ជាតិ
ពីនេះ ពីនោះ
«​អំបោះ​»​មានន័យ​ខុសពី​«​អំបោស​»​ឬ​«​អម្បោស​»​ដូចម្តេច​?
21, Oct 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​បាន​បញ្ជាក់ថា «​អំបោះ​»​គឺមាន​ន័យ​ខុសពី​«​អំបោស​»​ឬ​«​អម្បោស​»​។



«​អំបោះ​»​មានន័យថា សរសៃ​សំឡី​ដែល​រវៃ​រួចហើយ មាន​ប្រវែង​វែងៗ សម្រាប់​ត្បាញសំពត់​ជាដើម​
​អំបោះឆៅ​, សំពត់អំបោះ អំបោះភ្លុក​។ ហុច​អំបោះ​ស្រណោះ​ដៃ ឲ្យ​អ្វីៗ​មាន​នំចំណី​ជាដើម​ទៅ​អ្នកដទៃ ដោយមាន​សង្ឃឹមថា​គេ​នឹង​ឲ្យ​អ្វីៗ​តប​មកវិញ​ពុំខាន​( ឲ្យ​ដោយ​សម្លឹងប្រយោជន៍​ភ្លាមៗ ) ។​

​ចំណែក​«​អំបោស​»​ឬ​«​អម្បោស​» សំដៅលើ ប្រដាប់​សម្រាប់​បោស​។ អម្បោសជក់ត្នោត​,​អម្បោសជក់ដូង​,​អម្បោសស្លាបសត្វ​៕




Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com