ជាតិ
អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ជួយ​ដោះស្រាយ​ជីវភាព​កសិករ​ម្នាក់​មកពី​កំពង់ចាម​
19, Oct 2019 , 8:37 am        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ចាម​៖ លោក ឡា​ត់ លុយ មាន​ទីលំនៅ​ក្នុងភូមិ​ស្ទឹង​ឆ្វេង ឃុំ​ច្បារអំពៅ ស្រុក​បាធាយ ខេត្តកំពង់ចាម ត្រូវ​រង្វាន់​ធំ​ទឹកប្រាក់​៤០​លាន​រៀន​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កាលពី​ថ្ងៃទី​១៦​ខែតុលា​កន្លងទៅនេះ​។ បើតាម​លោក លុយ ទឹកប្រាក់​៤០​លាន​រៀល​នេះ គឺជា​មហា​រង្វាន់​ដ៏​ធំ​បំផុត​ក្នុង​ជីវិត​លោក ព្រោះ​លោក​មិន​ធ្លាប់បាន​កាន់​ទឹកប្រាក់​ច្រើន​បែបនេះ​ទេ ហើយ​វា​កាន់តែ​មានតម្លៃ​ទៅទៀត ព្រោះ​វា​បាន​ជួយ​ដោះស្រាយ​វិបត្តិ​ក្នុង​គ្រួសារ​របស់លោក​។

​លោក លុយ បានឱ្យដឹងថា​៖ «​ខ្ញុំ​កំពុង​ពិបាកចិត្ត​ព្រោះ​ខ្វះ​លុយ​ទិញ​ម៉ូតូ​ឱ្យ​កូនប្រុស ដែល​ត្រូវ​ឡើង​ថ្នាក់​ទី​១០ ហើយ​ត្រូវ​ដូរ​សាលា​ទៅ​រៀន​វិទ្យាល័យ ដែលមាន​ចម្ងាយ​ដល់​ទៅជិត​១៥​គីឡូ​ពី​ផ្ទះ​។ កាល​មុន​គ្នា​រៀន​អនុវិទ្យាល័យ​ជិត​ផ្ទះ​គួរសម​ទេ​អាច​ជិះ​កង់​ទៅបាន ឥឡូវនេះ​គ្រប់យ៉ាង​អាច​ដោះស្រាយបាន​ហើយ​ព្រោះ​មាន​៤០​លាន​ក្នុង​ដៃ​»៕




© រក្សាសិទ្ធិដោយ thmeythmey.com