ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អេ អាយ អេ សម្ពោធសាខាប្រចាំខេត្តសៀមរាប «សុខភាព និងជីវិតកាន់តែប្រសើរ»
20, Oct 2019 ,
12:29 pm
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា) AIA(បានបើកសាខាថ្មីរបស់ខ្លួននៅខេត្តសៀមរាបនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ កម្មវិធីផ្លូវការ ដែលផ្តោតលើការប្តេជ្ញាជួយឲ្យប្រជាជនរស់នៅប្រកបដោយ «សុខភាព និងជីវិតកាន់តែប្រសើរ» សម្រាប់ខេត្តសៀមរាបនេះ បានទទួលការចូលរួមជាអធិបតីពីលោក អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នាយកប្រតិបត្តិ និងប្រធាននៃសម្ព័ន្ធ អេ អាយ អេ លោក Ng Keng Hooi បានមានប្រសាសន៍ក្នុងពិធីសម្ពោធនៅពេលនោះថា ការសម្ពោធសាខាថ្មីនេះ ជាដំណើរឆ្ពោះទៅមុខយ៉ាងសំខាន់មួយ នៃភាពរីកចម្រើន និងភាពជោគជ័យរបស់ អេ អាយ អេ នៅកម្ពុជា។ ការសម្ពោធសាខាខេត្តសៀមរាបគឺធ្វើឡើងត្រឹមរយៈពេលជាងពីរឆ្នាំបន្ទាប់ពីការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេស ស្របពេលនឹងការអបអរខួប១០០ឆ្នាំរបស់សម្ព័ន្ធទាំងមូលដែរនោះ ហើយវាជាមូលដ្ឋានរឹងមាំ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ប្រជាជនកម្ពុជាកាន់តែច្រើនដើម្បីជួយឲ្យពួកគេរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ។ រួមជាមួយគ្នានេះ អេ អាយ អេ ក៏កំពុងតែជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញរបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឲ្យបានកាន់តែខ្លាំងថែមទៀត។ នេះជាការបញ្ជាក់របស់លោក Ng Keng Hooi។
លោកស្រី Pauline Teoh អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌាបានមានប្រសាសន៍ថា ការបើកសាខាខេត្តសៀមរាប គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយទៀតនៅក្នុងបេសកកម្មរបស់ អេ អាយ អេ ដើម្បីជួយប្រជាជនកម្ពុជាទាំងអស់ឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ សាខាថ្មីនេះនឹងជួយឲ្យ អេ អាយ អេ ផ្តល់ការការពារឈានមុខគេលើទីផ្សារ ដោយផ្តោតលើសុខភាពនិងសុខុមាលភាពរបស់ប្រជាជនកាន់តែច្រើន និងបង្កើតការងារថ្មីៗជាច្រើននៅក្នុងខេត្តសៀមរាប និងតំបន់ជុំវិញ។
លោក អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ក៏បានរីកលូតលាស់បន្ថែមទៀត ស្របនឹងការសម្ពោធសាខាថ្មីនេះរបស់បុត្រសម្ព័ន្ធក្រុមហ៊ុន អេ អាយ អេ គ្រុប ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុវជីវិតធំជាងគេបំផុតលើពិភពលោក។ ក្នុងនោះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជាក៏រីកធំធាត់យ៉ាងឆាប់រហ័សដោយបុព្វលាភធានារ៉ាប់រងដុលសរុបមានកំណើនប្រមាណ៣៥% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយកើនឡើងដល់ចំនួន ១៩៦,៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ជាមួយនឹងសំណងសម្រាប់ហានិភ័យកើតឡើងដែលក្រុមហ៊ុនធានារ៉ាប់រងទាំងអស់បានទូទាត់ជូនអតិថិជនចំនួន ២៥.៨លានដុល្លារអាមេរិច។ លោក អ៊ិន មាត្រា បន្ថែមថា នៅឆមាសទី១សម្រាប់ឆ្នាំ២០១៩ ទីផ្សារធានារ៉ាប់រងមានបុព្វលាភចំនួន ១១៨ លាន
ដុល្លារអាមេរិក ក្នុងនោះបុព្វលាភធានារ៉ាប់រងទូទៅមានចំនួន ៤៧ លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួន ៤៧ លានដុល្លារអាមេរិក។ ចំនួនបុព្វលាភធានារ៉ាប់រង ព្យាករណ៍ថានឹងកើនឡើងដល់ ប្រមាណ ២៦០លាន នៅចុងឆ្នាំ២១៩។
គួរបញ្ជាក់ថា ដើម្បីអបអរការសម្ពោធសាខាថ្មីនៅខេត្តសៀមរាបនេះដែរ អេ អាយ អេ ក៏បានផ្តល់សេវាពិនិត្យសុខភាពដល់ប្រជាពលរដ្ឋនៅផងដែរ ដែលធ្វើឡើងរយៈពេញមួយថ្ងៃ គឺថ្ងៃទី២០ តុលា ទៅលើជំងឺចំនួន២មុខ គឺតំរងនោម និងជំងឺលំពែង។ កម្មវិធីពិនិត្យសុខភាពនេះមានប្រជាពលរដ្ឋចូលរួមច្រើនពាន់នាក់៕
អត្ថបទពាណិជ្ជកម្ម
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម