ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
Thmeythmey.com និងអនាគតគ្រូបង្គោលស្តីពីបរិស្ថាន
20, Oct 2019 ,
10:49 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ សិក្ខាកាមសារព័ត៌មានបទពិសោធន៍ចំនួន៨នាក់ ដែលទទួលបានការបណ្តុះបណ្តាលស្តីពីបរិស្ថានអស់រយៈពេលជាច្រើនវគ្គពីទីភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង CFI និង Thmeythmey.com នឹងក្លាយទៅជាគ្រូបង្គោលបណ្តុះបណ្តាលបន្តជូនអ្នកសារព័ត៌មានវ័យក្មេងចាប់ពីខែវិច្ឆិកាឆ្នាំ២០១៩នេះតទៅ។ អ្នកសាព័ត៌មានអាជីពទាំង ៨នាក់នោះ រួមមាន៖
1)-លោក ខ្វៃ អាទិត្យា អគ្គនាយកនៃស្ថានីយទូរទស្សន៍អប្សារា។ លោកធ្លាប់បម្រើការងារជាអ្នកកាសែតអាជីពជិត២០ឆ្នាំ។
2)-លោក មៃ ទិត្យថារ៉ា អ្នកសារព័ត៌មានជំនាញផ្នែកបរិស្ថាន។ លោកមានបទពិសោធជាង ១០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ លើសពីនេះ លោកបានទទួលពានរង្វាន់ឆ្នើមផ្នែកព័ត៌មានស៊ើបអង្កេតនៅលើឆាកអន្តរជាតិ។
3)-លោក សយ សុភា និពន្ធនាយក នៃសារព័ត៌មានដើមអម្ពិល (DAP)។ លោកមានបទពិសោធការងារផ្នែកសារព័ត៌មានជាង ១០ឆ្នាំ នៅក្នុងស្ថាប័នព័ត៌មានល្បីៗ ដូចជា វិទ្យុអូស្ត្រាលីជាខេមរៈភាសា CNN online, Asahi Shimbun និងទូរទស្សន៍ Reuters ជាដើម។
4)-កញ្ញា អ៊ឹម រចនា និពន្ធនាយករង នៃវិទ្យុបារាំងជាខេមភាសា (RFI)។ កញ្ញាមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៩ឆ្នាំ។
5)-កញ្ញា ខន ចំប៉ា និពន្ធនាយករង នៃសារព័ត៌មានថ្មីៗ (Thmey Thmey)។ កញ្ញាមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៦ឆ្នាំ។
6)-លោក វ៉ាន់ សារ៉ាយ និពន្ធនាយករងនៃសារព័ត៌មានហ្វ្រសញ៊ូវ (Fresh News)។ លោកមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៥ឆ្នាំ។
7)-លោក ស៊ុន សុខេន ការីនិពន្ធ នៃសារព័ត៌មាន VOD។ លោកមានបទពិសោធន៍ការងារផ្នែកសារព័ត៌មានចំនួន ៥ឆ្នាំ។
8)-លោក រឿន ភារុន អតីតជាអ្នកសារព័ត៌មាន និងជាបុគ្គលិកនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ លោកមានបទពិសោធការងារផ្នែកសារព័ត៌មានចំនួន ៥ឆ្នាំ។
សូមបញ្ជាក់ថា ក្រៅពីប្រទេសកម្ពុជា ទីភ្នាក់ព័ត៌មានបារាំង CFI ដែលទទួលបានការគាំទ្រមូលនិធិអនុវត្តគម្រោងពីក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិបារាំង ក៏បានរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ នៅក្នុងប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ាផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម