ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខំជាង១០ឆ្នាំ ដើម្បីធ្វើឲ្យបរិវេណសាលាគ្មានសំរាម
19, Oct 2019 ,
2:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជាសាលាដែលគិតគូរពីបរិស្ថានខ្ពស់ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានជាប់ជាសាលាមេត្រីភាពបរិស្ថាន នៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ន នៅក្នុងបរិវេណសាលានេះ មានភាពបៃតង និងគ្មានធុងសំរាមឡើយ។ អាន លឹមខេង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានអះអាងថា លោកបានចាប់ផ្តើមខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០០៧មក ដើម្បីកែប្រែបរិស្ថានជុំវិញសាលា ដែលមានផ្ទៃដី១០ហិកតា ឱ្យមានភាពបៃតង និងលុបបំបាត់ធុងសំរាមនៅក្នុងសាលា ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកផងដែរ។ ទាំងថ្នាក់ដឹកនាំសាលា និងសិស្សានុសិស្សសុទ្ធតែរីករាយនឹងសមិទ្ធផលនានាក្នុងសាលា។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖
ជាសាលាដែលមានចក្ខុវិស័យវែងឆ្ងាយ ទៅលើការគិតគូរពីបរិស្ថាន ជាហេតុធ្វើឱ្យសាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ស្ថិតនៅស្រុកពួក ខេត្តសៀមរាប ជាប់ពានរង្វាន់សាលាមេត្រីភាពបរិស្ថាននៅឆ្នាំ២០១៧។ សមិទ្ធផលជាបន្តបន្ទាប់ បានកើតចេញពីសប្បុរសជនជិតឆ្ងាយ និងថវិការបស់ក្រសួង បូករួមនិងគំនិតច្នៃប្រឌិតខ្ពស់របស់ថ្នាក់ដឹកនាំ ធ្វើឱ្យសាលានេះ បានដើរឆ្ពោះទៅគោលការណ៍ និងចក្ខុវិស័យមួយដែលគិតគូរពីបរិស្ថាន។
នាយកសាលា លោក អាន លឹមខេង បានរម្លឹកត្រួសៗ ពីប្រវត្តិសាលាមុននឹងឈានដល់បច្ចុប្បន្ន។ លោកថា នៅមុនសម័យខ្មែរក្រហមសាលានេះមាន២ខ្នង ក្រោយបើកឡើងវិញនៅឆ្នាំ ១៩៨១ នៅសល់មួយខ្នងប៉ុណ្ណោះ ដោយមួយខ្នងទៀតត្រូវបានកម្ទេចចោល។ ពេលបើកឡើងវិញ នៅទ.សឆ្នាំ៨០ សាលានេះមានកូនសិស្ស៩០នាក់ និងគ្រូបង្រៀន៥នាក់។ លោកនាយកសាលារម្លឹកបន្តថា មកដល់បច្ចុប្បន្នដោយសារមានទំនាក់ទំនងនិងសហការគ្នាល្អរបស់លោកគ្រូអ្នកគ្រូ ធ្វើឱ្យសាលានេះអភិវឌ្ឍន៍លូតលាស់បានឆាប់រហ័ស ដោយមានអាគារ១៨ខ្នង ដែលជាការឧបត្ថម្ភពីសប្បុរសជនជាតិនិងអន្ដរជាតិ រួមនិងថវិការបស់សាលា។
ជាមួយគ្នានោះ លោក លឹមខេង ក៏បានរម្លឹកពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់នាយកសាលាមុនៗ រហូតដល់ជំនាន់លោកក៏នៅតែមានគោលការណ៍ធ្វើឱ្យសាលារីកចម្រើនទៅមុខ។ ក្នុងនោះ លោកក៏បានបង្កើតនូវចក្ខុវិស័យ ឬគោលការណ៍សំខាន់ៗ ក្នុងការកែប្រែមុខមាត់សាលានេះ ឱ្យក្លាយជាសាលាដែលហ៊ុមព័ទ្ធដោយធម្មជាតិស្រស់បំព្រង។ លោកពន្យល់ថា៖« ចំណុចទី១សំខាន់បំផុត គឺផ្តោតគោលការណ៍ទី១ យើងនាំគ្នាបង្កើតចក្ខុវិស័យដោយមានអមបេសកកម្ម ដើម្បីសម្រេច ចក្ខុវិស័យ ផ្តោតទី១លើបរិស្ថាន ដោយយើងយល់ថា បរិស្ថានគឺមានសារសំខាន់ណាស់ សម្រាប់ជីវិតរស់នៅទាំងមនុស្ស និងសត្វ...ខ្ញុំគិតថា បើសាលារៀនស្អាត ប្រៀបដូចផ្ទះអ៊ីចឹង បើផ្ទះស្អាតធ្វើឱ្យអារម្មណ៍យើងក៏ចង់រស់នៅដែរ...»។
ការខិតខំប្រឹងប្រែងដោយផ្តោតលើបរិស្ថានជាធំ និងស្របពេលដែលក្រសួងបរិស្ថាន ដាក់ការប្រឡងប្រជែងសាលាមេត្រីភាពបរិស្ថាន ទើបធ្វើឱ្យសាលាចំណេះទូទៅ និងបច្ចេកទេសពួក ជាប់ពានរង្វាន់នៅឆ្នាំ២០១៧។ សម្រាប់លោក លឹមខេង ពានរង្វាន់នេះ គឺជាការខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០០៧មក ដើម្បីកែប្រែបរិស្ថានជុំវិញសាលា ដែលមានផ្ទៃដី១០ហិកតា ឱ្យមានភាពបៃតង។
យុវសិស្ស សូណេត រៀនថ្នាក់ទី១១ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក បានឱ្យដឹងថា បរិវេណសាលាមានភាពត្រជាក់ មានភាពស្រស់ស្រាយ បន្ថយភាពតានតឹងដល់រូបនាងពេលមកដល់សាលារៀន។ សូណេត ប្រាប់ថា នៅក្នុងសាលាមិនអនុញ្ញាតឱ្យប្រើប្រាស់ប្លាស្ទិកទេរាប់ចាប់ពីកន្លែងផឹកទឹក និងកន្លែងអាហារ ហើយសូម្បីតែធុងសំរាមក៏គ្មានដែរ។
ចំណែកយុវសិស្ស អ៊ុំ ម៉ុច កំពុងអង្គុយជុំគ្នាជាមួយមិត្តភក្ដិក៏មានអារម្មណ៍រីករាយជាមួយសមិទ្ធិផលក្នុងសាលាដែលនាងកំពុងរៀននេះដែរ។ ម៉ុចដែលមិនសូវចេះនិយាយស្ដីច្រើនប្រាប់ថា សាលាបានអប់រំពីអនាម័យបរិស្ថាន ជំរុញធ្វើយ៉ាងណាឱ្យសិស្សមានការរស់នៅស្អាត។ ជាមួយគ្នានោះ នៅម៉ោងសិក្សាគ្រូបានបង្រៀនពីការសម្អាតអនាម័យបរិស្ថាន ដោយត្រូវទុកដាក់ក្នុងធុងសំរាមត្រឹមត្រូវ ពិសេសកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
យុវសិស្ស លៀ សាលូន ក៏ទទួលបានចំណេះផ្នែកបរិស្ថាននេះច្រើនដែរពីលោកគ្រូអ្នកគ្រូ។ សាលូន ថាពេលសាលារៀនស្អាត ធ្វើឱ្យនាងមានអារម្មណ៍ល្អ ជុំវិញសាលាមានម្លប់ត្រជាក់ និងភាពបៃតង។ ក្រោយពីទទួលការអប់រំផ្នែកអនាម័យបរិស្ថានពីសាលាហើយនោះ សាលូន ក៏បានយកចំណេះដឹងទាំងប៉ុន្មានទៅអនុវត្តន៍នៅផ្ទះផងដែរ។
ដ្បិតថា ក្លាយជាសាលាមេត្រីភាពបរិស្ថានដែលគិតគូរពីបរិស្ថាន និងមានការអភិវឌ្ឍច្រើនក៏ពិតមែន តែនាយកសាលារៀនចំណេះទូទៅ និងបច្ចេកទេសពួក ប្រាប់ថាលោកនឹងបន្តអភិវឌ្ឍន៍បន្ថែមទៀត។ ក្នុងនោះលោកក៏ចង់ឱ្យប្រជាពលរដ្ឋម្នាក់ៗ យល់ពីបញ្ហាបរិស្ថាននេះដែរ ក្នុងបំណងធ្វើឱ្យសង្គមជាតិ រស់នៅដោយភាពស្រស់ស្អាត និងបៃតង។ លោក លឹមខេង ប្រាប់ថា បរិស្ថានស្អាត គឺផ្តើមចេញពីយើងម្នាក់ៗ ហើយបរិស្ថានស្អាត នោះសុខភាពក៏ល្អដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សាលាមេត្រីភាពបរិស្ថាន
ស្រុកពួក
បរិស្ថាន
អាន លឹមខេង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម