ខេត្តកំពង់ធំ ​រៀបចំ​​ពិធីប្រណាំងទូក រយៈពេល​២​ថ្ងៃ​
ជាតិ
បុណ្យអុំទូក
ខេត្តកំពង់ធំ ​រៀបចំ​​ពិធីប្រណាំងទូក រយៈពេល​២​ថ្ងៃ​
19, Oct 2019 , 12:39 pm        
រូបភាព
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពីការរៀបចំពិធីប្រណាំងទូកនៅខេត្តកំពង់ធំ (រូបពីរដ្ឋបាលខេត្តកំពង់ធំ)
លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំពីការរៀបចំពិធីប្រណាំងទូកនៅខេត្តកំពង់ធំ (រូបពីរដ្ឋបាលខេត្តកំពង់ធំ)
​ដោយ​៖ ផាត ដា​ណេ​

​ភ្នំពេញ​៖ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្ដែត​ប្រ​ទី​ត និង​សំពះ​ព្រះ​ខែ អកអំបុក នាពេល​ខាងមុខនេះ រដ្ឋបាលខេត្ត​កំពង់ធំ នឹង​រៀបចំ​ពិធី​ប្រណាំងទូក ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦-២៧ ខែតុលា ឆ្នាំ​២០១៩ ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​កំពង់ធំ​។​



​រដ្ឋបាលខេត្ត​កំពង់ធំ រៀបចំ​ពិធី​ប្រណាំងទូក​នេះ ដើម្បី​សម្រាំង​ទូក​ទៅ​ចូលរួម​ប្រណាំង នៅ​ទន្លេចតុម្មុខ មុខ​ព្រះបរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​។ ក្រៅពី​ប្រណាំងទូក ក្នុងនោះក៏មាន​ការបាញ់​កាំជ្រួច​ជូន​ទស្សនា រួមទាំង​ការប្រគំ​តន្ត្រី ការតាំងពិព័រណ៍​ផលិតផល រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​២២-២៧ ខែតុលា ផងដែរ​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​អំ​ទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០១៩ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា​៕


Tag:
 អុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com