ជាតិ
អត្ថបទពាណិជ្ជកម្ម
Redmi Note8 Pro៖ ស្មា​ត​ហ្វូ​ន XIAOMI កម្រិត​កណ្តាល​ប្រភេទ​King
20, Oct 2019 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៨ ខែ តុលា ក្រុមហ៊ុន​XIAOMI បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន Note8Pro ក្នុងតម្លៃ​ចាប់ពី ២៣៩ ដុល្លារ​អាមេរិក​ឡើង​នៅ​សណ្ឋាគារ សុខា ភ្នំពេញ​។ នេះ​ជាការ​នាំយក​ស្មា​ត​ហ្វូ​ន​កម្រិត​ថ្នាក់កណ្តាល​ប្រភេទ King ដែល​ទទួលបាន​ការគាំទ្រ​ខ្ពស់​ក្នុងប្រទេស​ចិន​មកកាន់​កម្ពុជា ។ នេះ​ជា​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដំបូង​ក្នុង​ទីផ្សារ​កម្ពុជា​ដែលមាន កាមេរ៉ា​រហូតដល់​64MP​។ Note 8 Pro​មាន​បំពាក់​កាមេរ៉ា​៤​គ្រាប់ និង​បច្ចេកទេស​ប្រព័ន្ធ Liquid Cool ដែល​នៅពេល​អ្នកប្រើប្រាស់​ថតរូប លេង​ហ្គេម​និង​ប្រើប្រាស់​មុខងារ​ផ្សេងៗ​អាច​ទទួលបាន​បទពិសោធ​ន៍​ដូច​ពិតៗ ។​

​លោក Peaker Gao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន XIAOMI ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា “​ស្មា​ត​ហ្វូ​ន​ប្រភេទ​Redmi Note គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​ទទួលបាន​ការពេញនិយម​ជាខ្លាំង មកដល់ពេលនេះ​ក្នុង​ពិភពលោក​មាន​អ្នកប្រើប្រាស់​លើសពី​១០០​លាន​នាក់​ហើយ​។ គួរ​រំលឹក​ផង​ដែលថា​Redmi Note7​ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​កម្ពុជា​ក្នុង​ខែមេសា ក៏បាន​ផ្លាស់ប្តូរ​អត្ថន័យ​នៃ​គុណភាព​និង​រូបរាង​ស្មា​ត​ហ្វូ​ន​កម្រិត​កណ្តា​លពី​បុរាណកាល​មក​ផងដែរ​។  Note7​បាន​នាំយក​កាមេរ៉ា​48MP​និង​មុខងារ​មួយចំនួន​ដែលមាន​តែ​នៅ​ម៉ាស៊ីន​Flagship​មក​ដាក់​ក្នុង​ស្មា​ត​ហ្វូ​ន​កម្រិត​កណ្តាល​នេះ មកដល់​ពេលបច្ចុប្បន្ន​ប្រភេទ Note7​នេះ​បាន​លក់​ចេញ​លើសពី ២០​លាន​គ្រឿងក្នុង​ទីផ្សារ​ពិភពលោក​ទាំងមូល​ហើយ ។ អតិថិជន XIAOMI ពិតជា​ពេញចិត្ត​ខ្លាំង​លើ​ផលិតផល​ប្រភេទ​នេះ ក៏មាន​ការរំពឹង​ចំពោះ​Note8​និង​Note8Pro ដែល​នឹង​មានការ​Update​ទាំងស្រុង​ហើយនឹង​បង្ហាញមុខ​នៅ​ទីផ្សារ​ឆាប់ៗ​នេះ ។​



​សមត្ថភាព​ថតរូប​ជាមួយនឹង​កាមេរ៉ា​៤​គ្រាប់ 64MP​ពិតជា​អស្ចារ្យ​គ្មានអ្វី​ប្រៀប​
Redmi Note8 Pro មាន​សមត្ថភាព​ថតរូប​ច្បាស់​ល្អជា​មួយ​64MP ដែល​អាច​ថត​បាន​ភាព​លម្អិត​ច្បាស់ៗ​ល្អ ទោះ​យកទៅ​ព្រី​ន​ជា​Poster​ប្រវែង​3,26​ម៉ែត្រ​ក៏​នៅតែមាន​ភាពច្បាស់​លើ​រូបភាព​ទាំងស្រុង ។ ក្នុងនោះ​ប្រើ​នូវ​បច្ចេកទេស​1.6μm ៤​រួម​១ Super Pixel ដែល​ថតរូប​អាច​ទទួលបាន​ពន្លឺ​កាន់តែ​ល្អ ហើយ​មានភ្ជាប់​ការថតរូប​ពេល​រាត្រី​ដែល​ធានា​លើ​ការថតរូប​ពេល​រាត្រី​នៅតែ​ទទួលបាន​លទ្ធផល​ល្អ ។ ស្របពេល ទទួលបាន​កាមេរ៉ា 8MP ultra-wide angle​ជាមួយនឹង​ទេសភាព​120° កាមេរ៉ា macro និង depth sensor 2MP​រួម​ជាមួយគ្នា​ផ្តល់នូវ​បទពិសោធន៍​លើ​ការថតរូប​ដែល​គួរអោយភ្ញាក់ផ្អើល​បំផុត ។​
​ចំពោះ​កាមេរ៉ា​មុខ 20MP ផ្សំ​នឹង​បច្ចេកទេស​AI​ពិសេស​ធ្វើអោយ​ការ selfies​ប្រៀប​ដូចនឹង​អ្នកជំនាញ​ខាង​selfies មាននូវ​មុខងារ​Edit​រូបថត និង face unlock ។​



​រូបរាង​រចនា​ឡើង​យ៉ាង​ល្អប្រសើរ​ដែល​អាច​ធានា​លើ​គុណភាព​ប្រើប្រាស់​រយៈពេល​វែង​
​ផ្នែក​មុខ​និង​ក្រោយ​នៃ​Redmi Note8 Pro​បាន​ប្រើ​នូវ Corning® Gorilla® Glass ជំនាន់​5 ដែល​នឹងមាន​សមត្ថភាព​ការពារ​ខ្លាំង​លើ​ការ​ឆ្កូត​និង​ការធ្លាក់​ដោយ​អ​ចេតនា ។ ស្របពេល Note8Pro ឈានដល់​កម្រិត​ការពារ​ទឹក IP52 ដែល​នឹង​ការពារ​ទូរស័ព្ទ​នៅក្រោម​ភ្លៀង​និង​ការ​សើម​ពី​ការ​បែកញើស ។​
Note8Pro រចនា​ចេញ​ដោយមាន​អេក្រង់ 6.53” FHD+ Dot Drop និង​មានការ​ស្កេ​ន​ដៃ​នៅ​ផ្នែក​ខ្នង មាន​91.4%​នៃ​ផ្ទៃ​មុខជា​ផ្ទៃ​អេក្រង់​។ ចំពោះ​អេក្រង់​ក៏បាន​បំពាក់​នូវ TÜV Rheinland​ដែលមាន​សមត្ថភាព​ការពារ​ភ្នែក ។ Note8 Pro រូបរាង​ពី​កញ្ចក់​និង​បំពាក់​នូវ glossy frame និង precise G3 curvature ដែល​ផ្តល់នូវ​រូបរាង​ដ៏​លេចធ្លោ​ស្រស់ស្អាត​ក្រៃលែង ។ មាន​៣​ពណ៌ ប្រផេះ​(Mineral Grey) ពណ៌​ស (Pearl White)​និង​ពណ៌​បៃតង (Forest Green) ដែល​អាចបំពេញ​តម្រូវកា​រ​ដល់​គ្រប់​អតិថិជន​។​



​ទទួល​បទពិសោធន៍​នឹង​ការលេង​ហ្គេម​បែប​ជំនាញ​
Redmi Note8 Pro​បាន​ប្រើ​នូវ​Chip MediaTek Helio G90T​ដែល​ថ្មី​បំផុត មាន 8 core CPU ហ្វេ​ក្រង់​ស៍​ឈានដល់ 2.05GHz GPU​គឺ​Mali-G76 3EEMC4  GPU​ជា​ហ្វេ​ក្រង់​ស៍​800MHz ដោយ​ស្វ័យប្រវត្តិ  AI​អាច​កើន​ដល់​ទំហំ​1TMACs ដែល​អាច​ធានា​ដល់​ការទទួល​បទពិសោធន៍​ក្នុង​ការលេង​ហ្គេម​ដ៏​ល្អ​បំផុត ។​



​ទំហំ​ថ្ម​4500mAh ធានា​ប្រើប្រាស់​បានយូរ​
Note8Pro បាន​រចនា​ដោយ​បំពាក់​នូវ​ថ្ម​ដែលមាន​ទំហំ​ធំ​ដល់​ទៅ​4500mAh  នេះ​គឺ​ម៉ូ​ដែល​Redmi Note​ដែលមាន​ទំហំ​ថ្ម​ធំជាងគេ លើសពីនេះ​ប្រព័ន្ធ​Software​មាននូវ​សមត្ថភាព​សំចៃ​ថ្ម​និង​មានការ​គ្រប់គ្រង​លើ​ពន្លឺ ដែល​បានផ្តល់​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​រក្សា​ថ្ម ។ ចំពោះ​ការបញ្ចូល​ថ្ម Note8Pro ផ្តល់នូវ​បច្ចេកទេស​បញ្ចូល​ថ្ម​លឿន​18W គាំទ្រ​ដល់​មុខងារ​ច្រើន NFC  IR blaster និង​ខ្សែ​កាស​(headphone)​ប្រវែង​3.5mm ។​



​តម្លៃ​និង​កាលបរិច្ឆេទ​ចេញលក់​៖
Redmi Note8 Pro​មាន​៣​ពណ៌ ប្រផេះ​(Mineral Grey) ពណ៌​ស (Pearl White)​និង​ពណ៌​បៃតង (Forest Green) ដែល​6GB+64GB​មានតម្លៃ ២៣៩​ដុល្លារ​អា​មេ​រិច  6GB+128GB​មានតម្លៃ​២៦៩ ដុល្លារ​អា​មេ​រិច ។​
​ការបើក​លក់​ស្មា​ត​ហ្វូ​ន Redmi Note8 Pro នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ១៩ ខែតុលា​នេះ​តទៅ អតិថិជន​អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​នេះ​នៅ​គ្រប់ Mi Stores, ហាង​លក់​ទូរ​សព្ទ​ដៃ​នី​កា និង ធិ​ច ហ្សូ​ន​,​លោក ទូច ប៊ុន​រី (​តំណាង​ចែកចាយ​: សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, កំពង់ស្ពឺ​, កំពង់ចាម​)  ហាង​លក់​ទូរ​សព្ទ​ដៃ​VTH  (​តំណាង​ចែកចាយ​: រតនគិរី​, ស្ទឹងត្រែង​, ព្រះវិហារ​) និង តាម​ហាង​លក់​ទូរ​សព្ទ​ដៃ​ទូទាំងប្រទេស ឬក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ដៃគូរ​សហការ​ទិញ​តាម​online រួមមាន Smile Shop និង Tinhtinh Online Shop ។​



​ទូត​ឆន្ទៈ​ម៉ាក​ផលិតផល ៖
​នៅក្នុង​ការ​សម្ភោ​ធ​នេះ ក្រុមហ៊ុន XIAOMI​បាន​ចុះកិច្ចសន្យា​លើ​ទូត​ឆន្ទៈ​ម៉ាក​ផលិតផល​ជាមួយ​លោក Arrow Plas  លោក Peaker Gao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន XIAOMI ប្រចាំ​កម្ពុជា​បាន​ណែនាំ​ថា “​បច្ចុប្បន្ន លោក Arrow Plas ជាតា​រា​ដ៏​ល្បី​និង​ពេញនិយម​ក្នុង​វិស័យ​សិល្បៈ  ដែលមាន​សមាជិក​ក្រុម​ប្រុស​៤​និង​ស្រី​៤​រូប ពួកគាត់​តំណាង​នូវ​ភាព​យុវវ័យ ភាពស្វាហាប់ ស្រប​នឹង​វប្បធម៌​ក្រុមហ៊ុន​XIAOMI ពួកយើង​ជឿជាក់ថា​នា​ថ្ងៃ​អនាគត​យើង​នឹង​ធំធាត់​ជាមួយគ្នា ”

​ក្រុមហ៊ុន XIAOMI ប្រកាស​សម្ភោ​ធ Redmi Note8 កាមេរ៉ា​៤​គ្រាប់ 48MP “All Star”
​ប្រភេទ​ស្មា​ត​ហ្វូ​ន​Redmi​ដែលមាន​បំពាក់​កាមេរ៉ា​៤​គ្រាប់ 48MP ថតរូប​ច្បាស់​ល្អ មានការ​បញ្ចូល​ថ្ម​លឿន​18W និង​មាន​៣​ពណ៌​សម្រាប់​ជ្រើសរើស​

​នា​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ​២០១៩ XIAOMI អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ប្រចាំ​ពិភពលោក​បាន​សម្ភោ​ធ​ស្មា​ត​ហ្វូ​ន​ប្រភេទ Redmi Note8 All Star ដែលមាន​បំពាក់​កាមេរ៉ា​៤​គ្រាប់ 48MP  Note8 ជា​ភស្តុ​ង​តាង​ថ្មី​ក្នុង​សម្មិតិ​ផលស្មា​ត​ហ្វូ​ន​កម្រិត​កណ្តាល​ដែល​ប្រកបដោយ​គុណភាព​និង​ការ​រចនា​ថ្នាក់​លំដាប់ តម្លៃ​ចាប់ពី ១៨៩ ដុល្លារ​អា​មេ​រិច​ឡើង  ក៏បាន​បំពេញ​ការសន្យា​ដែល XIAOMI​បានធ្វើ​កន្លងមក​ចំពោះ​អតិថិជន​ខ្លួន ដែល​សន្យា​នឹង​ផ្តល់នូវ​ផលិតផល​មានគុណ​ភាពល្អ​ជានិច្ច ។​

​កាមេរ៉ា​៤​គ្រាប់ 48MP ឧបករណ៍​ថតរូប​ដ៏​ល្អ​
Redmi Note8 មាន​កាមេរ៉ា​48MP រួម​នឹង​ឧបករណ៍​ប​ញ្ចូ​ន​ទំហំ​0,5​អ៊ីង និង​រង្វង់​ពន្លឺ f/1.79 និង​ការចាប់យក​ទេសភាព​79.4°  ស្របពេល 8MP ultra-wide angle​ជាមួយនឹង​ទេសភាព​120° កាមេរ៉ា macro និង depth sensor 2MP កាមេរ៉ា​៤​គ្រាប់​រួមជាមួយ​គ្នា​ធានា​លើ​ការថតរូប​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។
​ចំពោះ​កាមេរ៉ា​មុខ Note8​ភ្ជាប់​មក​នូវ​កាមេរ៉ា​selfies 13MP និង​រង្វង់​ពន្លឺ f/2.0 ខាងក្នុង​មាន​បំពាក់​នូវ​បច្ចេកទេស​AI ដែល​ជួយ​ដល់​អ្នកប្រើប្រាស់​អោយ​ទទួលបាន​រូបភាព​ដែល​ពេញចិត្ត ។ កាមេរ៉ា​មុខ​ក៏​គា​ទ្រ​លើ​ការថតរូប panorama selfie-​ប្រភេទ​Redmi Note​ជា​ប្រភេទ​ទីមួយ​ដែល​នៅពេល​ថតរូប​កាមេរ៉ា​មុខជា​ក្រុម​នឹងមិន​ថត​រំលង​នរណាម្នាក់​ក្នុង​ក្រុម​ឡើយ ។​

​ផ្តល់​ភាពជឿជាក់ និង​ភាពងាយស្រួល​
Redmi Note8 រចនា​ចេញ​ដោយមាន​អេក្រង់ 6.3 អ៊ីង + Dot Drop និង​ការ​រចនា 2.5D curved glass 90%​នៃ​ផ្ទៃ​មុខជា​ផ្ទៃ​អេក្រង់ ដែល​អាច​ប្រើប្រាស់ FHD+​ការបង្ហាញ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់  តាមរយៈ​TÜV Rheinland ដែលមាន​សមត្ថភាព​ការពារ​ពន្លឺ ជួយ​សម្រួល​ដល់​ការនឿយហត់​របស់​ភ្នែក ហើយ​ធ្វើអោយ​ការប្រើប្រាស់​ប្រចាំថ្ងៃ​កាន់តែ​ទទួលបាន​ភាពងាយស្រួល​និង​ង​ប្រកប​អោយ​សុវត្ថិភាព ។ ផ្នែក​មុខក្រោយ​នៃ Note8 បាន​ប្រើប្រាស់​នូវ Corning® Gorilla® Glass ជំនាន់​5  គុណភាព​ទូរ​ស័​ព្ធ​ទុកចិត្តបាន នឹងមាន​សមត្ថភាព​ការពារ​ដល់​ការធ្លាក់​ខូចខាត​ពី​ការមិន​ប្រយ័ត្ន​ប្រចាំថ្ងៃ ។ ជាមួយគ្នានេះដែរ Note8​ក៏បាន​រចនា​ពិសេស​ពី​nano-coating​ដែលមាន​មុខងារ splash resistant ពិសេស​។​
Redmi Note8 មាន​៣​ពណ៌ ៖ ខ្មៅ (Space Black) ខៀវ​(Neptune Blue) និង ស (Moonlight White) ។​

​គុណភាព​--CPU​ខ្ពស់​និង​ទំហំ​ថ្ម​ធំ​
Redmi Note8 បំពាក់​នូវ powerful Qualcomm® Snapdragon™ 665 chipset ដែល​បាន​បង្កើន​សមត្ថភាព​AI ផ្តល់នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នកប្រើប្រាស់ ពាក់ព័ន្ធ​នឹង​ការ​សំចៃ​ថ្ម ក៏បាន​ធ្វើការ​ពង្រឹង​ផងដែរ ។ ក្រៅពីនេះ Redmi Note8​មាននូវ​ទំហំ​ថ្ម​ដ៏​ធំ​ដល់​ទៅ​4000mAh គាំទ្រ​ការបញ្ចូល​ថ្ម​លឿន​18W រន្ធ​បញ្ចូល​ថ្ម​គឺ​ប្រភេទ USB Type-C ។ Note8 ក៏មាន​នូវ​សមត្ថភាព​ពិសេស​ដែល​អាច​ផ្តល់​ការភ្ញាក់ផ្អើល​គឺ​មុខងារ​កម្ចាត់​ធូរ​លី  នៅក្នុង​ដំណើរ​បង្កើត​ផលិតផល​គុណភាព​ខ្ពស់​របស់​XIAOMI គឺ​តែងតែមាន​ការវិវត្តន៍​យ៉ាង​នឹងនរ ។​

​តម្លៃ​និង​កាលបរិច្ឆេទ​ចេញលក់
​ការបើក​លក់​ស្មា​ត​ហ្វូ​ន Redmi Note8 ២​ប្រភេទ 4GB + 64GB និង 4GB + 128G នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ១៩ ខែតុលា​តទៅ អតិថិជន​អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​នេះ​នៅ Mi Stores,​នី​កា​និង ធិ​ច ហ្សូ​ន​,Touch Bunry (​មាន​ទីតាំង​: សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, កំពង់ស្ពឺ​, កំពង់ចាម​)  ហាង VTH  (​មាន​ទីតាំង​: រតនគិរី​, ស្ទឹងត្រែង​, ព្រះវិហារ​) និង​ហាង​ចែកចាយ​ផ្សេងៗ​ទៀត ហើយក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ដៃគូរ​សហការ​ទិញ​តាម​online រួមមាន Smile Shop និង Tinhtinh Online Shop ។​

​អំពី​លម្អិត​ពី Redmi Note 8: Quick Specs

Redmi Note 8
6.3” 19.5:9 FHD+ Dot Drop display
48MP quad-camera setup with macro lens
13MP front camera with Panorama Selfie
Octa-core 2.0GHz Qualcomm® Snapdragon™ 665
3GB + 32GB, 4GB + 64GB and 4GB + 128GB variants
Dual SIM + dedicated microSD slot (expandable up to 256GB)
4000mAh battery
Rear-mounted fingerprint sensor
Corning® Gorilla® Glass 5 protection, front and back
Splash proof nano-coating
158.30 × 75.30 × 8.35mm, 190g

​ក្រុមហ៊ុន XIAOMI បាន​សម្ភោ​ធ​ស​ស្មា​ត​ហ្វូ​ន​ទំនើប​ប្រភេទ Redmi 8 និង Redmi 8A នៅ​កម្ពុជា​
​ស្មា​ត​ហ្វូ​ន​ពីរ​ប្រភេទ​មាន​បំពាក់​នូវ​ថ្ម​ទំហំ​ធំ​ដល់​ទៅ​5000mAh និង​ការបញ្ចូល​ថ្ម​លឿន​ដល់​18W

​នា​ថ្ងៃទី​១៨ ខែ តុលា ឆ្នាំ​២០១៩ XIAOMI អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា​ប្រចាំ​ពិភពលោក​បាន​សម្ភោ​ធ​ស្មា​ត​ហ្វូ​ន​ប្រភេទ Redmi ថ្មី​ដែលជា​ប្រភេទ​ទទួល​ការពេញនិយម​យ៉ាងខ្លាំង នោះ​គឺ Redmi 8 និង Redmi 8A ដែល​បាន​ផ្លាស់ប្តូរ​នូវ​មុខមាត់​ថ្មី​ទាំងស្រុង ។ ស្មា​ត​ហ្វូ​ន Redmi 8 និង Redmi 8A​មាន​បំពាក់​នូវ​ថ្ម​ដែលមាន​ទំហំ​ធំ​5000mAh ដែល​បំពេញតម្រូវការ​ដល់​អ្ន​ក​ប្រើប្រាស់​អាច​ប្រើប្រាស់​បាន​ច្រើន​ម៉ោង​សម្រាប់​ការបញ្ចូល​ថ្ម​ម្តង​។ ជាថ្មី​ម្តងទៀត ក្នុងតម្លៃ​នេះ XIAOMI ក៏បាន​បំពាក់​នូវ​រន្ធ​បញ្ចូល​ថ្ម​ស្តង់ដា​ជា​លើកដំបូង​សម្រាប់​បម្រើ​ដល់​អតិថិជន គឺ USB Type-C 18W សម្រាប់​ការបញ្ចូល​ថ្ម​ដោយ​ល្បឿន​លឿន ។​
​លោក Peaker Gao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន XIAOMI ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា ៖ “​យើងខ្ញុំ​បានធ្វើការ​ស្រាវជ្រាវ ដឹង​ពី​តម្រូវការ​ចាំបាច់​ចំពោះ entry-level ស្មា​ត​ហ្វូ​ន ដែល​អតិថិជន​មិនមែន​ចង់បាន​ត្រឹម​លក្ខខណ្ឌ​តម្លៃ​ទាប តែ​ក៏​ត្រូវការ​គុណភាព​ល្អ មុខងារ​គ្រប់គ្រាន់​ដែល​អាចបំពេញ​តម្រូវកា​រលើ​ការរស់នៅ​ប្រចាំថ្ងៃ​បាន ”​។ ស្មា​ត​ហ្វូ​ន Redmi 8 និង Redmi 8A គឺ​ពិតជា​អាចបំពេញ​តម្រូវការ​ទាំ​ង​នេះ​បាន ហើយ​ផ្តល់ជូន​នូវ​មុខងារ​ដ៏​អស្ចារ្យ​ដល់​អតិថិជន ។​
​ស្មា​ត​ហ្វូ​ន Redmi 8 និង Redmi 8A មាន​ទំហំ 6.22​អ៊ីង (15.8cm) HD+ អេក្រង់ Dot Drop  ទំហំ គឺ​19:9 ដែល​ភ្ជាប់​មកជា​មួយ​ការទទួល​បទពិសោធន៍​ស្តែងៗ​និង​ការ​រចនា​បែប ergonomics ។ Redmi 8 បង្កើត​ពី​កញ្ចក់ ដែល​នឹង​ផ្តល់នូវ​ផ្ទៃ​អេក្រង់​ជាក់ច្បាស់​និង​ពន្លឺ​ដ៏​អស្ចារ្យ ស្របពេល​Redmi 8A ផ្តល់នូវ​រូបរាង​ងាយស្រួល​កាន់ និង​បាន​កាត់​បង្កើន​លើ​សមត្ថភាព​ផ្ទៀងផ្ទាត់​ការ​ស្កេ​ន​ស្នាម​ដៃដល់​កម្រិត​ខុស​តិច​បំផុត ។​
​យោងតាម​កម្លាំង​ថ្ម​ទំហំ​ធំ​5000mA គឺអាច​ប្រើប្រាស់​រយៈពេល​ដ៏​ទៅ​២​ថ្ងៃ ស្មា​ត​ហ្វូ​ន Redmi 8 និង Redmi 8A ទាំង​ពីរបាន​បំពាក់​នូវ​រន្ធ​បញ្ចូល​ថ្ម Type-C port ដែលមាន​កម្លាំង​ភ្លើង​18W បញ្ចូល​ថ្ម​បាន​លឿន (​ក្នុង​ប្រអប់​ផ្តល់នូវ​ដុំ​បញ្ចូល​ថ្ម​លឿន​10W) និង​មាន​បន្ទះ​Chip Snapdragon™ 439 octa-core របស់ Qualcomm® ។ ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ទាំងពីរ​ផ្តល់នូវ​ការប្រើប្រាស់​ជាមួយ​ស៊ីម​2+1 និង microSD card ដែល​អាច​បន្ថែម storage​ដល់​512GB ។​
​ស្មា​ត​ហ្វូ​ន Redmi 8 និង Redmi 8A មាន​បំពាក់​កាមេរ៉ា​12MP សាក​សម​នឹង​ការថតរូប​លឿន ។ Redmi 8 ក៏បាន​ភ្ជាប់​មកជា​មួយ​កាមេរ៉ា​2MP​ជំនា​ន់ទី​២​ដែលមាន​បំពាក់​កាមេរ៉ា​ពីរ និង មាន​sensor​ល្អ​ក្នុង​ការថតរូប​លក្ខណៈ portrait ។ ចំពោះ​កាមេរ៉ា​ខាងមុខ​នៃ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​គឺ​បំពាក់​នូវ​កាមេរ៉ា selfie 8MP ហើយ​មិន​ថា​កាមេរ៉ា​ទាំង​ខាងមុខ​និង​ក្រោយ​សុទ្ធ​តែមាន​សមត្ថភាព​លើ​ការថត​បែប AI Portrait ។
​គុណភាព​របស់​ស្មា​ត​ហ្វូ​ន XIAOMI តែងតែមាន​ការទាមទា​រ​ខ្ពស់ ក៏​ដូច​ស្មា​ត​ហ្វូ​ន Redmi 8 និង Redmi 8A ដែរ​ដែល​បានទទួល​ការការពារ​ពី Corning®Gorilla®Glass ជំនាន់​5 ហើយ​មាននូវ nano-coating ដែលមាន​សមត្ថភាព​លើ Splash proof ។ ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​នៅមាន​មុខងារ​នាំមុខ​មួយទៀត នោះ​គឺ​ការមិន​ចាំបាច់​ភ្ជាប់​កាស​ស្តាប់​សម្លេង​(earphones)​ក៏​អាច​បើក​នូវ​វិទ្យុ FM បានជា​ដែរ ។ Redmi 8 ថែមទាំង​មាន​ផ្តល់នូវ​មុខងារ​ពិសេស​ងាយស្រួល​ពី IR blaster ដែល​អាចធ្វើ​ការបញ្ជា​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​នៅ​គេហដ្ឋាន​ពី​ចម្ងាយ​បាន ។​
​ព័ត៌មាន​លម្អិត​របស់ Redmi 8 and Redmi 8A ៖
​    ​Redmi 8​    ​Redmi 8A
Processor​    ​Octa-core 2.0GHz Qualcomm® Snapdragon™ 439​    ​Octa-core 2.0GHz Qualcomm® Snapdragon™ 439
Memory and Storage​    ​4GB+64GB​    ​2GB+32GB
Display​    ​6.22” 19:9 HD+ Dot Drop display​    ​6.22” 19:9 HD+ Dot Drop display
Camera​    ​12MP front + 2MP dual rear camera, 8MP front camera​    ​12MP front camera, 8MP front camera
Battery and Charging​    ​5000mAh with 18W QC3.0 support​    ​5000mAh with 18W QC3.0 support
Dimension​    ​156.48 x 75.41 x 9.4mm​    ​156.48 x 75.41 x 9.4mm
Weight​    ​190g​    ​188g
Color​    ​Onyx Black, Sapphire Blue, Ruby Red​    ​Midnight Black, Sunset Red, Ocean Blue
Fingerprint sensor​    ​Rear​    ​N/A
Bluetooth​    ​Bluetooth 4.2​    ​Bluetooth 4.2
Sim slot​    ​Dual SIM + dedicated microSD slot (expandable up to 512GB)​    ​Dual SIM + dedicated microSD slot (expandable up to 512GB)
IR blaster​    ​Yes​    ​Yes
Connectivity​    ​Type-C​    ​Type-C
Others​    ​Wireless FM Radio
Corning® Gorilla® Glass 5 protection
Splash resistant nano-coating​    ​Wireless FM Radio
Corning® Gorilla® Glass 5 protection
Splash resistant nano-coating

​ការបើក​លក់​ស្មា​ត​ហ្វូ​ន Redmi 8 and Redmi 8A នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ១៩ ខែតុលា​តទៅ អតិថិជន​អាច​ស្វែងរក​ស្មា​ត​ហ្វូ​ន​នេះ​នៅ Mi Stores,​នី​កា និង ធិ​ច ហ្សូ​ន​,Touch Bunry (​មាន​ទីតាំង​: សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, កំពង់ស្ពឺ​, កំពង់ចាម​). ហាង VTH  (​មាន​ទីតាំង​: រតនគិរី​, ស្ទឹងត្រែង​, ព្រះវិហារ​) និង​ហាង​ចែកចាយ​ផ្សេងៗ​ទៀត ហើយក៏​អាច​ចូលទៅ​កាន់​គេហទំព័រ​ដៃគូរ​សហការ​ទិញ​តាម​online រួមមាន Smile Shop និង Tinhtinh Online Shop ។
Redmi 8 មាន​ពណ៌​ដូចជា ខ្មៅ (Onxy Black) ក្រហម (Onxy Black) ខៀវ (Sapphire Blue) និង​ពណ៌​ផ្សេងៗ​ទៀត ។ ចំពោះ​4GB + 64GB​មានតម្លៃ ១៥៩​ដុល្លារ​អា​មេ​រិច ដែលជា​ស្មា​ត​ហ្វូ​ន​4GB RAM ដែលមាន​តម្លៃ​ពិសេស​ជាងគេ​ក្នុង​ទីផ្សារ ដែលជា​ធម្មតា​តម្លៃ​នេះ​សម្រាប់​ម៉ាក​ស្មា​ត​ហ្វូ​ន​ផ្សេង ទិញ​បាន​ត្រឹម 3GB+32GB ប៉ុណ្ណោះ ។​
Redmi 8A  មាន​ពណ៌​ដូចជា ខ្មៅ (Midnight Black) ក្រហម (Sunset Red) ខៀវ (Ocean Blue) និង​ពណ៌​ផ្សេងៗ​ទៀត ក្នុងតម្លៃ ១០៩ ដុល្លារ​អា​មេ​រិច ។​


​អំពី XIAOMI
​ក្រុមហ៊ុន XIAOMI បង្កើតឡើង​ក្នុង​ខែ មេសា ឆ្នាំ ២០១០ និង​នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ បាន​ចូល​ទីផ្សារ​ភាគហ៊ុន​នៅឯ​សាខា​កណ្តាល​នៃ Hong Kong Stock Exchange ។ ក្រុមហ៊ុន XIAOMI ផ្តោត​សំខាន់​ទៅលើ​ស្មា​ត​ហ្វូ​ន​និង​Smart Hardware តាមរយៈ​ការតភ្ជាប់​វេទិកា​អ៊ិន​ធើ​ណិ​ត​(IOT)​ទៅនឹង​ក្រុមហ៊ុន​អ៊ិន​ធើ​ណិ​ត ។​

​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន XIAOMI​គឺ “​ធ្វើជា​មិត្ត​របស់​អ្នកប្រើប្រាស់ ធ្វើការ​ក្រុមហ៊ុន​ដែល​អស្ចារ្យ​ក្នុង​ចិត្ត​អ្នកប្រើប្រាស់​” ខិតខំ​ច្នៃប្រឌិត ផ្តល់នូវ​គុណភាព​និង​ប្រសិទ្ធិភាព​ខ្ពស់​ស្របពេល​គ្នា ។ ក្រុមហ៊ុន​ខិតខំ​ជានិច្ច ដើម្បី​បង្កើត​នូវ​សម្មិតិ​ផល​ដ៏​អស្ចារ្យ​រួមជាមួយ​តម្លៃ​ដែល​សមរម្យ ផ្តល់​ដល់​បុគ្គល​គ្រប់រូប​ក្នុង​ពិភពលោក​អាច​ឆ្លង​តាមរយៈ​បច្ចេកវិទ្យា​ថ្មី​ទទួលបាន​ការរស់នៅ​កាន់តែ​ប្រសើរ ។​
​បច្ចុប្បន្ន​ក្រុមហ៊ុន XIAOMI​គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ធំ​លំដាប់​ទី​៤​លើ​ពិភពលោក ហើយ​បាន​បង្កើត​វេទិកា​អ៊ិន​ធើ​ណិ​ត​(IOT) ដ៏​ធំ​លើ​ពិភពលោក ដែល​បាន​ត​ភ្ជាប់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ច្រើនជាង​171​លាន​ប្រភេទ​ក្នុង​វេទិកា​នេះ ក្នុងនោះ​មិន​រួមបញ្ចូល​ស្មា​ត​ហ្វូ​ន និង កុំព្យូទ័រ​យួរដៃ ។ បច្ចុប្បន្ន ផលិតផល​XIAOMI បាន​ចែកចាយ​ក្នុង​ទីផ្សារ​ពិភពលោក​មាន​ច្រើនជាង ៨០​កន្លែង និង​បានទទួល​ស្គាល់​យ៉ាងខ្លាំង​ក្នុង​ទីផ្សារ​ជាច្រើន ។​





© រក្សាសិទ្ធិដោយ thmeythmey.com