ជាតិ
សិស្ស​និទ្ទេស​A​ខេត្តបន្ទាយមានជ័យ​២៥​នាក់​ទទួលបាន​ម៉ូតូ​និង​IphoneX
20, Oct 2019 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​និទ្ទេស​A ពី​ខេត្តបន្ទាយមានជ័យ​នៃ​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​២៥​នាក់​ទទួល​រង្វាន់​លើកទឹកចិត្ត​ពីស​ម្ដេច ស ខេង និង​អភិបាលខេត្ត​បន្ទាយមានជ័យ​។ នេះ​បើតាម​ព័ត៌មាន​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។



​ពិធី​ប្រគល់​រង្វាន់ និង​សំណេះសំណាល​ធ្វើឡើង​នៅ​ថ្ងៃទី ១៨ ខែតុលា​។ សិស្ស​និទ្ទេស​A​ទាំង​២៥​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ម៉ូតូ​មួយ​និង​ទូរស័ព្ទ​IphoneX​មួយគ្រឿង ដែល​រង្វាន់​ម៉ូតូ​ជា​អំណោយ​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រង្វាន់​ទូរស័ព្ទ​ជា​អំណោយ​របស់​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី ។​

​លោក ឈូរ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ការប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ឆ្នាំ​២០១៩​នេះ ខេត្តបន្ទាយមានជ័យ  បេក្ខជន​ប្រឡង​ជាប់​ចំនួន ២៦៨៤​នាក់ ស្រី​១៥៤៦​នាក់ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន​២៥​នាក់ ស្រី​១៥​នាក់​, និទ្ទេស B ចំនួន​១០១​នាក់​, និទ្ទេស​C ចំនួន​២១៥​នាក់ , និទ្ទេស​D ចំនួន​៤១៨​នាក់​, និទ្ទេស​E ចំនួន​១៩២៥ ។​

​គួរ​បញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នេះ មាន​សិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៧៩ ០៥២​នាក់ ត្រូវជា ៦៨.៦២​ភាគរយ​។ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់ និទ្ទេស B មាន​ចំនួន ២ ៤៣០​នាក់ និទ្ទេស C មាន​ចំនួន ៥ ៨៤៧​នាក់​។ ចំណែកឯ​និទ្ទេស D មាន​ចំនួន ១៤ ១០០​នាក់ និង​និទ្ទេស E មាន​ចំនួន ៥៦ ២៣២ នាក់​៕


Tag:
 និទ្ទេស​A
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com