ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អត្ថបទពាណិជ្ជកម្ម
ខេត្តប៉ៃលិន - គោលដៅទី៦នៃសិក្ខាសាលាអំពីការជួញដូរឧបករណ៍និស្សន្ទ តាមបណ្ដាខេត្តឆ្នាំ២០១៩
20, Oct 2019 ,
2:29 pm
រូបភាព
×
ដោយ:
ថ្មីៗ
នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តប៉ៃលិន ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី៦ក្នុងឆ្នាំ២០១៩ និងជាលើកទី១១បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨។ គោលបំណងសំខាន់នៃការចូលរួម គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុន ប៊ុនលី នាយករដ្ឋបាលសាលាខេត្តនៃរដ្ឋបាលខេត្តប៉ៃលិន បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ជូនដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ឲ្យយកចិត្តទុកដាក់ក្នុងការក្រេបយកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីពាក់ព័ន្ធនឹងទីផ្សារហិរញ្ញវត្ថុមួយនេះ។ ម្យ៉ាងទៀត លោកបានលើកទឹកចិត្តឲ្យអង្គសិក្ខាកាមទាំងអស់ធ្វើការស្វែងយល់បន្ថែមលើទីផ្សារឧបករណ៍និស្សន្ទមុននឹងសម្រេចចិត្តវិនិយោគលើទីផ្សារមួយនេះ ក្នុងគោលបំណងបញ្ចៀសនូវហានិភ័យធំៗទាំងឡាយ។ ក្នុងនោះដែរ លោកបានលើកឡើងអំពីហានិភ័យធំៗចំនួន២ គឺ ហានិភ័យស្របច្បាប់ដែលតម្រូវឲ្យវិនិយោគិនធ្វើការស្វែងយល់ពាក់ព័ន្ធលើការវិនិយោគជាមួយនឹងក្រុមហ៊ុនស្របច្បាប់ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពីគណៈកម្មាការមូលបត្រកម្ពុជា ក៏ដូចជាហានិភ័យលើការវិនិយោគដែលតម្រូវឲ្យវិនិយោគិនធ្វើការជ្រើសយកអ្នកជំនាញប្រឹក្សាយោបល់ដែលប្រកបដោយវិជ្ជាជីវៈ ព្រមទាំងបទពិសោធន៍ច្បាស់លាស់ និងអាចជឿទុកចិត្តបានផងដែរ។
បន្ទាប់មក លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិបើកកម្មវិធីសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩នៅខេត្តប៉ៃលិននេះ ហើយបានបញ្ជាក់ពីទិសដៅរបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ លោក ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងការពារវិនិយោគិន កំពុងបន្តយ៉ាងសកម្ម។
លោក បុល្លិកា បាននិយាយថា៖ «បទប្បញ្ញាត្តិពាក់ព័ន្ធផ្សេងៗត្រូវបានដាក់ឱ្យអនុម័តជាបន្តបន្ទាប់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ ប្រសិទ្ធភាព និងតម្លាភាពនៅក្នុងទីផ្សារ។ ក្នុងនាមជាអាជ្ញធរ ក៏មិនអាចភ្លេចទេពីការការពារវិនិយោគិន។ យន្តការនៃការការពារវិនិយោគិនមួយដ៏សំខាន់ក្នុងចំណោមយន្តការដែលមាននោះ គឺការរក្សាសុវត្ថិភាពសាច់ប្រាក់។»
ក្នុងនាមជាវាគ្មិនកិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹងអំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្ត្រល្អៗដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោក សំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់រួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ
www.goldenfxlink.com
ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម