន់តែ​រីករាយ ជាមួយ​ថាមពល​ថ្ម​កំពូល​ទំហំ 4000mAh បំពាក់​បច្ចេកវិទ្យា Flash Charge VOOC 3.0 ដែលមាន​កម្លាំង​ថាមពល និង RAM 8GB និង ROM 128GB បំពាក់​ប្រព័ន្ធ​សំលេង Dolby Atmos ផងដែរ​។



​ក្រឡេក​មក​មើល កូនពៅ កំ​លាយ​ខ្លួន Reno2 ក្នុង​ត្រកូល Reno  របស់​OPPO ឯណេះ​វិញ គឺ​រាង​ក៏​អេ​ម សមត្ថភាព​ក៏​ខ្លាំង សឹងតែ​ធ្វើ​ឲ្យ Admin ច្រៀង​ចម្រៀង​មួយ​បទ​ថា​«​មិន​ស្រលាញ់​អូន​មិនបាន​ឡើង​ពេលនេះ​» មានតម្លៃ​ត្រឹមតែ ៥៩៩​ដុល្លារ ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់ខ្ពស់​រចនា​បែប​ហាយ​សូ  ដែលមាន​មេ​រ៉ា​មុខ​បង្កប់ខ្លួន​បែប​បញ្ឆិត​ទំហំ 16MP កាម​រ៉ា​ក្រោយ ៤ គ្រាប់​ទំហំ 48MP, 13MP និង​ពីរ​គ្រាប់​ទៀត​មាន​ទំហំ​2MP ដូចគ្នា  ថតរូប​បាន​៤​ស្ទីល​ខុសៗ​គ្នា​ដែលមាន RAM 8GB និង ROM 256GB ថាមពល​ថ្ម 4000mAh មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0​។​

​បច្ចុប្បន្ន OPPO ជា​ប្រេន​ទូរស័ព្ទ​ដែលមាន​អ្នកគាំទ្រ​ច្រើនជាងគេ​នៅ​កម្ពុជា ពិសេស​ការលក់​ចេញ​ទូរស័ព្ទ F11 Pro មាន​កាមេរ៉ា​បង្កប់ខ្លួន​ដំបូង​គេ​បង្អស់​នាពេល​កន្លងមក ស្ទើ​តែ​មិនគួរ​ឲ្យ​ជឿ ដែល​ធ្វើ​ឲ្យ​អ្នកលក់​ទាំងអស់​សប្បាយ​លក់​តែម្តង ឡើង​ភ្លូកទឹកភ្លូកដី រហូតដល់​ការ​កម្មង់​សឹងតែ​មិនទាន់​ពេល​។ ដូច្នេះ​ចាំមើល​ស​ន្ទ​ស្ស៍​ស្មា​ត​ហ្វូ​ន​កូនកាត់​ទាំងពីរ​នេះ​វិញ យ៉ាងម៉េច​ដែរ​? វា​អាច​យក​តំណែង​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ស្អាត​ឡូយ តម្លៃ​ទទួលយកបាន គុណភាព​ខ្លាំង ដូច​ការ​អួតអាង​របស់ OPPO ដែល​ឬទេ​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com