ក្រោក​ពី​គេង​ភ្លាម មិនអាច​ធ្វើ​រឿង​៥​នេះ​ទេ​
ជាតិ
សុខភាព
ក្រោក​ពី​គេង​ភ្លាម មិនអាច​ធ្វើ​រឿង​៥​នេះ​ទេ​
20, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​មិនគួរ​ធ្វើ​ក្រោយ​ពេលដែល​ទើបតែ​ក្រោក​ពី​គេង​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.​    ​នៅពេលដែល​ដល់​ម៉ោង អ្នក​គួរតែ​ក្រោក​ពីលើ​គ្រែ ដោយ​មិនគួរ​នៅលើ​គ្រែ​មិន​ចុះ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ទៅធ្វើ​ការ​យឺត ត្រូវបាន​កាត់​ប្រាក់ខែ​ទៀតផង​។ ដូចនេះ អ្នក​មិនគួរ​គេង​ទ្រ​ម៉ក់ មិន​ក្រោក​នោះទេ​។​

2.​    ​អ្នក​មិនគួរ​ញី​ភ្នែក​របស់​អ្នក​ភ្លាម​ក្រោយ​ពេលដែល​ក្រោក​ពី​គេង​ទេ ព្រោះ​ដៃ​របស់​អ្នក​អាច​ផ្ទុកមេរោគ ដោយ​អាចធ្វើ​ឲ្យ​មេរោគ​ទាំងនោះ​អាច​ចូលទៅ​ភ្នែក​របស់​អ្នក ហើយ​បំផ្លាញ​ភ្នែក​អ្នក​យ៉ាង​ជាទីបំផុត​។​

3.​    ​អ្នក​មិនគួរ​ក្រោក​ពី​គេង​ភ្លាម ហើយ​ហាត់ប្រាណ​ដោយ​ធ្វើ​ចលនា​ធ្ងន់ៗ​ភ្លាម​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​សរសៃឈាម ដោយ​អាចធ្វើ​ឲ្យ​សរសៃឈាម​អ្នក​កើតមាន​គ្រោះថ្នាក់​បាន​យ៉ាង​លឿន ហើយ​មិនដឹង​ខ្លួន​។​

4.​    ​អ្នក​មិនគួរ​ក្រោក​ពី​គេង​ភ្លាម ហើយ​បត់​ភួយ​ភ្លាម​ទេ ព្រោះ​មេរោគ​នៅលើ​ភួយ​នោះ​ច្រើនណាស់ ដោយ​រាប់មិនអស់​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ក្រាល​លើ​គ្រែ ហើយ​ទុក​មួយសន្ទុះ​ទើប​បត់ ដើម្បី​ឲ្យ​មេរោគ​ទាំងនោះ​ហើរ​ចេញ​អស់​។​

5.​    ​អ្នក​មិនគួរ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក ហើយ​ទៅធ្វើ​ការ​ទេ ព្រោះ​អាហារ​ពេលព្រឹក អាចធ្វើ​ឲ្យ​អ្នកមាន​កម្លាំង​គ្រប់គ្រាន់​ក្នុងការ​បំពេញការងារ​ពេញ​មួយថ្ងៃ​។ បើ​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នោះ​ជាតិ​ស្ករ​នឹង​ធ្លាក់ចុះ ដោយ​ធ្វើ​ឲ្យ​អ្នក​មិនមាន​កម្លាំង​ក្នុងការ​បំពេញការងារ​នោះឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com